អូស្ត្រាលី​ ​រឹបអូស​ថ្នាំ​ម៉ា​ទឹកកក​នាំចូល​ពី​ថៃ​ ​បាន​ ​១,៦តោន​ ​ស្មើ​ជាង​ ​៨៤០លាន​ដុល្លារ​

ស៊ីដនី​៖​ ​ប៉ូលិស​នៅ​ប្រទេស​អូស្ត្រាលី​ ​នៅ​ថ្ងៃសុក្រ​ ​ទី៧​ ​ខែមិថុនា​ ​ឆ្នាំ២០១៩នេះ​ ​បាន​អះអាង​ថា​ ​ពួកគេ​បាន​រឹបអូស​ថ្នាំញៀន​ ​ប្រភេទ​ម៉ា​ទឹកកក​ ​ទម្ងន់​ ​១,៦តោន​ ​និង​ប្រភេទ​ហេរ៉ូអ៊ីន​ ​ទម្ងន់​ ​៣៧គីឡូក្រាម​ ​ដែល​ឈ្មួញ​រត់ពន្ធ​ពី​ប្រទេស​ថៃ​ ​មកដល់​ទីក្រុង​ ​Melbourne​ ​តាម​កំពង់ផែ​ ​ដោយ​ដាក់​ក្នុង​ប្រអប់​ ​Speaker​ ​។​

​កងកម្លាំង​ការពារ​ព្រំដែន​អូស្ត្រាលី​ ​បាន​បញ្ជាក់​ដែរ​ថា​ ​នេះ​ជា​ការ​រឹបអូស​ថ្នាំ​ម៉ា​ទឹកកក​ច្រើន​បំផុត​មិនធ្លាប់​មាននៅ​អូស្ត្រាលី​។​ ​ជុំវិញ​ការ​រឹបអូស​នេះ​ ​មិន​មាន​ជនសង្ស័យ​ណា​ម្នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ឡើយ​ ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ដ៏​ច្រើន​សន្ធឹក​សន្ទាប់​នេះ​ ​។​

​តម្លៃ​នៃ​ថ្នាំ​ញឿ​នដែល​រឹបអូស​បាន​នៅពេល​នេះ​ ​គឺ​ស្មើនឹង​ ​១០ភាគរយ​ ​នៃ​គ្រឿងញៀន​សរុប​ ​ដែល​អាជ្ញាធរ​អូស្ត្រាលី​ ​បាន​រឹបអូស​ ​ក្នុង​ឆ្នាំ២០១៨​៕​

ប្រភព​៖​ ​AFP​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

You can share this !

Loading...
អត្ថបទទាក់ទង