​ថៃ​ ​ត្រៀម​ជាង​ ​១ពាន់​លាន​ដុល្លារ​ ​ដើម្បី​ទប់ទល់​នឹង​វិបត្តិ​ប្រេងឥន្ធនៈ​

​ថៃ​៖​ ​រដ្ឋាភិបាល​ថៃ​ ​បាន​បង្គាប់​ឱ្យ​ភាគី​ពាក់ព័ន្ធ​នានា​ ​យកចិត្ត​ទុកដាក់​លើ​បញ្ហា​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​ ​ដើម្បី​ត្រៀមខ្លួន​ទប់ទល់​នឹង​ភាព​រអាក់រអួល​នៃ​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ដ៏​អាក្រក់​ ​ដែល​អាច​កើតមានឡើង​។​ ​ទន្ទឹម​នេះ​ ​មូលនិធិ​ប្រេងឥន្ធនៈ​រដ្ឋ​ ​បាន​ត្រៀម​ថវិកា​ប្រមាណ​ ​៣៧ពាន់​លាន​បាត​ ​ឬ​ជាង​ ​១,១៥​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​ឆ្លើយតប​នឹង​ការ​ឡើងចុះ​នៃ​តម្លៃ​ប្រេង​ ​។​ ​វិធានការ​របស់ក្រ​សួង​ថាមពល​ថៃ​ ​បាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​ចំនួន៦​ ​នៅក្នុង​ប្រទេស​ថៃ​ ​រាយការណ៍​ពី​ការ​ផ្គត់ផ្គង់​ ​និង​តម្លៃ​ប្រេងឆៅ​ ​ព្រមទាំង​ប្រេង​ដែល​ត្រូវ​បាន​ចម្រាញ់​ ​ជា​រៀងរាល់ថ្ងៃ​ ​ដែល​ពីមុន​នេះ​ ​ជា​ការ​រាយការណ៍​ប្រចាំខែ​ ​។​ ​

​លោក​ ​Siri​ ​Jirapongphan​ ​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​ថៃ​ ​បាន​ថ្លែង​ថា​ ​រដ្ឋាភិបាល​បាន​បម្រុង​ប្រេងឥន្ធនៈ​ ​ដែល​មាន​សមត្ថភាព​ផ្គត់ផ្គង់​ ​ចន្លោះ​ពី​ ​៣០​ ​ទៅដល់​ ​៤៥ថ្ងៃ​ ​នៅ​ទូទាំង​ប្រទេស​ ​។​ ​តម្លៃ​ប្រេងឆៅ​គិត​ត្រឹម​ថ្ងៃទី២១​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​គឺ​ ​៧២ដុល្លារ​អាមេរិក​ក្នុង​មួយ​បារ៉ែល​ ​ដោយសារតែ​ជម្លោះ​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ ​និង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​-​សហ​អាមេរិក​ ​។​ ​ការនាំចូល​ប្រេង​ ​៦០ភាគរយ​នៅ​ថៃ​ ​គឺ​មាន​ប្រភព​ពី​មជ្ឈិមបូព៌ា​។​ ​ភាព​តានតឹង​បាន​កើនឡើង​ ​ចាប់តាំងពី​ឆ្នាំ២០១៨​ ​ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បានសម្រេច​ដាក់ទណ្ឌកម្ម​ប្រទេស​អឺ​រ៉ង់​ ​ដើម្បី​ដាក់​សម្ពោធ​លើ​ប្រទេស​នេះ​ ​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​៕​

​ប្រភព​៖​ ​Bangkok​ ​Post​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

You can share this !

Loading...
អត្ថបទទាក់ទង