អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​មន្រ្តី​បេសកកម្ម​ ​UN​-​ESCAP​ ​លើក​ពី​បញ្ហា​ពាណិជ្ជកម្ម​ឆ្លងដែន​

​ភ្នំពេញ​៖​ ​នា​ថ្ងៃទី១២​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​នា​សាល​ប្រជុំ​ ​នៃ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​លោក​ឧកញ៉ា​ ​លឹម​ ​ហេង​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​និង​ ​មន្រ្តី​បេសកកម្ម​ ​UN​-​ESCAP​ ​ស្តី​ពី​ ​“​ការសម្រួល​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ ​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ក្រដាស​ស្នាម​ក្នុង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​”​ ​“​Facilitation​ ​Cross​-​Border​ ​Paperless​ ​Trade​ ​in​ ​LDCs​ ​for​ ​Regional​ ​Integration​ ​and​ ​Sustainable​ ​Development​ ​(​Phase​ ​1​)​”​ ​ដែល​គម្រោង​នេះ​ ​ត្រូវ​បាន​ផ្តួចផ្តើម​ដោយ​ ​UN​-​ESCAP​ ​និង​ ​EIF​។​

​លោក​ឧកញ៉ា​ ​លឹម​ ​ហេង​ ​បាន​មាន​ប្រសា​សន៏​ឆ្លើយតប​ ​នឹង​គាំ​ទ្រំ​គម្រោង​សិក្សា​នេះ​ ​ហើយ​បាន​ផ្តល់​ធាតុ​ចូល​ ​និង​ចែករំលែក​អនុសាសន៍​សំ​ខាន់​ៗ​ដល់​តំណាង​ផ្នែកឯកជន​ ​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ​។​ ​លោក​ឧកញ៉ា​ ​លឹម​ ​ហេង​ ​បន្ត​ថា​ ​គម្រោង​នេះ​ ​ក៏បាន​និង​កំពុង​អនុវត្ត​ ​នៅ​បណ្តា​ប្រទេស​មួយចំនួន​ទៀត​ ​រួមមាន​ ​ប្រទេស​នេប៉ាល់​ ​បង់ក្លាដេស​ ​និង​ទីម័រខាងកើត​។​ ​ដើម្បី​ធ្វើ​ឱ្យ​ការ​ផ្តួចផ្តើម​នៃ​ការអនុវត្ត​ ​គម្រោង​ចាប់ផ្តើម​ ​UN​-​ESCAP​ ​បាន​ចាត់តាំង​មន្រ្តី​បេសកកម្ម​របស់​ខ្លួន​ ​ដើម្បី​ចុះ​សិក្សា​វាយតម្លៃ​ ​សម្រាប់​ការ​ត្រៀមខ្លួន​ ​របស់​ប្រទេស​កម្ពុជា​ ​ទាក់ទង​កិច្ចការ​ផ្លូវច្បាប់​ ​និង​បច្ចេកទេស​ ​ដែល​មានស្រាប់​ ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ ​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ក្រដាស​ស្នាម​។​

​គួរ​រំឭក​ថា​ ​កិច្ចប្រជុំ​នេះ​ ​បាន​បញ្ចប់​នៅ​ ​វេលា​ម៉ោង​ ​១០​:​០០​ ​នាទី​ព្រឹក​ ​ក្នុង​បរិយាកាស​រីករាយ​ ​យោគយល់​គ្នា​ ​និង​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង