អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ​កំពុង​រៀបចំ​និ​តិ​វិធី​ ​ដើម្បី​តាម​ចាប់ខ្លួន​ ​ម្ចាស់​ក្លិ​បក​ម្សាន្ដ​ ​លុច្ស​សារី​

ភ្នំពេញ​៖​ ​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ ​នៅ​ថ្ងៃទី០៩​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​លោក​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជាក់​ថា​ ​នៅពេល​នេះ​ ​អាជ្ញាធរ​ ​កំពុង​សុំ​ដីកា​ពី​តុលាការ​ ​ដើម្បី​តាម​ចាប់ខ្លួន​ម្ចាស់​ក្លិ​បក​ម្សាន្ដ​ ​លុច្ស​សារី​ ​ដែល​កម្លាំង​សមត្ថកិច្ច​ ​ចុះ​បង្ក្រាប​នៅ​យប់​ឈាន​ចូល​ថ្ងៃទី០៨​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ ​ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​ជាង​ ​៤០០នាក់​ ​។​



​ ​លោក​ ​ឃួង​ ​ស្រេង​ ​បាន​បញ្ជាក់​ថា​ ​កន្លងទៅ​អាជ្ញាធរ​ធ្លាប់​បាន​ណែនាំ​ជាច្រើនលើក​ច្រើនសា​រម​ក​ហើយ​ ​ដល់​ម្ចាស់​ទីតាំង​ក្លិ​បក​ម្សាន្ដ​នេះ​ ​ប៉ុន្ដែ​ហាក់​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ​ ​ពោល​ម្ចាស់​ទីតាំងនៅ​បន្ដ​បើក​ដដែល​មិនថា​ ​យប់​ថ្ងៃ​នោះ​ឡើយ​ ​ដោយ​បង្ក​ការ​រំខាន​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ ​សិស្ស​និស្សិត​ ​រហូត​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ​មាន​ករណី​បាញ់បោះ​ផង​ដែរ​ ​។​



​លោក​អភិបាល​បាន​បញ្ជាក់​ថា​ ​«​នៅពេល​នេះ​យើង​កំពុង​សុំ​ដីកា​ពី​តុលាការ​ ​ដើម្បី​តាម​ចាប់​ម្ចាស់​ក្លិប​យក​ផ្តន្ទា​ទោស​តាមច្បាប់​»​ ​។​

​ដោយឡែក​ ​លោក​ ​ស​ ​ថេត​ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​បាន​ថ្លែងប្រាប់​សារ​ព័ត៍​មាន​ ​Click​ ​News​ ​តាម​ទូរសព្ទ​ថា​ ​ក្លិ​បក​ម្សាន្ដ​ ​លុច្ស​សារី​ ​នេះ​ ​អាជ្ញាធរ​កំពុង​ដោះស្រាយ​ជិត​ ​ចប់ហើយ​ ​ទាំង​អ្នក​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ ​និង​ ​ម្ចាស់​ក្លិប​។​



​គិត​រហូតមកដល់​ពេលនេះ​ ​មនុស្ស​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង៤០០នាក់​នោះ​ ​កំពុងធ្វើការ​ពិនិត្យ​ទឹកនោម​ដើម្បី​ស្វែងរក​សារធាតុ​ញៀន​ជិត​រួចរាល់​ហើយ​ ​។​ ​ប៉ុន្តែ​មិនទាន់​អាច​បញ្ជាក់​ថា​ ​តើមាន​មនុស្ស​ប៉ុន្មាន​នាក់​ ​ដែល​មាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​នោះ​ទេ​?​ ​

​ទន្ទឹម​នេះ​ ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ​ក៏​មិនទាន់​បាន​បង្ហាញ​អំពី​អ​ត្ដ​សញ្ញាណ​ម្ចាស់​ទីតាំង​ក្លិប​ ​លុច្ស​សារី​ ​ថា​ឈ្មោះ​អ្វី​នោះ​ទេ​។​



​គួរ​ជម្រាប​ថា​ ​កម្លាំង​នគរបាល​ ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍​ ​សន្ដិ​បណ្ឌិត​ ​នេត​ ​សាវឿ​ន​ ​អគ្គស្នងការ​នគរបាល​ជាតិ​ ​និង​ដឹកនាំ​កម្លាំង​ប្រតិបត្តិ​ការ​ដោយ​លោក​ឧត្តមសេនីយ៍ឯក​ ​ស​ ​ថេត​ ​អគ្គស្នងការ​រង​នគរបាល​ជាតិ​ ​និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​ ​បាន​បើក​ប្រតិបត្តិ​ការ​ចុះ​ឆែកឆេរ​ក្លិប​កម្សាន្ត​ ​លុច្ស​សារី​ ​រក​ឃើញ​ថ្នាំញៀន​មួយចំនួន​ ​និង​ឃាត់ខ្លួន​អ្នក​ចូលលេង​កម្សាន្ត​ក្នុង​ក្លិប​ជាង​ ​៤០០នាក់​។​ ​



​ក្រោយ​ការ​ឆែកឆេរ​ ​កម្លាំង​សមត្ថកិច្ច​ ​បាន​បិទ​ក្លិប​ជា​បណ្តោះអាសន្ន​ ​និង​បាន​នាំ​មនុស្ស​ប្រមាណ​ ​៤០០នាក់​ទៅ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​។​ ​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ ​អ្នកលេង​កម្សាន្ត​ក្នុង​ក្លិប​នេះ​ ​ភាគច្រើន​ជនជាតិ​ចិន​ ​និង​វៀតណាម​ ​។​

​សូម​បញ្ជាក់​ថា​ ​ប្រតិបត្តិ​ការ​ចុះ​ឆែកឆេរ​ក្លិប​កម្សាន្ត​ ​លុច្ស​សារី​ ​បាន​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ​បន្ទាប់ពី​មាន​ករណី​បុរស​ម្នាក់​ចូល​ទៅលេង​ក្នុង​ក្លិប​នេះ​ ​ហើយ​មានការ​ផ្ទុះអាវុធ​បណ្តាល​ឱ្យ​នារី​ម្នាក់​រង​របួស​ភ្លៅ​ ​៕​

អត្ថបទ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង