សមាជិក​ក្រុម​ប្រឹ​ក្សា​ស្រុក​វើន​សៃ​ ​ចាក់​លុប​បឹង​ធម្មជាតិ​ ​យក​ធ្វើជា​កម្ម​សិទ្ធ​

​ខេត្តរតនគិរី​ ​៖​ ​បឹង​ធម្មជាតិ​នៅមុខ​វត្ត​មួយ​កន្លែង​ជាប់​ផ្លូវ​ចូល​ស្រុក​វើន​សៃ​ ​ស្ថិត​ក្នុង​ភូមិ​ហ្វាំ​ង​ ​ឃុំ​ប៉ុង​ ​ខេត្តរតនគិរី​ ​ត្រូវ​បាន​មន្រ្តី​ម្នាក់​ ​ដែល​មាន​តួនាទី​ក្នុង​ស្រុក​វើន​សៃ​ ​ចាក់​ដី​លុប​រំលោភ​យក​បឹង​ធម្មជាតិ​ ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ ​។​ ​ជុំវិញ​ករណី​ចាក់​ដី​លុប​បឹង​ ​យក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​នេះ​ ​លោក​ ​ហេង​ ​សាវឿ​ន​ ​អភិ​បាល​ស្រុក​វើន​សៃ​ ​បានឱ្យ​អ្នកសារព័ត៌មាន​ដឹង​ថា​ ​អ្នក​ដែល​ចាក់​ដី​លុប​បឹង​នេះ​ ​មានឈ្មោះ​ ​ដាំ​ ​ប៊ូ​កែវ​ ​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ ​ហើយ​ការ​ចាក់​ដី​នេះ​ ​មិន​មាន​ឯកសារ​អ្វី​ទាំងអស់​ ​គ្រាន់តែ​គាត់​សំអាង​ថា​ ​បឹង​នេះ​ ​ជា​ដី​កេរ្ដិ៍​ដំណែល​តាំងពី​ដូនតា​លោក​មក​ ​។​ ​

លោក​អភិបាលស្រុក​ ​បាន​បញ្ជាក់​ទៀត​ថា​ ​មុន​ពេល​លោក​ ​ដាំ​ ​ប៊ូ​កែវ​ ​មក​ចាក់​ដី​លុប​បឹង​នេះ​ ​គាត់​បាន​មក​សុំ​ការ​អនុញ្ញាតិ​ពីសា​លា​ស្រុក​ដែរ​ ​តែ​ខាង​សាលាស្រុក​ ​បាន​ណែនាំ​ឱ្យ​គាត់​មាន​ឯកសារ​ឱ្យ​បាន​ត្រឹមត្រូវ​ ​ដូចជា​លិខិត​កាន់កាប់​ដី​ ​បញ្ជាក់​ពី​ភូមិ​ ​ឃុំ​ ​ភូមិបាល​ស្រុក​ ​។​ ​ម្យ៉ាងវិញទៀត​ ​នេះ​ជា​បឹង​ធម្មជាតិ​ ​ដូច្នេះ​តម្រូវ​ឱ្យ​មាន​លិខិតបញ្ជាក់​ពី​ជំនាញ​ជលផល​ ​និង​មន្ទីរ​ធនធានទឹក​ផង​ដែរ​។​

​លោក​អភិបាលស្រុក​ ​បាន​បញ្ជាក់​ថា​ ​លោក​ ​ដាំ​ ​ប៊ូ​កែវ​ ​បាន​ទៅ​បញ្ជាក់​ពី​ភូមិ.ឃុំ​ ​ភូមិបាល​ស្រុក​ ​រហូតដល់​ច្រកចេញ​ចូល​តែមួយ​ដែរ​ ​ក៏ប៉ុន្តែ​មិន​មាន​អ្នកណា​ហ៊ាន​ធ្វើ​លិខិតបញ្ជាក់​ជូន​គាត់​ ​ដោយសារ​នេះ​ ​ជា​សម្បត្តិ​រដ្ឋ​ ​។​

​ដោយឡែក​ ​លោក​ ​ប៊ន​ ​ធា​រុង​ ​នាយ​រដ្ឋបាល​ជល​ផល​ផ្នែក​វើន​សៃ​ ​បានឱ្យ​ដឹង​ថា​ ​បឹង​នេះ​ ​ជា​បឹង​ធម្មជាតិ​របស់​រដ្ឋ​ ​មិន​អាច​មាន​ជន​ណា​ម្នាក់​ ​មក​រំលោភ​ ​ចាក់​ដី​លុប​បឹង​យក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​បានទេ​ ​។​ លោកនាយ​ផ្នែក​ ​បាន​បញ្ជាក់​ទៀត​ថា​ ​ប្រវត្តិ​បឹង​នេះ​ ​កាលដើមឡើយ​ជា​ដី​កេរ្តិ៍ដំណែល​ពី​ដូនតា​របស់​គាត់​មែន​ ​ក៏ប៉ុន្តែ​កាលពី​របប​ប្រល័យ​ពូជសាសន៍​ ​វា​បាន​រំលាយ​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ប្រជាជន​អស់ហើយ​ ​ដូច្នេះ​ក្រោយ​រំដោះ​ ​ថ្ងៃ៧​ ​មករា​ ​ឆ្នាំ១៩៧៩​ ​អ្វី​ៗ​ជា​របស់​រាជរដ្ឋាភិបាល​ទាំងអស់​ ​។​ ​រាល់​កម្មសិទ្ធិ​ ​ប្រជាពលរដ្ឋ​ ​ត្រូវ​ធ្វើ​លិខិតបញ្ជាក់​ឡើងវិញ​ទាំងអស់​ ​យ៉ាងហោចណាស់​ ​ក៏​ត្រូវ​មាន​លិខិតបញ្ជាក់​ពី​ភូមិ​ ​ឃុំ​ ​ដែរ​ ​។​ ​

ម្យ៉ាងវិញទៀត​ ​បឹង​នោះ​ ​កាលពីដើម​ឡើយ​ជា​ដី​ទំនាប​ ​ហើយ​ផ្លូវ​ចូល​ស្រុក​វើន​សៃ​ ​ក៏​មិន​កាត់​ដី​នោះ​ដែរ​ ​។​ ​ក្រោយគេ​បាន​ចាក់​ដី​ធ្វើ​ផ្លូវ​ ​តំបន់​នេះ​ក៏​មាន​ទឹកដក់​ក្លាយ​បឹង​រហូត​រៀងមក​ ​ដូច្នេះ​បឹង​នេះ​ ​ចាត់ទុកជា​បឹង​ធម្មជាតិ​របស់​រដ្ឋ​ ​។​ ​ជុំវិញ​ករណីនេះ​ដែរ​ ​អ្នកសារព័ត៌មាន​ ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ ​ដាំ​ ​ប៊ូ​កែវ​ ​បានទេ​ ​៕​

​អត្ថបទ​ ​៖​ ​សិរី​ ​វ​ឌ្ឍ​

You can share this !

Loading...
អត្ថបទទាក់ទង