អាជ្ញាធរ​ជាតិ​ ​អំពាវនាវ​ដល់​វិស័យ​ឯកជន​ផ្តល់​កិច្ចសហការ​ដើម្បី​លុបបំបាត់​បញ្ហា​គ្រឿងញៀន

​រាជធានី​ភ្នំពេញ​ ​៖​ ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​អិល​អូ​អិ​ល​ស៊ី​ ​បាន​ប្រគល់​ជូន​នូវ​ប័ណ្ណ​ព័ត៌មាន​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន​ចំនួន​ ​៥០០០០​ ​សន្លឹក​ ​ដល់​អគ្គលេខាធិការ​ដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​។​ ​ពិធី​ប្រគល់​នេះ​ ​បាន​ធ្វើឡើង​នៅ​ការិយាល័យ​កណ្តាល​របស់​ ​អិល​អូ​អិ​ល​ស៊ី​ ​ក្រោម​វត្តមាន​លោក​ ​សុខ​ ​វឿន​ ​ប្រធាន​នាយក​ប្រតិបត្តិ​ ​អិល​អូ​អិ​ល​ស៊ី​ ​និង​លោក​ ​លឹម​ ​តុង​ហួត​ ​ប្រធាន​នាយកដ្ឋាន​នីតិកម្ម​ ​អប់រំ​ ​និង​ស្តារ​នីតិសម្បទា​ ​នៃ​អគ្គលេខាធិការ​ដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។​

​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​នេះ​ ​បាន​រំលេច​នូវ​ពាក្យស្លោក​ ​“​ ​យើង​រួមគ្នា​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ ​”​ ​ដែល​នេះ​ ​ជា​ពាក្យស្លោក​ដាស់តឿន​អប់រំ​ប្រជាពលរដ្ឋ​ ​ឱ្យ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ទាំងអស់គ្នា​ ​។​ ​ការប្រើ​ប្រាស់​គ្រឿងញៀន​ ​បង្ក​ឱ្យ​មានផល​ប៉ះពាល់​ដល់​សុខភាព​ ​ផ្លូវកាយ​ ​ចិត្ត​ ​និង​ធ្វើ​ឱ្យ​មាន​បញ្ហា​យ៉ាងធ្ងន់ធ្ងរ​ដល់​ក្រុម​គ្រួសារ​ ​និង​សង្គមជាតិ​ ​។​

​លោក​ ​សុខ​ ​វឿន​ ​ប្រធាន​នាយក​ប្រតិបត្តិ​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​អិល​អូ​អិ​ល​ស៊ី​ ​មានប្រសាសន៍​ថា​៖​ ​“​ការ​ផ្តល់​នូវ​ប័ណ្ណ​ព័ត៌មាន​ពី​បញ្ហា​គ្រឿងញៀន​នា​ពេលនេះ​ ​គឺ​ដើម្បី​ចូលរួម​ការងារ​ជួយ​សង្គម​ជាមួយ​រាជរដ្ឋាភិបាល​ ​និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​”​ ​។​ ​លោក​ ​បាន​លើកទឹកចិត្ត​ ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​និង​ប្រជាពលរដ្ឋ​ ​សហការ​គ្នា​ជួយ​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ ​និង​លុបបំបាត់​បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​។​

​លោក​ ​លឹម​ ​តុង​ហួត​ ​ប្រធាន​នាយកដ្ឋាន​នីតិកម្ម​ ​អប់រំ​ ​និង​ស្តារ​នីតិសម្បទា​ ​បាន​ថ្លែងអំណរគុណ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​អិល​អូ​អិ​ល​ស៊ី​ ​ដែល​តែងតែ​ជួយ​ដល់​អគ្គលេខាធិការ​ដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​លើ​ការងារ​ផ្សព្វផ្សាយ​អប់រំ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ​ ​។​ ​​ជាមួយគ្នា​នេះ​ដែរ​ ​លោក​ ​លឹម​ ​តុង​ហួត​ ​បាន​បន្ថែម​ថា​ ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​មាន​ភាព​ស្មុគ្រ​ស្មាញ​ដែល​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពហុ​វិស័យ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​ដូចដែល​ ​អិល​អូ​អិ​ល​ស៊ី​ ​បាន​និង​កំពុង​សហការ​គ្នា​នេះ​។​

សូម​បញ្ជាក់​ថា​នេះ​ជា​លើក​ទី៥ហើយ​ ​ដែល​អិល​អូ​អិ​ល​ស៊ី​ ​ប្រគល់​ជូន​អគ្គលេខាធិការ​ដ្ឋាន​ ​ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នូវ​ប័ណ្ណ​ព័ត៌មាន​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន​ ​ដែល​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ ​អិល​អូ​អិ​ល​ស៊ី​ ​ក្នុង​ការ​បន្ត​ចូលរួម​លុបបំបាត់​គ្រឿងញៀន​នៅ​កម្ពុជា​។​ ​អិល​អូ​អិ​ល​ស៊ី​ ​គាំទ្រ​យន្តការ​ថ្នាក់​ជាតិ​ ​និង​ថ្នាក់ក្រោម​ជាតិ​យ៉ាង​ពេញទំហឹង​ដែល​មានស្រាប់​ដើម្បី​ចូល​រូ​ម​ចំណែក​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​៕​

​អត្ថបទ​ ​៖​ ​សិរី​ ​វ​ឌ្ឍ​ ​

You can share this !

Loading...
អត្ថបទទាក់ទង