សម្លាប់​គេ​ ​រត់គេច​ខ្លួន២០ឆ្នាំ​ហើយ​ ​នៅតែ​សមត្ថកិច្ច​ចាប់បាន​ ​យក​ទៅ​ផ្ដន្ទាទោស​ដដែល​

​ខេត្តរតនគិរី​ ​៖​ ​ជនសង្ស័យ​ម្នាក់​ ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ ​កាលពី​ឆ្នាំ១៩៩៩​ ​លើ​យុវជន​ម្នាក់​នៅ​ខេត្ត​កំពង់ចាម​ ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្តរតនគិរី​ ​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការខេត្ត​កំពង់ចាម​ ​ហើយ​ប្រគល់​ជូន​សមត្ថកិច្ច​ខេត្ត​កំពង់ចាម​នៅ​ថ្ងៃម្សិលមិញ​នេះ​ ​។​

​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ​ស៊ុយ​ ​វី​ ​ភេទប្រុស​ ​អាយុ៤៦ឆ្នាំ​ ​ជនជាតិ​ខ្មែរ​ ​មាន​លំនៅ​ភូមិ៧មករា​ ​សង្កាត់​ឡាបានសៀក​ ​ក្រុង​បានលុង​ ​ខេត្តរតនគិរី​ ​មុខរបរ​រត់​ម៉ូតូឌុប​ ​និង​ជាងធ្វើផ្ទះ​ ​។​
​បើ​តាម​ឧត្ដមសេនីយ៍​ត្រី​ ​ផែន​ ​ឌី​ណា​ ​ស្នងការ​រង​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ ​បានឱ្យ​ដឹង​ថា​ ​ជនសង្ស័យ​ ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ​បាន​ចុះ​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ក្រុង​បានលុង​ ​ចាប់ខ្លួន​នៅ​ចំណុច​មុ​ខ​ទ្រី​ថប​ ​ស្ថិត​ក្នុង​ភូមិ​ជ័យជំនះ​ ​សង្កាត់​ឡាបានសៀក​ ​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ ​ចុះ​ថ្ងៃទី២៧​ ​ខែធ្នូ​ ​ឆ្នាំ២០០០​ ​នៃ​តុលាការខេត្ត​កំពង់ចាម​។​

​ជនសង្ស័យ​ ​ស៊ុយ​ ​វី​ ​បាន​សម្លាប់​ជនរងគ្រោះ​ឈ្មោះ​ ​ស៊ី​ ​នីន​ ​ភេទប្រុស​ ​អាយុ១៨ឆ្នាំ​ ​ជនជាតិ​ខ្មែរ​ ​នៅ​ភូមិ​កំពង់រាប​លើ​ ​ឃុំ​កំពង់រាប​ ​ស្រុក​កោះសូទិន​ ​ខេត្ត​កំពង់ចាម​ ​កាលពី​ថ្ងៃទី២០​ ​ខែមីនា​ ​ឆ្នាំ១៩៩៩​ ​ដោយ​ជនរងគ្រោះ​ ​ខឹង​ជនសង្ស័យ​បាន​បៀតបៀន​កេរ្តិ៍​ខ្មាស់​ប្អូនស្រី​របស់​ខ្លួន​ ​ហើយ​មាន​ទំនាស់​ជាមួយ​ជនសង្ស័យ​ ​ទើប​ជនសង្ស័យ​ ​សម្លាប់​ជនរងគ្រោះ​ ​ដោយមាន​គម្រោង​គិតទុកជាមុន​ ​។​

​បច្ចុប្បន្ន​ ​ជនសង្ស័យ​ ​ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​ ​ស្នង​ការ​រដ្ឋា​ន​ខេត្ត​កំពង់ចាម​ ​នាំ​ខ្លួន​ទៅកាន់​ខេត្ត​កំពង់ចាម​វិញ​ហើយ​ ​បន្ទាប់ពី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ ​នៃ​ស្នង​ការ​រដ្ឋា​ន​ខេត្តរតនគិរី​ ​បាន​ធ្វើការ​ប្រគល់​ជូន​ ​៕​

​អត្ថបទ​ ​៖​ ​សិរី​ ​វ​ឌ្ឍ​ ​

You can share this !

Loading...
អត្ថបទទាក់ទង