អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​ ​អមដំណើរ​ ​សម្តេច​ ​ហ៊ុន​ ​សែន​ ​ចូលរួម​សន្និសីទកំពូល​លើក​ទី៥​ ​នៅ​សាធារណរដ្ឋ​តាជី​គី​ស្ថាន​

ភ្នំពេញ​៖​ ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​នៃ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​បានឱ្យ​ដឹង​ថា​ ​អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​ ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​នឹង​អមដំណើរ​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ហុងគ្រី​ ​និង​ ​ចូលរួម​សន្និសីទកំពូល​លើក​ទី៥​ ​ស្តី​ពី​ ​អន្តរ​សកម្មភាព​ ​និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី​ ​(​the​ ​5th​ ​CICA​ ​Summit​)​ ​នៅ​សាធារណរដ្ឋ​តាជី​គី​ស្ថាន​ ​នៅ​ថ្ងៃទី១៥​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​។​

​សន្និសីទកំពូល​ ​លើក​ទី៥​ ​ស្តី​ពី​អន្តរ​សកម្មភាព​ ​និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី​ ​នេះ​ជា​វេ​ទិ​ការ​ពហុភាគី​ ​ដែល​មាន​វត្ថុបំណង​លើកកម្ពស់​ ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុងចំណោម​រដ្ឋ​ ​សមាជិក​របស់​ខ្លួន​ ​ក្នុង​វិស័យ​មួយចំនួន​ ​ដូចជា​ ​សន្តិភាព​ ​សន្តិសុខ​ ​និង​ស្ថិរភាព​នៅ​អាស៊ី​ ​និង​ ​ពិភពលោក​ទាំងមូល​។​ ​បច្ចុប្បន្ន​សន្និសីទ​នេះ​ ​មាន​សមាជិក​អ​ចិន្ត្​រៃយ៏​ចំនួន​ ​២៧​ ​ប្រទេស​ ​ហើយ​កម្ពុជា​បាន​ចូល​ជាស​មា​ជិ​ក​នៅ​ឆ្នាំ២០១១​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង