​នរណា​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ ​ក្រោយ​លទ្ធផល​បោះឆ្នោត​ ​២០១៩​?​

​ឥណ្ឌា​៖​ ​លទ្ធផល​បោះឆ្នោត​នៅ​ឥណ្ឌា​ថ្មី​ៗ​នេះ​ ​បាន​បង្ហាញថា​ ​គណបក្ស​របស់​លោក​ ​Narendra​ ​Modi​ ​បាន​ឈ្នះ​សំឡេង​ភាគច្រើន​ ​ជិត​ ​៣០០អាសនៈ​ ​ក្នុងចំណោម​ ​៥៤៣អាសនៈ​នៃ​រដ្ឋសភា​ឥណ្ឌា​ ​។​ ​តួលេខ​នេះ​ ​គឺ​ច្រើនជាង​អាសនៈ​ដែល​របស់​គណបក្ស​ ​Bharatiya​ ​Janata​ ​របស់​លោក​ ​Modi​ ​ទទួល​បាន​ ​កាលពី​បោះឆ្នោត​ឆ្នាំ២០១៤​ ​ដែល​ទទួល​បានតែ​ ​២៨២អាសនៈ​ប៉ុណ្ណោះ​ ​។​

បូក​ជាមួយ​អាសនៈ​របស់​គណបក្ស​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ ​គណបក្ស​របស់​លោក​ ​Modi​ ​អាច​ទទួល​បាន​ជិត​ ​៣៥០អាសនៈ​ ​។​ ​ផ្ទុយទៅវិញ​ ​គណបក្ស​ប្រឆាំង​ ​ទទួល​បានតែ​ប្រមាណ​ ​៦០អាសនៈ​ប៉ុណ្ណោះ​។​
​ការបោះឆ្នោត​ឆ្នាំ២០១៩​ ​បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​ជាង​ ​៦សប្ដាហ៍​ ​ចែក​ជា​ ​៧ជុំ​ ​ដែល​មាន​អ្នក​ទៅ​បោះឆ្នោត​សរុប​ជាង​ ​៦០០លាន​នាក់​ ​។​

​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ ​Modi​ ​ដែល​មាន​វ័យ​ ​៦៨ឆ្នាំ​ ​បាន​ថ្លែងអំណរគុណ​ចំពោះ​អ្នកគាំទ្រ​រាប់ពាន់​នាក់​ ​នៅមុខ​ទីស្នាក់ការ​បក្ស​ ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ​ទី២៣​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​។​ ​ក្នុង​ឱកាស​នោះ​ ​លោក​បាន​ប្រកាស​ថា​ ​នឹង​កសាង​ប្រទេស​ឥណ្ឌា​ ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​ ​។​

​ជុំវិញ​លទ្ធផល​បោះឆ្នោត​នៅ​ឥណ្ឌា​នេះ​ ​លោកនាយក​រដ្ឋមន្ត្រី​ប្រទេស​ប៉ាគីស្ថាន​ ​Imran​ ​Khan​ ​បាន​បង្ហោះ​សារ​អបអរសាទរ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ​Twitter​ ​ចំពោះ​ជ័យជម្នះ​របស់​លោក​ ​Modi​ ​ហើយ​លោក​រំពឹង​ថា​ ​រដ្ឋាភិបាល​ថ្មី​របស់​ឥណ្ឌា​ ​និង​រដ្ឋាភិបាល​របស់​លោក​ ​នឹង​ធ្វើការ​ជាមួយគ្នា​ ​ដើម្បី​ធ្វើ​ឱ្យ​តំបន់​អាស៊ី​ខាងត្បូង​ប្រកបដោយ​សន្តិភាព​ ​ការ​អភិវឌ្ឍ​ ​និង​វិបុលភាព​៕​

​ប្រភព​៖​ ​BBC​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

You can share this !

Loading...
អត្ថបទទាក់ទង