ស្ងាត់​ៗ​ ​លោក​ ​SARRI​ ​យល់ព្រម​ចុះហត្ថលេខា​ជាមួយ​ក្លិប​ ​JUVENTUS​ ​បាត់​

អ៊ីតា​លី​៖​ ​ក្រោយពី​លោក​ ​Max​ ​Allegri​ ​បាន​ប្រកាស​លាលែង​ពី​តំណែង​កាល​សប្តាហ៍​មុន​រួចមក​ ​ឥឡូវនេះ​ ​ក្លិប​យក្ស​ ​Juventus​ ​បាន​រក​ឃើញ​គ្រូបង្វឹក​ថ្មី​ជា​ផ្លូវការ​ហើយ​ ​។​



​The​ ​Sun​ ​Football​ ​បាន​ចុះផ្សាយ​ពី​ការ​អះអាង​របស់​ក្លិប​ ​Juventus​ ​ថា​ ​លោក​ ​Maurizio​ ​Sarri​ ​នឹង​ក្លាយជា​អ្នកចាត់ការ​ទូទៅ​របស់​ ​Juventus​ ​ដោយមាន​កិច្ច​ព្រមព្រៀង​រយៈពេល៣ឆ្នាំ​ ​។​

​ក្នុង​រដូវ​កាល​នេះ​ ​លោក​ ​Sarri​ ​បាន​ដឹកនាំ​ក្រុម​ ​Chelsea​ ​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ៣ក្នុង​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​ហើយក៏​កំពុង​រង់ចាំ​ការប្រកួត​ដ៏​សំខាន់​មួយទៀត​ ​ពោល​គឺ​ ​Chelsea​ ​នឹង​ត្រូវ​ជួប​ក្រុម​កាំភ្លើងធំArsenal​ ​នៃ​ពានរង្វាន់​ ​UEFA​ ​Europa​ ​League​ ​វគ្គ​ផ្តាច់ព្រ័ត្រ​ ​នៅ​យប់​ថ្ងៃទី២៩​ ​ឈាន​ចូល​ថ្ងៃទី៣០​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​។​



​គួរ​ជម្រាប​ថា​លោក​ ​Sarri​ ​នឹង​ចាប់ផ្តើម​ដឹកនាំ​ក្លិប​ ​Juventus​ ​នៅ​រដូវ​កាល​ក្រោយ​ ​ស្រប​ពេល​ដែល​ ​Chelsea​ ​កំពុង​ស្វែង​គ្រូបង្វឹក​ថ្មី​ ​ដើម្បី​ដឹកនាំ​បន្ត​ផង​ដែរ​ ​៕​

You can share this !

Loading...
អត្ថបទទាក់ទង