សូម​ប្រយ័ត្ន​!​ ​ឱប​ថើប​ឆ្កែ​ឆ្មា​ ​អាច​ឆ្លង​បាក់តេរី​ ​គ្រោះថ្នាក់​ដល់​ជីវិត​

បរទេស​៖​ ​ឆ្កែ​ ​ឆ្មា​ ​ជា​សត្វ​ស្លូត​ ​គួរ​ឱ្យ​ស្រលាញ់​ ​ហើយ​ត្រូវ​បាន​មនុស្សជា​ច្រើន​ ​យក​មក​ចិញ្ចឹម​តាម​ផ្ទះ​ ​ដោយ​ម្ចាស់​ខ្លះ​ ​ចូលចិត្ត​លេង​ជាមួយ​សត្វ​ទាំងនេះ​ណាស់​ ​។​ ​លេង​ជាមួយ​បាន​ ​តែ​កុំ​ឱប​ថើប​ស្និទ្ធស្នាល​ឱ្យ​សោះ​ ​ព្រោះ​អាច​ឆ្លង​បាក់តេរី​ម្យ៉ាង​ ​ប៉ះពាល់​ដល់​សុខភាព​ ​។​

​បើ​តាម​ ​www.hellokrupet.com​ ​បានឱ្យ​ដឹង​ថា​ ​បាក់តេរី​ ​អាច​ឆ្លង​ពី​ឆ្កែ​ទៅ​មនុស្ស​តាមរយៈ​ទឹកមាត់​ ​និង​ស្បែក​ ​ដោយធ្វើ​ឱ្យ​មនុស្ស​លេបថ្នាំ​ផ្សះ​ ​លែង​មានប្រសិទ្ធភាព​ ​។​ ​លោកស្រី​វេជ្ជបណ្ឌិត​ ​Adele​ ​Dickson​ ​អ្នក​ចិត្តសាស្ត្រ​សុខាភិបាល​ ​នៅ​សាកល​វិទ្យាល័យ​ ​Glasgow​ ​Caledonian​ ​នា​ប្រទេស​ស្កុតឡែន​ ​ធ្វើការ​សិក្សា​មួយ​ ​ដោយ​សម្ភាស​ម្ចាស់​សត្វ​ចិញ្ចឹម​ ​៣៥​ ​នាក់​ ​។​ ​លោកស្រី​ ​ថា​ ​ទំនាក់ទំនង​ជិត​សិទ្ធ​រវាង​មនុស្ស​ ​និង​សត្វ​ចិញ្ចឹម​ ​ប្រឈម​នឹង​ការ​ឆ្លង​បាក់តេរី​នានា​ ​តាមរយៈ​ទឹកមាត់​ ​និង​ស្បែក​ ​ដោយ​បង្ក​ឱ្យ​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​ ​មានន័យថា​លេបថ្នាំ​នេះ​ ​អត់មាន​ប្រសិទ្ធភាព​នោះ​ទេ​។​

​ក្រៅពី​នេះ​ ​កត្ដា​ប្រឈម​ផ្សេងទៀត​ ​មានកម្រិត​ទាប​នោះ​ទេ​ ​ប៉ុន្ដែ​អ្នកជំនាញ​រូប​នេះ​ ​ជំរុញ​ឱ្យ​បញ្ឈប់​ការ​លេង​ជិតស្និទ្ធ​ជាមួយ​សត្វ​ចិញ្ចឹម​ ​។​ ​នៅ​ខែមេសា​ ​អ្នក​វិទ្យាសាស្ត្រ​ ​បញ្ជាក់​ថា​ ​ឆ្មា​ ​៣ក្បាល​ ​និង​ឆ្កែ​ ​១ក្បាល​ ​នៅ​ចក្រភព​អង់គ្លេស​ ​រក​ឃើញថា​ ​មាន​ហ្សែន​ជំរុញ​ភាពស៊ាំ​ ​(​Resistant​ ​Gene​)​ ​ទៅ​នឹង​ថ្នាំ​ផ្សះ​ ​។​ ​ទីភ្នាក់ងារ​សុខាភិបាល​អង់គ្លេស​ ​បារម្ភ​ថា​ ​ហ្សែន​ជំរុញ​ភាពស៊ាំ​ ​“​optraA​”​ ​អាច​រាលដាល​តាមរយៈ​បាក់តេរី​ ​ដែល​មាននៅ​លើ​សត្វ​ចិញ្ចឹម​ ​និង​មនុស្ស​ ​៕​

You can share this !

អត្ថបទទាក់ទង