អាជ្ញាធរ​ជប៉ុន​ ​នឹង​រឹត​បន្តឹង​ចរាចរណ៍​ ​នៅ​ក្រុង​អូ​សា​កា​ ​អំឡុង​កិច្ចប្រជុំ​កំពូលG20​ ​

ជប៉ុន​៖​ ​អគ្គស្នងការ​នគរបាល​ជប៉ុន​ ​នឹង​រឹត​បន្តឹង​ចរាចរណ៍​ទ្រង់ទ្រាយ​ធំ​ ​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ ​ទី២៧​ ​ដល់​ថ្ងៃអាទិត្យ​ ​ទី៣០​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​នៅ​តាមផ្លូវ​ល្បឿន​លឿន​ ​និង​ផ្លូវ​នានា​ ​ក្នុង​ទីក្រុង​ ​អូ​សា​កា​ ​ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូលG20​ ​នេះ​បើ​យោង​តាម​ការ​ជូនដំណឹង​ពី​ស្ថានទូត​ជប៉ុន​។​

​ចំពោះ​ការ​រឹត​បន្តឹង​ចរាចរណ៍​ទ្រង់ទ្រាយ​ធំ​នេះ​ ​អាជ្ញាធរ​ជប៉ុន​ ​បាន​ធ្វើការ​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ទាំងអស់​ ​ឱ្យ​ប្រើប្រាស់​រថភ្លើង​ជំនួស​វិញ​ ​ដែល​ទំនងជា​មិនសូវ​ត្រូវ​បាន​ប៉ះពាល់​ដោយ​ការ​រឹត​បន្តឹង​នេះ​ទេ​។​ ​ក្រៅពីនោះ​ ​អាកាសយាន​ដ្ឋាន​ចំនួន​បី​ ​ក៏​នឹង​ត្រូវ​ប៉ះពាល់​ផង​ដែរ​ ​ដោយ​ការ​រឹត​បន្តឹង​ផ្សេង​ៗ​ ​ដូចជា​ច្រកចេញ​ចូល​ទៅកាន់​តំបន់​ ​កាន​សៃ​ ​(​អាកាសយាន​ដ្ឋាន​អន្តរជាតិ​កាន​សៃ​ ​អាកាស​យាន្ត​ដ្ឋាន​អន្តរជាតិ​អូ​សា​កា​ ​(​អាកាសយាន​ដ្ឋាន​អ៊ី​តាមិ​)​ ​និង​អាកាសយាន​ដ្ឋាន​កូ​បេ​។​

​ការ​រឹត​បន្តឹង​ចរាចរណ៍​នេះ​ ​អាជ្ញាធរ​ក៏បាន​ស្នើសុំ​ការយោគយល់​ ​និង​សហការ​ ​ដោយ​ប៉ូលី​ស​ ​នឹង​ពិនិត្យមើល​ឯកសារ​ភស្តុតាង​ ​សម្រាប់​ការប្រើ​ប្រាស់​អាកាសយាន​ដ្ឋាន​ ​ដូចជា​សំបុត្រ​យន្តហោះ​ ​សំបុត្រ​អេឡិចត្រូនិក​ ​និង​សំបុត្រ​កក់​យន្តហោះ​ជាដើម​។​ ​អាជ្ញាធរ​ ​ក៏បាន​ឱ្យ​អ្នកធ្វើ​ដំណើរ​ ​ត្រូវ​ត្រៀម​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ ​ដើម្បី​បង្ហាញ​ពួកគេ​ផង​ដែរ​ ​នៅពេល​ធ្វើដំណើរ​ឆ្លងកាត់​។​ ​សម្រាប់​អ្នក​ដែល​មិន​មាន​ឯកសារ​ភស្តុតាង​ទាំងនេះ​ ​នឹង​ត្រូវ​ពិនិត្យ​ឥវ៉ាន់​ជំនួស​វិញ​៕​

ប្រែសម្រួល៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង