ឧបករណ៍​ថ្មី​ ​អាច​រក​ឃើញ​មេរោគ​បង្ក​ជំងឺ​ ​ត្រឹមតែ​ប៉ុន្មាន​នាទី​

​អាមេរិក​៖​ ​ពេល​ទៅ​ពិនិត្យ​សុខ​ភា​ពម្តងៗ​ ​ត្រូវ​រង់ចាំ​យូរ​ ​ទើប​ដឹង​លទ្ធផល​ ​។​ ​ប៉ុន្តែ​ ​ឆាប់​ៗ​នេះ​ ​យើង​មិន​ត្រូវការ​ចំណាយពេល​យូរថ្ងៃ​រង់ចាំ​លទ្ធផល​ទៀត​ទេ​ ​ព្រោះ​អ្នក​វិទ្យាសាស្ត្រ​អាមេរិក​ ​បង្កើត​បាន​ឧបករណ៍​តេ​ស្ត​ជំងឺ​ថ្មី​ ​អាច​រក​វត្តមាន​បាក់តេរី​បង្ក​ជំងឺ​ក្នុង​រាងកាយ​យើង​ ​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ ​។​

​បើ​តាម​ ​www.hellokrupet.com ​បានឱ្យ​ដឹង​ថា​ ​ក្រុម​អ្នកស្រាវជ្រាវ​មក​ពីសា​កល​វិទ្យាល័យ​រដ្ឋ​ ​Pennsylvania​ ​សហរដ្ឋអាមេរិក​ ​បាន​បង្កើត​ឧបករណ៍​គំរូ​ដោយមាន​បំពាក់​បច្ចេកវិទ្យា​មីក្រូ​ ​(​បច្ចេកវិទ្យា​ធ្វើឡើង​ក្នុង​ឧប​ក​រណ៍​តូច​ៗ​បំផុត​)​ ​ដើម្បី​ចាប់​មើល​វត្តមាន​កោសិកា​បាក់តេរី​ ​ហើយ​អាច​ពិនិត្យមើល​ក្នុង​មីក្រូទស្សន៍​អេ​ឡិច​ត្រុ​ង​ ​។​

​ឧបករណ៍​ថ្មីនេះ​ ​អាច​ឱ្យ​គ្រូពេទ្យ​ដឹង​ថា​ ​យើង​មាន​ជំងឺ​ ​ឬ​គ្មាន​ ​តាមរយៈ​វត្តមាន​បាក់តេរី​ ​ត្រឹមតែ​ ​៣០​ ​នាទី​ប៉ុណ្ណោះ​ ​ហើយ​អាច​ចេញ​វេជ្ជ​បញ្ជា​ភ្លាម​ៗ​តែម្តង​ ​ខណៈ​ជា​ធម្មតា​ ​ត្រូវការ​ពេល​ប្រហែល​ ​៣​-​៥​ ​ថ្ងៃ​ ​ទើប​ដឹង​លទ្ធផល​ ​។​



​លោក​ ​Pak​ ​Kin​ ​Wong​ ​ជា​សាស្រ្តា​ចារ្យ​ជីវសាស្រ្ត​ដែល​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ឧបករណ៍​ខាងលើ​ ​បានឱ្យ​ដឹង​ថា​ ​ឧបករណ៍​តេ​ស្ត​វេជ្ជសាស្ត្រ​ថ្មីនេះ​ ​អាច​ដឹង​ថា​ ​មាន​ ​ឬ​គ្មាន​បាក់តេរី​បង្ក​ជំងឺឆ្លង​បាន​លឿន​ ​ដូចនេះ​ ​អាច​ចេញ​វិធានការ​ព្យាបាល​បា​នភ្លាមៗ​ ​។​ ​យ៉ាងណា​ ​ឧបករណ៍​នេះ​ ​មិនទាន់​អាច​បញ្ជាក់​ពីអ​ត្ត​សញ្ញាណ​ប្រភេទ​បាក់តេរី​បាន​លឿន​ទាន់ចិត្ត​នៅឡើយ​ ​តម្រូវ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​បន្ត​យកចិត្ត​ទុកដាក់​លើ​រឿង​នេះ​បន្ថែម​ទៀត​ ​។​

​យោង​តាម​សារព័ត៌មាន​ ​Channel​ ​News​ ​Asia​ ​ថា​ ​ឧបករណ៍​គំរូ​ ​ត្រូវ​បាន​គេ​ធ្វើតេស្ត​សាកល្បង​ដោយ​ជោគជ័យ​ ​នៅ​តាម​មន្ទីរពេទ្យ​មួយចំនួន​នៅ​អាមេរិក​ ​ដោយ​រំពឹង​អាច​នឹង​មាន​វត្តមាន​នៅ​គ្រប់​មន្ទីរ​ព្យាបាល​ ​និង​នៅ​លើ​ទីផ្សារ​វេជ្ជសាស្ត្រ​ ​ត្រឹម​រយៈពេល​ ​៣​ ​ឆ្នាំ​ទៀត​ ​៕​

You can share this !

Loading...
អត្ថបទទាក់ទង