សូម​ប្រយ័ត្ន​!​ ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​នៅ​ខេត្ត១ទៀត​របស់​វៀតណាម​ ​ដែល​ជាប់​ព្រំដែន​កម្ពុជា​

វៀតណាម​៖​ ​អាជ្ញាធរ​របស់​ប្រទេស​វៀតណាម​ ​បាន​រក​ឃើញ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ថ្មី​មួយទៀត​ ​នៅក្នុង​ខេត្ត​ ​ប៊ិញ​ហ្វឺ​ក​ ​(​Binh​ ​Phuoc​)​ ​ដែល​បាន​ចម្លង​យ៉ាង​ឆាប់រហ័ស​ ​ទៅលើ​សត្វ​ជ្រូក​ ​ក្នុង​កសិដ្ឋាន​ចំនួន៣​ ​នៅ​ស្រុក​ដុង​ហ៊្វូ​ ​(​Dong​ ​Phu​)​ ​កាលពី​សប្ដាហ៍​មុន​។​
​ខេ​ត្ត​ប៊ិញ​ហ្វឺ​ក​ ​មាន​ព្រំប្រទល់​ជាប់​ខេត្ត​ចំនួន៣​ ​របស់​កម្ពុជា​ ​គឺ​ខេត្ត​ត្បូងឃ្មុំ​ ​ក្រចេះ​ ​និង​ខេត្តមណ្ឌលគិរី​ ​។​


​អាជ្ញាធរ​វៀតណាម​ ​បាន​រាយការណ៍​ថា​ ​យ៉ាងហោចណាស់​ជ្រូក​ចំនួន​ ​២១ក្បាល​បាន​ឆ្លង​ជំងឺ​ ​និង​ងាប់​ ​ហើយ​បច្ចុប្បន្ន​ ​គេ​កំពុង​មាន​វិធានការ​ទប់ស្កាត់​ ​ក្នុង​កាំ​រង្វង់​ណាមួយ​ ​ពី​ចំណុច​ដែល​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​នេះ​។​ ​ចំណែក​ ​មន្ទីរ​កសិកម្ម​ខេ​ត្ត​ប៊ិញ​ហ្វឺ​ក​ ​បានឱ្យ​ដឹង​ថា​ ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​នេះ​ ​ប្រមាណ​ ​១១០០០គ្រួសារ​ ​បាន​ចិញ្ចឹម​ជ្រូក​ប្រមាណ​ ​៧៤ម៉ឺន​ក្បាល​ ​។​


​សូម​បញ្ជាក់​ថា​ ​នេះ​ជា​ខេត្ត​ទីពីរ​ ​នៅ​ប៉ែក​ខាងត្បូង​ប្រទេស​វៀតណាម​ ​ដែល​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​បន្ទាប់ពី​ខេត្ត​ដុង​ណាយ​ ​(​Dong​ ​Nai​)​ ​ដែល​ត្រូវ​បាន​រក​ឃើញ​ការ​ឆ្លង​ជំងឺ​ខាងលើ​ ​កាលពី​ថ្ងៃពុធ​ ​សប្ដាហ៍​មុន​។​
​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​បាន​រីក​រាលដាល​ក្នុង​ទីក្រុង​ ​និង​ខេត្ត​ជាង​ ​២០​ ​នៅ​ភាគ​ខាងជើង​ ​និង​ភាគ​កណ្ដាល​ប្រទេស​វៀតណាម​ ​ក្នុង​ឆ្នាំ២០១៩នេះ​ ​ដែល​បាន​បណ្ដាល​ឱ្យ​ជ្រូក​ជាង​ ​៨៥០០០ក្បាល​ងាប់​ ​៕​

​ប្រភព​៖​ ​Vietnam​ ​Express​
​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្​ឌ​លាភ​

You can share this !

អត្ថបទទាក់ទង