អាមេរិក​ ​បើកភ្លើង​ខៀវ​ឱ្យ​ថៃ​ ​ទិញ​រថពាសដែក​ជជុះ​ ​តម្លៃ៨០លាន​ដុល្លារ​

​ថៃ​៖​ ​សារព័ត៌មាន​ថៃ​ ​បាន​ដកស្រង់​សម្ដី​របស់​មន្ត្រី​យោធា​ថៃ​ ​ថា​ ​សហរដ្ឋអាមេរិក​ ​បាន​យល់ព្រម​ក្នុង​ការ​លក់​រថពាសដែក​ជជុះ​ ​ឬ​ ​កែច្នៃ​ឡើងវិញ​ ​ប្រភេទ​ ​M1126​ ​Stryker​ ​ចំនួន​ ​៣៧គ្រឿង​ ​ដែល​មានតម្លៃ​ប្រហែល​ ​៨០លាន​ដុល្លារ​។​
​រថពាសដែក​ជជុះ​ដែល​មាន​កង់​ចំនួន​ ​៨គ្រាប់​នេះ​ ​ត្រូវ​បាន​ប្រភព​ពី​យោធា​ថៃ​បន្ថែម​ថា​ ​ជារ​ថ​ពាសដែក​ប្រភេទ​ ​"​World​ ​Class​”​ ​លំដាប់​ពិភពលោក​ ​ដោយ​ថៃ​ ​គឺជា​ប្រទេស​ទីមួយ​ ​ដែល​អាមេរិក​ ​ព្រម​លក់​រថពាសដែក​ប្រភេទ​នេះ​ឱ្យ​។​ ​ប្រភព​បន្ត​ថា​ ​រថពាសដែក​ទាំង៣៧គ្រឿង​ ​ធ្លាប់​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​សមរភូមិ​ប្រយុទ្ធ​ ​ជាច្រើនលើក​មក​ហើយ​ ​ដោយ​បច្ចុប្បន្ន​ ​រថពាសដែក​ទាំងនេះ​ ​កំពុង​បម្រើការ​ឱ្យ​កងទ័ព​អាមេរិក​ ​ក្នុង​ផែនការ​រហូតដល់​ឆ្នាំ២០៣០​។​


​ចំពោះ​ការទិញ​របស់​ថៃ​នេះ​ ​ភាគី​សហរដ្ឋអាមេរិក​ ​នឹង​ផ្ដល់​ជំនួយ​ផ្នែក​ប្រព័ន្ធ​ទំនាក់ទំនង​ ​ការប្រើ​ប្រាស់​អាវុធ​ ​ការថែទាំ​ ​ក៏ដូចជា​ ​ការ​ជួយ​បណ្ដុះបណ្ដាល​ជាក់ស្ដែង​ផង​ដែរ​។​ ​ប្រភព​ឱ្យ​ដឹង​ទៀត​ថា​ ​ដើម្បី​ជា​កាដូ​ ​អាមេរិក​បានសម្រេច​ផ្ដល់​ជូន​រថពាសដែក​ ​Stryker​ ​ចំនួន​ ​២៣គ្រឿង​ទៀត​ ​សម្រាប់​កងទ័ព​ថៃ​ ​ដែល​ធ្វើ​ឱ្យ​ចំនួន​សរុប​កើន​ដល់​ ​៦០គ្រឿង​៕​


​ប្រភព​៖​ ​Bangkok​ ​Post​
​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្​ឌ​លាភ​

You can share this !

អត្ថបទទាក់ទង