សូម​ប្រុងប្រយ័ត្ន​!​ ​ស្រុក​ ​ឃុំ​មួយចំនួន​ ​នៅ​ខេត្តរតនគិរី​ ​ផ្ទុះ​រាតត្បាត​ជំងឺគ្រុនឈាម​

ខេត្តរតនគិរី​៖​ ​យោង​តាម​អត្ថបទ​ព័ត៌មាន​របស់​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​ ​បានឱ្យ​ដឹង​ថា​ ​មន្ទីរ​ ​អង្គភាព​ជំនាញ​ ​អាជ្ញាធរ​មានសមត្ថកិច្ច​ពាក់ព័ន្ធ​ ​ក្នុង​ខេត្ត​ ​បាន​ចាត់វិធានការ​ទប់ស្កាត់​ការ​ផ្ទុះ​ ​និង​ការ​ឆ្លង​រាលដាល​ ​នៃ​ជំងឺគ្រុនឈាម​ ​ដែល​បាន​កើតឡើង​ជិត​ ​៩០ករណី​ ​កាលពី​ពេល​ថ្មី​ៗ​កន្លងទៅ​នេះ​។​



​ក្នុង​គោលដៅ​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ ​អភិបាលខេត្ត​រតនគិរី​ ​លោក​ ​ថង​ ​សា​វុន​ ​បាន​អំពាវនាវ​បន្ថែម​ទៀត​ចំពោះ​មន្ទីរ​ ​អង្គភាព​ជំនាញ​ ​អាជ្ញាធរ​មានសមត្ថកិច្ច​ ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ ​បន្ត​រួមគ្នា​ចាត់វិធានការ​ទប់ស្កាត់​ការ​ផ្ទុះ​ ​និង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺគ្រុនឈាម​ឱ្យ​កាន់តែ​ខ្លាំងក្លា​ ​និង​មានប្រសិទ្ធភាព​ខ្ពស់​ ​។​



​ទន្ទឹមគ្នា​នេះ​ ​លោក​មានប្រសាសន៍​ប្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ ​ចូលរួម​ទប់ស្កាត់​ជាមួយ​អាជ្ញាធរ​ ​តាមរយៈ​វិធានការ​ដូចជា​ ​ការ​លាង​សម្អាត​ពាងទឹក​ ​និង​អាងទឹក​រៀងរាល់​សប្តាហ៍​ ​សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ​ ​(​កាប់ឆ្ការ​ព្រៃ​ ​ប្រមូល​សំរាម​ ​សំបក​កង់ឡាន​ ​និង​ ​វត្ថុ​ដក់​ទឹ​ក​ផ្សេង​ៗ​ជីក​កប់​ ​ឬ​ដុត​ចោល​)​ ​ស្លៀកពាក់​ខោ​អាវ​វែង​ៗ​ ​ដេក​ក្នុង​មុង​ ​ប្រើប្រាស់​ធូបមូស​ ​ឬ​ថ្នាំលាប​ការពារ​មូស​ ​។​



​លោក​បន្ត​ថា​ ​ក្នុងករណី​មាន​សមាជិក​គ្រួសារ​មាន​អាការៈ​ ​គ្រុនក្តៅ​ខ្លាំង​ ​ឈឺក្បាល​ ​ឈឺសន្លាក់​ដៃជើង​ ​ឈឺ​សាច់ដុំ​ ​ឈឺ​រង្វង់ភ្នែក​ ​និង​ឡើង​ចំណុច​ក្រហម​លើ​ស្បែក​ ​ត្រូវ​ប្រញាប់​ទៅ​រក​សេវា​សុខាភិបាល​ ​ដែល​មាន​មូលដ្ឋាន​នៅ​ជិត​ផ្ទះ​បំផុត​៕​

អត្ថបទ ៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង