​ក្ដី​សង្ឃឹម​វៀតណាម​ ​ត្រូវ​រលាយ​ ​ក្រោយ​ ​FIFA​ ​មិន​បន្ថែម​ដល់៤៨ក្រុម​នៅ​ ​World​ ​Cup​ ​2022​

​បរទេស​៖​ ​ស្ថាប័ន​ ​FIFA​ ​បានសម្រេច​មិន​ធ្វើការ​បន្ថែម​ដល់​ ​៤៨ក្រុម​ ​នៅ​ព្រឹត្តិ​ការណ៍​បាល់ទាត់​ពិភពលោក​ ​World​ ​Cup​ ​2022​ ​នៅ​ប្រទេស​កា​តា​ឡើយ​។​ ​ការសម្រេច​របស់​ ​FIFA​ ​នេះ​ ​ហាក់ដូចជា​ការ​បញ្ចប់​ក្ដី​សង្ឃឹម​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម​ ​ដែល​បាន​ដាក់​ផែនការ​ក្នុង​ការ​ឡើង​ទៅលេង​ ​World​ ​Cup​ ​2022​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​។​ ​ព្រឹត្តិ​ការណ៍​ ​FIFA​ ​World​ ​Cup​ ​2022​ ​នឹង​មាន​ក្រុម​ចំនួន​ ​៣២​ ​ដដែល​។​

​FIFA​ ​បាន​ពន្យល់​ថា​ ​ការសម្រេច​មិន​បន្ថែម​ដល់​ ​៤៨ក្រុម​នេះ​ ​គឺ​ដោយសារ​មិន​មាន​ពេល​គ្រប់គ្រាន់​ ​ដើម្បី​វាយតម្លៃ​លើ​ផល​ប៉ះពាល់​ ​។​ ​ម្យ៉ាងទៀត​ ​កា​តា​ ​មិន​អាច​សហការ​ជាមួយ​ប្រទេស​ដទៃ​ ​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ព្រឹត្តិ​ការណ៍​នេះ​ ​។​ ​ថ្មី​ៗ​នេះ​ ​លោក​ ​Aleksander​ ​Ceferin​ ​ប្រធាន​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប​ ​បាន​អះអាង​ថា​ ​ការ​បន្ថែម​ ​១៦ក្រុម​នៅក្នុង​ព្រឹត្តិ​ការណ៍​ ​World​ ​Cup​ ​អាចប​ង្កើត​បញ្ហា​ជាច្រើន​ ​។​

ការ​មិន​បន្ថែមចំនួន​ក្រុម​នៅ​ ​World​ ​Cup​ ​អាច​ធ្វើ​ឱ្យ​ក្ដី​រំពឹង​របស់​ប្រទេស​មួយចំនួន​ ​ត្រូវ​រលាយ​។​ ​តួយ៉ាង​ ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​លោក​ ​Park​ ​Hang​ ​Seo​ ​គ្រូបង្គោល​ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម​ ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា​ ​កូនក្រុម​របស់​លោក​ ​អាច​ឡើង​ទៅលេង​ ​World​ ​Cup​ ​2022​ ​ប្រសិនបើ​ ​FIFA​ ​បន្ថែម​ក្រុម​។​ ​

​សូមជម្រាប​ថា​ ​ព្រឹត្តិ​ការណ៍​បាល់ទាត់​ ​FIFA​ ​World​ ​Cup​ ​2022​ ​នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី២១​ ​ខែវិច្ឆិកា​ ​ដល់​ថ្ងៃទី១៨​ ​ខែធ្នូ​ ​ឆ្នាំ២០២២​។​ ​កា​តា​ ​បាន​ត្រៀម​កីឡដ្ឋាន​សម្រាប់​ព្រឹត្តិ​ការណ៍​នេះ​ ​ចំនួន​ ​១២​៕​

​ប្រភព​៖​ ​BBC​,​ ​Tuoi​ ​Tre​ ​News​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

You can share this !

Loading...
អត្ថបទទាក់ទង