សម្តេច​តេជោ​ ​៖​ ​ឧត្តមភាព៤​ ​ដែល​វិនិយោគិន​នេប៉ាល់​ ​គួរ​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា

​ភ្នំពេញ​៖​ ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​បង្ហាញ​ពី​ឧត្តមភាព​ចំនួន៤​ ​ដែល​វិនិយោគិន​នេប៉ាល់​ ​គួរតែ​ពិចារណា​ក្នុង​ការ​មក​ដាក់​ទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ ​។​
​ការ​បង្ហាញ​នូវ​ឧត្តមភាព​របស់​កម្ពុជា​នេះ​ ​បាន​ធ្វើឡើង​ខណៈ​ដែល​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​មន្ដ្​រី​នៃ​កម្ពុជា​ ​រួម​ជាមួយ​នាយក​រដ្ឋ​មន្ដ្​រី​នេប៉ាល់​ ​បាន​អញ្ជើញ​ចូលរួម​ក្នុង​វេ​ទិ​ការ​ធុរកិច្ច​កម្ពុជា​-​នេប៉ាល់​ ​នៅ​រសៀល​ថ្ងៃទី១៤​ ​ខែឧសភា​នេះ​ ​ដែល​រៀបចំឡើង​ដោយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​សភា​ពាណិជ្ជកម្ម​នេប៉ាល់​ ​។

​ ​
​ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​នោះ​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​បង្ហាញ​អំពី​សក្ដានុពល​នៃ​ការ​វិនិយោគ​ ​និង​ឧត្តមភាព​សំ​ខាន់​ៗ​ចំនួន៤របស់​កម្ពុជា​ ​រួមមាន​៖​ ​ទី១​៖​ ​ភាព​អំណោយផល​ ​នៃ​ស្ថិរភាព​នយោបាយ​ ​និង​ម៉ាក្រូ​សេដ្ឋកិច្ច​,​ ​ទី២​៖​ ​ការ​បើកចំហ​សេដ្ឋកិច្ច​សម្រាប់​អ្នក​វិនិយោគ​ទាំងអស់​ ​ដោយ​គ្មាន​ការរើសអើង​រវាង​អ្នក​វិនិយោគ​កម្ពុជា​ ​និង​អ្នក​វិនិយោគ​បរទេស​,​ ​ទី៣​៖​ ​កម្លាំង​ពលកម្ម​ដែល​មាន​ភាព​សម្បូរ​បែប​ ​និង​វ័យក្មេង​ ​គួបផ្សំ​នឹង​ប្រាក់ឈ្នួល​ដែល​មាន​ភាព​ប្រកួតប្រជែង​ ​និង​ទី៤​ ​៖​ ​កម្ពុជា​ស្ថិតនៅ​លើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ ​ក្នុង​តំបន់​អាស៊ាន​ ​ដែល​តំបន់​នេះ​បាន​និង​កំពុង​ក្លាយជា​ ​«​រោងចក្រ​ ​នៃ​អាស៊ី​»​។​ ​
​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​លើកឡើង​បន្ថែម​ថា​ ​ទំនិញ​ផលិត​នៅ​កម្ពុជា​ ​អាច​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​ស្រុក​,​ ​ទីផ្សារ​អនុ​តំបន់​មេគង្គ​,​ ​ទីផ្សារ​អាស៊ាន​ ​និង​ទីផ្សារ​សំ​ខាន់​ៗ​ដទៃទៀត​ក្នុង​ពិភពលោក​។​


​ក្នុង​ន័យ​នេះ​ ​សម្ដេច​តេជោ​នាយក​រដ្ឋ​មន្ដ្​រី​ ​ក៏បាន​លើកទឹកចិត្ត​ដល់​អ្នក​វិ​និ​យោ​ត​នេប៉ាល់​ ​ដែល​មិនទាន់​បាន​មក​កម្ពុជា​ ​សូម​សិក្សា​ស្វែងយល់​ពី​សក្តា​នុ​ពល​ ​និង​កាលានុវត្ត​ភាព​វិនិយោគ​នៅ​កម្ពុជា​ ​ព្រមទាំង​សម្រេចចិត្ត​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ ​។​
​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ប្រកាស​ថា​ ​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្ដេច​ ​សូម​ធានា​ជូន​អ្នក​វិនិយោគ​គ្រប់រូប​នូវ​បរិស្ថាន​គ្រប់បែបយ៉ាង​ ​ដែល​អនុគ្រោះ​ ​និង​ជួយ​ជំរុញ​ដល់​ការ​វិនិយោគ​ ​ពិសេស​ ​គឺ​សន្តិភាព​ ​សន្តិសុខ​ ​និង​ស្ថិរភាព​នយោបាយ​ ​ក៏ដូចជា​ ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ​ក្របខណ្ឌ​ច្បាប់​ ​និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព​ ​តម្លាភាព​ ​គណនេយ្យ​ភាព​ ​និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​ ​។​


​គួរ​កត់សម្គាល់​ថា​ ​សម្រាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​នេប៉ាល់​ ​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​ ​ក្នុង​នោះ​ ​បើ​យោង​តាម​របាយការណ៍​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ​បាន​បង្ហាញថា​ ​ចាប់ពី​ឆ្នាំ២០១៤​ ​រហូតដល់៦ខែ​ ​ឆ្នាំ២០១៨​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ ​មាន​ជិត​ ​១៧ម៉ឺន​ដុល្លារ​អាមេរិក​ ​។​ ​ក្នុង​នោះ​ ​កម្ពុជា​នាំចេញ​ទៅ​នេប៉ាល់​មាន​ជាង១២ម៉ឺន​លាន​ដុល្លារ​ ​ហើយ​កម្ពុជា​នាំចូល​ពី​នេប៉ាល់​មកវិញ​ ​មាន​ជាង៤ម៉ឺន​លាន​ដុល្លារ​ ​។


​គួរ​រម្លឹក​ថា​ ​កាលពី​ថ្ងៃម្សិលមិញ​នេះ​ ​ឧកញ៉ា​ ​លឹម​ ​ហេង​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​តំណាង​អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​ ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​លោក​ ​Rajesh​ ​Kazi​ ​SHRESTHA​ ​ប្រធាន​សភា​ពាណិជ្ជកម្ម​នេប៉ាល់​ ​បាន​ចុះហត្ថលេខា​អនុស្សារ​ណៈ​យោគយល់​គ្នា​ ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​ ​ដែល​រួមមាន​ ​ការផ្លាស់ប្ដូរ​ព័ត៌មាន​អំពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ​ទីផ្សារ​ ​និង​សេដ្ឋកិច្ច​ដែល​មានស្រាប់​ ​ក្នុង​គោលបំណង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​រវាង​សមាជិកសភា​ពាណិជ្ជកម្ម​កម្ពុជា​-​នេប៉ាល់​ ​៕​ ​

You can share this !

អត្ថបទទាក់ទង