សមាគម​សារព័ត៌មាន​ថៃ​ ​ទាមទារ​ឱ្យ​ស្ថានីយ​ទូរទស្សន៍៧​ ​ផ្ដល់​សំណង​ដល់​បុគ្គលិក​ដែល​ត្រូវ​បាន​បញ្ឈប់​

​ថៃ​៖​ ​សមាគម​សារព័ត៌មាន​ថៃ​ ​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​របស់​ខ្លួន​ ​ចាត់វិធានការ​ដើម្បី​បង្ខំ​ឱ្យ​ស្ថានីយ​ទូរទស្សន៍​ថៃ​មួយចំនួន​ ​សង​លុយ​ស្មើនឹង​ប្រាក់ខែ​ ​៣ខែ​ ​ចំពោះ​បុគ្គលិក​របស់​ខ្លួន​ដែល​ត្រូវ​បាន​បញ្ឈប់​។​ ​ជាង​នេះ​ទៅទៀត​ ​ស្ថាប័ន​ទាំងនេះ​ ​ត្រូវ​វាយតម្លៃ​ឱ្យ​បាន​ត្រឹមត្រូវ​ចំពោះ​បុគ្គលិក​ដែល​ខ្លួន​បម្រុង​នឹង​បញ្ឈប់​។​

​ការ​ទាមទារ​នេះ​ ​គឺ​បន្ទាប់ពី​ស្ថានីយ​ទូរទស្សន៍​ឌីជីថល​ចំនួន៧​ ​ដាក់​លិខិត​ជូន​គណៈកម្មការ​ទូរគមនាគមន៍​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​ ​ដើម្បី​បញ្ចប់​អាជីវកម្ម​របស់​ខ្លួន​ ​ត្រឹម​ថ្ងៃទី១០​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​ ​សំណើ​របស់​សមាគម​សារព័ត៌មាន​នេះ​ ​ជា​សំណើ​មួយ​ក្នុងចំណោម​សំណើ៥​ ​ដែល​បាន​ដាក់​ជូន​គណៈកម្មការ​ខាងលើ​។​

​ថៃ​ ​បាន​ចេញច្បាប់​កាលពី​ថ្ងៃទី១០​ ​ខែមេសា​ ​ដើម្បី​ផ្ដល់​ជំនួយ​ដល់​ស្ថានីយ​ទូរទស្សន៍​ឌីជីថល​ ​ព្រមទាំង​អនុញ្ញាត​ឱ្យ​បញ្ចប់​អាជីវកម្ម​របស់​ពួកគេ​ ​ដោយ​មិន​មានការ​ពិន័យ​ជា​ប្រាក់​ឡើយ​។​ ​ជាមួយគ្នា​នេះ​ ​ស្ថានីយ​ទាំងនោះ​ ​នឹង​ទទួល​បាន​សំណង​ ​អាស្រ័យ​លើ​លក្ខខណ្ឌ​នៃ​អាជ្ញា​បណ្ណ​របស់​ពួកគេ​។​

​សូមជម្រាប​ថា​ ​ប៉ុស្តិ៍​ឌីជីថល​ទាំង៧​ ​រួមមាន​ប៉ុស្តិ៍​ ​Channel​ ​3​ ​Family​ ​1​ ​និង​ ​Channel​ ​3​ ​SD​ ​28​,​ ​Spring​ ​News​ ​19​,​ ​Spring​ ​26​ ​,​ ​MCOT​ ​14​,​ ​Voice​ ​TV​ ​21​ ​ព្រមទាំង​ប៉ុស្តិ៍​ ​Bright​ ​TV​ ​20​ ​៕​

​ប្រភព​៖​ ​Bangkok​ ​Post​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

You can share this !

Loading...
អត្ថបទទាក់ទង