អ្នកជំនាញ​ ​ព្រមាន​វៀ​ត​ណាម​ដែល​អាច​ធ្លាក់​ក្នុង​ ​"​អន្ទាក់​បំណុល​"​ ​របស់​ចិន​

​វៀតណាម​៖​ ​អ្នកជំនាញ​ ​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ប្រទេស​វៀតណាម​ ​ដែល​អាច​ធ្លាក់​ក្នុង​ ​"​អន្ទាក់​បំណុល​"​ ​របស់​ប្រទេស​ចិន​ ​ខណៈ​ទីក្រុង​ហាណូយ​ ​បាន​ពង្រីង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ទីក្រុង​ប៉េកាំង​ ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ​។​

​អ្នកជំនាញ​នៅ​វៀតណាម​ ​បាន​អះអាង​ថា​ ​ចិន​បាន​ប្រើប្រាស់​គម្រោង​ខ្សែក្រវាត់​ ​និង​ផ្លូវ​ ​ដើម្បី​វិនិយោគ​នៅ​វៀតណាម​ ​ហើយ​ប្រទេស​នេះ​ ​អាច​ធ្លាក់​ចូលក្នុង​អន្ទាក់​បំណុល​ ​ដោយសារ​មិន​អាច​ដោះបំណុល​រួច​។​ ​គ​ម្រោ​ង​ផ្សេង​ៗ​ដែល​ចិន​ ​កំពុង​វិនិយោគ​នៅ​វៀតណាម​ ​មាន​ដូចជា​ ​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​ភាគ​ខាងជើង​ទៅកាន់​ភាគ​ខាងត្បូង​ ​ដែល​អ្នកវិភាគ​អះអាង​ថា​ ​បាន​ផ្ដល់​ផលប្រយោជន៍​ជាច្រើន​ហួសហេតុ​ ​ទៅ​ឱ្យ​អ្នក​វិនិយោគ​ចិន​ ​ហើយ​បំណុល​បាន​កើនឡើង​ជាលំដាប់​ ​ដែល​អាច​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ ​ចុះញ៉ម​ជាមួយ​និង​ទីក្រុង​ប៉េកាំង​ ​លើ​បញ្ហា​មួយចំនួន​ ​ដូចជា​ ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​ជាដើម​។​

​លោក​ ​Dinh​ ​Kim​ ​Phuc​ ​អ្នកស្រាវជ្រាវ​វៀតណាម​ផ្នែក​ធនធាន​ធម្មជាតិ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ ​បាន​ប្រាប់​សារព័ត៌មាន​នៅ​វៀតណាម​ថា​ ​ជោគវាសនា​របស់​របស់​វៀតណាម​ ​គឺ​ស្ថិត​លើ​ថ្នាក់ដឹកនាំ​របស់​ខ្លួន​។​ ​លោក​បន្ត​ថា​ ​ថ្នាក់ដឹកនាំ​វៀតណាម​ ​ងាយ​នឹង​ចូលក្នុង​អន្ទាក់​របស់​ចិន​ ​ដូច​បណ្ដា​ប្រទេស​មួយចំនួន​នៅ​ទ្វីប​អាហ្វ្រិក​ដែរ​។​ ​ការ​លើកឡើង​របស់​អ្នកជំនាញ​នេះ​ ​គឺ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​ ​Nguyen​ ​Xuan​ ​Phuc​ ​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី២​ ​ស្ដីពី​គម្រោង​ខ្សែក្រវាត់​ ​និង​ផ្លូវ​ ​នៅ​ទីក្រុង​ប៉េកាំង​ ​កាលពី​ខែមុន​។​

គួរ​រំឭក​ថា​ ​ក្នុង​ឆ្នាំ២០១៧​ ​ចិន​ ​និង​វៀតណាម​ ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ​ដើម្បី​លើកកម្ពស់​ការ​តភ្ជាប់​ ​រវាង​កិច្ច​ផ្តួច​ផ្ដើម​ ​របៀង២ផ្លូវ១កាលពី​ឆ្នាំ២០០៤​ ​ជាមួយ​គម្រោង​ខ្សែក្រវាត់​ ​និង​ផ្លូវ​៕​

​ប្រភព​៖​ ​Eurasia​ ​Review​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

You can share this !

Loading...
អត្ថបទទាក់ទង