សមត្ថកិច្ច​ ​បំបែកសំណុំរឿង​ក្មេងស្រី​ដើររក​ម្ដាយ​ដែល​បាត់ខ្លួន​ ​តាមការពិត​ជា​ករណី​ឃាតកម្ម​

​រាជធានី​ភ្នំពេញ​៖​ ​កាលពី​យប់​ថ្ងៃទី០៣​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​មានការ​ភ្ញាក់ផ្អើល​មួយ​ ​កើតឡើង​ ​ដោយសារ​គេ​បានឃើញ​ក្មេងស្រី​ម្នាក់​ ​ដើររក​ម្តាយ​ទាំងយប់​ ​ពេញទីក្រុង​ភ្នំពេញ​ ​ព្រោះ​ម្តាយ​បាន​បាត់ខ្លួន​ ​មិនដឹង​ទៅណា​?​ ​ក្មេងស្រី​ដែល​ដើររក​ម្តាយ​ម្នាក់​នោះ​ ​មានឈ្មោះ​ ​ពេជ្រ​ ​ស៊ា​វម៉ី​ ​អាយុ១៧ឆ្នាំ​ ​មុខរបរ​សិស្ស​ ​រស់នៅ​ទួលសង្កែ​។​ ​ម្តាយ​ដែល​បាត់​ទៅ​ ​ឈ្មោះ​ ​គឹម​ ​យ៉ា​នាង​ ​អាយុ៤០ឆ្នាំ​ ​មុខរបរ​អ៊ុតសក់​ ​នៅ​ផ្សារ​កណ្តាល​ ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ​ ​ដែល​បាត់ខ្លួន​នៅ​ព្រឹក​វេលា​ ​ម៉ោង​ប្រហែល៩​ ​ថ្ងៃទី០៣​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​រហូតមកដល់​ម៉ោង​កើតហេតុ​ខាងលើ​ ​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​ ​មិន​មានដំណឹង​សោះ​ ​ដោយ​មិនដឹង​មូលហេតុ​។​



​មកដល់​ព្រឹក​ថ្ងៃទី១១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩នេះ​ ​អាវុធហត្ថ​ខណ្ឌដូនពេញ​ ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​ ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ​បាន​ស្រាវជ្រាវ​ ​និង​បំបែកសំណុំរឿង​បាន​ហើយ​ ​។​ ​ករណី​ខាងលើ​នេះ​ ​គឺជា​ករណី​ឃាតកម្ម​ ​ដែល​ជនសង្ស័យ​ ​គឺជា​មិត្តភ័ក្ដិ​របស់​ជនរងគ្រោះ​។​ ​ជនសង្ស័យ​ ​ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់ខ្លួន​ ​កាលពីយប់មិញ​។​ ​ជនសង្ស័យ​ ​បាន​សម្លាប់​ជនរងគ្រោះ​ ​ដោយ​យក​កាំបិត​ ​កាត់​សាកសព​ ​ជា​បំណែ​កៗ​ ​(​កាត់​ដៃ​ ​កាត់​ជើង​ ​កាត់​ក្បាល​ ​វះ​ពោះ​ ​ពុះ​ឆ្អឹងជំនី​ ​ព្រលះ​យក​សាច់​)​ ​ច្រក​ដាក់​ស្បោង​ខ្មៅ​ ​ម្តង​បន្តិច​ៗ​ ​រួច​យក​ទៅ​បោះចោល​ ​នៅ​ច្រាំងទន្លេ​ ​ផ្លូវ​ស៊ី​សុ​វត្តិ​។​

​ព័ត៌មាន​លម្អិត​ ​នឹង​ជម្រាប​ជូន​ពេលក្រោយ​ ​បន្ទាប់ពី​សមត្ថកិច្ច​អាវុធហត្ថ​ភ្នំពេញ​ ​ស៊ើបសួរ​រួច​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង