អ្នក​វិនិយោគ​ ​និង​អ្នកការទូត​បារាំង​នៅ​អាស៊ាន​ ​មក​ជួបជុំគ្នា​នៅ​ភ្នំពេញ​ ​ដើម្បី​ពិភាក្សា​ពី​ទស្សនវិស័យ​របស់​បារាំង​ ​នៅក្នុង​តំបន់​

​ភ្នំពេញ​ ​៖​ ​ក្រុម​ទីប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ប្រទេស​បារាំង​ ​បាន​រៀបចំ​វេទិកា​អាស៊ាន​របស់​ខ្លួន​ជាលើកដំបូង​នៅ​រាជធានី​ភ្នំពេញ​ ​ដែល​មាន​រយៈពេល២ថ្ងៃ​ ​ដោយមាន​អ្នកចូលរួម​ជាង១៨០នាក់​ ​។​ ​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ​បានឱ្យ​ដឹង​ថា​ ​ធុរជន​ ​និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ​ដែល​កំពុង​វិនិយោគ​នៅក្នុង​ប្រទេស​មួយ​ ​ឬ​ច្រើន​ ​នៅ​អាស៊ាន​ ​ឬ​ដែល​មាន​ចំណាប់​អារម្មណ៍​ចំពោះ​តំបន់​អាស៊ាន​ ​បាន​ផ្លាស់​ប្តូរ​មតិយោបល់​គ្នា​អំពី​កាលានុវត្ត​ភាព​នានា​ ​សម្រាប់​ក្រុមហ៊ុន​បារាំង​ ​ព្រមទាំង​ពី​យុទ្ធ​សាស្រ្ត​ ​និង​ទស្សនវិស័យ​បច្ចុប្បន្ន​ ​និង​អនាគត​ ​។​ ​
​ស្រប​ពេល​ជាមួយគ្នា​នេះ​ផង​ដែរ​ ​ឯកអគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​នៅ​តាម​ប្រទេស​សមាជិក​អាស៊ាន​ ​ក៏បាន​មក​ជួប​ប្រជុំ​គ្នា​ជាលើកដំបូង​នៅ​ភ្នំពេញ​ ​ក្នុង​ក្របខ័ណ្ឌ​នៃ​សិក្ខាសាលា​ប្រចាំឆ្នាំ​របស់​ពួកគេ​ ​ដើម្បី​ពិភាក្សា​អំពី​ការ​វិវឌ្ឍ​ផ្នែក​នយោបាយ​ ​និង​សេដ្ឋកិច្ច​របស់​តំបន់​ ​និង​គិតគូរ​ពី​យុទ្ធ​សាស្រ្ត​របស់​ប្រទេស​បារាំង​នៅ​អាស៊ាន​ ​។​ ​

​តំណាង​ក្រសួង​អឺរ៉ុប​ ​និង​ការបរទេស​ ​និង​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បារាំង​ ​ក៏បាន​អញ្ជើញ​មក​ពីទី​ក្រុង​ប៉ារីស៍​ ​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ទាំងពីរ​ខាងលើ​ ​ជាអាទិ៍​ ​លោក​ ​ធ្យែ​រី​ ​ម៉ា​ធូ​ ​(​Thierry​ ​Mathou​)​ ​ប្រធាន​នាយកដ្ឋាន​អាស៊ី​ ​និង​អូ​សេ​អា​នី​ ​ដែល​បាន​អញ្ជើញ​មក​កម្ពុជា​ជា​លើក​ទី២​ ​(​បន្ទាប់ពី​ទស្សនកិច្ច​លើកទីមួយ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ២០១៧​)​ ​។​ ​លោក​ ​បាន​ជួប​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្រ្តី​ ​ប្រាក់​ ​សុ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ​ដើម្បី​ពិភាក្សា​គ្នា​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ ​។​

​សហគ្រិន​ ​និង​ឯកអគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​នៅ​តាម​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ​បាន​ជួបជុំគ្នា​នា​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​ ​ទី៦​ ​ខែមិថុនា​នៅ​ស្ថានទូត​បារាំង​ ​ដើម្បី​ចូលរួម​ក្នុង​ពិធីជប់លៀង​មួយ​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ជា​កិ​តិ្ត​យស​ពី​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ផង​ដែរ​ ​។​ ​​ព្រឹ​តិ្ត​ការណ៍​ខាងលើ​ឆ្លុះបញ្ចាំង​ពី​សារសំខាន់​នៃ​ភាពជា​ដៃគូ​នយោបាយ​ ​និង​សេដ្ឋកិច្ច​រវាង​ប្រទេស​បារាំង​ ​និង​កម្ពុជា​ ​ហើយនឹង​រួមចំណែក​ពង្រឹង​ភាពជា​ដៃគូ​នេះ​បន្ថែម​ទៀត​នា​ពេល​ខាងមុខ​ ​៕​

​អត្ថបទ​ ​៖​ ​សិរី​ ​វ​ឌ្ឍ​ ​

You can share this !

Loading...
អត្ថបទទាក់ទង