សមត្ថកិច្ច​ខេត្តបាត់ដំបង​ ​បង្រ្កាប​គ្រឿង​ញៀប​បាន​ជិត១៥គីឡូក្រាម​ ​

បាត់ដំបង​៖​ ​រយៈពេល៤ខែ​ ​ឆ្នាំ២០១៩នេះ​ ​កម្លាំង​សមត្ថកិច្ច​ខេត្តបាត់ដំបង​ ​បាន​អនុវត្ត​ការងារ​ទប់ស្កាត់​ ​និង​បង្ក្រាប​គ្រឿងញៀន​ ​បាន​យ៉ាង​មានប្រសិទ្ធភាព​ ​ព្រមទាំង​ដកហូត​គ្រឿងញៀន​ ​បាន​ជាច្រើន​គីឡូក្រាម​ ​និង​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​តុលាការ​ជា​បន្ដ​បន្ទាប់​ ​។​
​បើ​តាម​របាយការណ៍​ពី​ខេត្តបាត់ដំបង​ ​បានឱ្យ​ដឹង​ថា​ ​សមត្ថកិច្ច​ ​បាន​ទប់ស្កាត់​ ​និង​បង្រ្កាប​ ​ដោយ​ដកហូត​គ្រឿងញៀន​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​ប្រមាណ​ជិត​ ​១៥គីឡូក្រាម​ ​។​


​ក្រៅពី​ការ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ ​កម្លាំង​កងរាជអាវុធហត្ថ​ ​និង​កម្លាំង​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ ​បាន​និង​កំពុង​បន្ដ​សកម្មភាព​បង្រ្កាប​គ្រឿងញៀន​ដូច​ភ្លៀងរលឹម​នៅ​ក្នុង​មូល​ដ្នា​នរ​បស់​ខ្លួន​ ​។​
​ទាក់ទិន​នឹង​សកម្មភាព​នេះ​ ​លោក​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្ត​បាត់ដំបង​ ​និង​ជា​ប្រធាន​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ ​បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​ការចូលរួម​សហការ​ ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​ ​ទទួល​បាន​នូវ​លទ្ធផល​ល្អ​ ​។​ ​
​លោក​ ​អភិបាលខេត្ត​ ​ក៏បាន​សំណូមពរ​ដល់​គ្រប់​អង្គភាព​ ​បន្ត​យកចិត្ត​ទុកដាក់​សហការ​គ្នា​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ ​ឱ្យ​មានការ​យល់ដឹង​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​នេះ​ ​ផង​ដែរ​៕​ ​

You can share this !

អត្ថបទទាក់ទង