សម្តេច​ ​ស​ ​ខេង​ ​ទីផ្សារ​ដី​ឡើងថ្លៃ​ ​ដោយសារ​មនុស្ស​មួយ​ក្រុម​ ​ដែល​យក​លុយ​ខៅ្ម​ ​ឬ​ប្រផេះ​ ​មក​ចាយវាយ​នៅ​កម្ពុជា​

ភ្នំពេញ​៖​ ​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា​ ​ទីផ្សារ​ដី​ឡើងថ្លៃ​ ​ក៏​មក​ពី​មនុស្ស​មួយ​ក្រុម​ ​ដែល​យក​លុយ​ខៅ្ម​ ​ឬ​ប្រផេះ​ ​មក​ចាយវាយ​ ​ឬ​ទិញ​ដី​នៅ​កម្ពុជា​។​ ​ការ​លើកឡើង​ដូច្នេះ​ ​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ ​រាជធានី​ភ្នំពេញ​ ​អាណត្តិ​ទី៣​ ​នា​ព្រឹក​ថ្ងៃទី១២​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​នេះ​

​សម្ដេច​ ​ស​ ​ខេង​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​តាម​ព័ត៌មាន​ ​ខ្ញុំ​បានដឹង​ទីផ្សារ​ដី​ឡើងថ្លៃ​ ​ក៏ដោយ​សារ​មនុស្ស​មួយ​ក្រុម​ ​ដែល​យក​លុយ​ខៅ្ម​ ​ឬ​ប្រផេះ​ ​មក​ចាយវាយ​នៅ​កម្ពុជា​ ​ទើប​ធ្វើ​ឱ្យ​ទីផ្សារ​ដី​ឡើង​ថ្ងៃ​ផង​ដែរ​"​ ​។​ ​សម្តេច​បន្ត​ថា​ ​ការ​យក​លុយ​បែបនេះ​ ​ហើយ​គ្មាន​ប្រភព​ច្បាស់លាស់​ ​នឹង​ធ្វើ​ឱ្យ​កើត​បញ្ហា​ចំពោះ​ប្រទេសជាតិ​ផង​ដែរ​។​

​សម្តេច​ ​ស​ ​ខេង​ ​ក៏បាន​ស្នើ​ដល់​សមត្ថកិច្ច​ ​ធ្វើការ​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ ​ចំពោះ​អ្នក​ដែល​នាំ​លុយ​បែបនេះ​ ​ចូល​មក​ក្នុង​ប្រទេស​ ​ដោយ​មិន​ត្រូវលើ​ក​លែង​នោះ​ទេ​។​

​សូមជម្រាប​ថា​ ​ការ​លើកឡើង​របស់​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​នេះ​ ​គឺ​បន្ទាប់ពី​សមត្ថកិច្ច​ ​បាន​ឃាត់ខ្លួន​អ្នកនាំ​យក​លុយ​ ​ជាច្រើន​លាន​ដុល្លារ​ចូល​មក​កម្ពុជា​ ​កាល​ពេល​ថ្មី​ៗ​នេះ​ ​នៅ​ច្រក​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ ​និង​ស្រប​ពេល​ដែល​ដី​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ ​បាន​ហក់​ឡើងថ្លៃ​យ៉ាង​ខ្លាំង​ ​ក្នុង​នោះ​ ​មាននៅ​ខេត្តកណ្តាល​ ​តាកែវ​ ​កំពង់ស្ពឺ​ជាដើម​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង