អាមេរិក​-​ជប៉ុន​-​ឥណ្ឌា​-​ហ្វីលីពីន​ ​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

ជប៉ុន​៖​ ​នាវា​ប្រឆាំង​មី​ស៊ី​ល​របស់​សហរដ្ឋអាមេរិក​ ​១គ្រឿង​ ​បាន​ធ្វើ​សមយុទ្ធ​ ​ជាមួយ​នាវា​ដឹក​យន្តហោះ​ចម្បាំង​ជប៉ុន​ ​១គ្រឿង​ ​នាវា​ជើងទឹក​ឥណ្ឌា​ ​២គ្រៀ​ង​ ​និង​ ​នាវា​ល្បាត​ហ្វីលីពីន​ ​១គ្រឿង​ ​នៅ​តំបន់​ជម្លោះ​ ​សមុទ្រ​ចិន​ខាងត្បូង​ ​នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​របស់​ទ័ពជើងទឹក​អាមេរិក​ ​នៅ​ថ្ងៃទី៩​ ​ខែឧសភា​ ​ឆ្នាំ២០១៩នេះ​។​

​សមយុទ្ធ​នេះ​ ​បង្ហាញ​ពី​ការ​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​ ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​ស្រប​ពេល​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ ​ដូ​ណាល់​ ​ត្រាំ​ ​ព្រមាន​ក្នុង​ការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ ​ស្មើនឹង​ទឹកប្រាក់​ ​២០០ពាន់​លាន​ដុល្លារ​អាមេរិក​។​



​ជប៉ុន​ ​បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង​ ​Izumo​ ​ខណៈ​ ​ឥណ្ឌា​ ​បញ្ជូន​នាវាចម្បាំង​ ​INS​ ​Kolkata​ ​១គ្រឿង​ ​និង​នាវា​ដឹក​ប្រេង​ ​INS​ ​Shakti​ ​១គ្រឿង​។​

​សមយុទ្ធ​ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃទី៨​ ​ខែឧសភា​ ​គឺ​បន្ទាប់ពី​ ​នាវាចម្បាំង​របស់​អាមេរិក​ ​២គ្រឿង​ផ្សេងទៀត​ ​បាន​ត្រាច់ចរ​ ​នៅ​ជិត​កោះ​មួយចំនួន​ ​នៅក្នុង​តំបន់​ដែល​ចិន​ ​អះអាង​ថា​ ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ ​កាលពី​ថ្ងៃ​ចន្ទ​ ​ទី៦​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​បណ្ដាល​ឱ្យ​មាន​ប្រតិកម្ម​ពីទី​ក្រុង​ប៉េកាំង​ ​ដែល​ចាត់ទុក​សកម្មភាព​របស់​នាវាចម្បាំង​អាមេរិក​ទាំងពីរ​គ្រឿង​ ​ជា​ការរំលោភ​ដែន​អធិ​តេយ្យ​របស់​ខ្លួន​។​

​កងទ័ពជើងទឹក​អាមេរិក​ ​បាន​ចាត់ទុក​ប្រតិបត្តិ​ការ​របស់​ខ្លួន​ ​ជា​សេរីភាព​ក្នុង​ការ​ត្រាច់ចរ​ ​នៅ​លើ​ដែនទឹក​អន្តរជាតិ​ ​ជុំវិញ​ពិភពលោក​ ​ទោះបីជា​តំបន់​នោះ​ ​ត្រូវ​បាន​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ ​ប្រកាស​ថា​ ​ជា​កម្មសិទ្ធិ​របស់​ពួកគេ​ក៏ដោយ​៕​



​ប្រភព​៖​ ​Reuters​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

You can share this !

អត្ថបទទាក់ទង