សមត្ថកិច្ច​កម្ពុជា​ ​ដកហូត​ឯកសារ​មិន​ប្រក្រតី​ពី​ជនបរទេស​ ​បាន​ចំនួន​ជាង​ ​៣៦០០០ ឯកសារ​

ភ្នំពេញ​ ​៖​ ​យោង​តាម​របាយការណ៍​ពីអ​គ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​ ​ក្រសួងមហាផ្ទៃ​ ​បានឱ្យ​ដឹង​ថា​ ​គិត​ត្រឹម​ថ្ងៃទី​ ​៣១​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​សមត្ថកិច្ច​ ​បាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ ​សរុប​ចំនួន​ ​៣៦,០៩៤​ ​ឯកសារ​ ​ពី​គ្រួសារ​ជនបរទេស​អន្តោប្រវេសន៍​ ​ចំនួន​ ​១៩,៣៩៥​ ​គ្រួសារ​ ​គិតជា​មនុស្ស​ចំនួន​ ​៦៨,៨០១នាក់​ ​និង​មាន៩សញ្ជាតិ​ ​។​



​របាយការណ៍​នេះ​ ​ត្រូវ​បាន​បង្ហាញ​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ​៤​ ​ខែមិថុនា​នេះ​ ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ដកហូត​ឯកសារ​មិន​ប្រក្រតី​ ​និង​ការ​ទទួលពាក្យ​សុំ​ ​ជា​ជន​បរ​ទេស​អន្ដោ​ប្រវេសន៍​ ​សម្រាប់​ខែឧសភា​ ​ឆ្នាំ២០១៩​ ​និង​ទិសដៅ​ការងារ​ ​មុន​បញ្ចប់​ឱសានវាទ​ ​ក្រោម​វត្តមាន​លោក​ ​សុខ​ ​ផល​ ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ​និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍​។​



​បើ​តាម​នាយ​ឧត្តមសេនីយ៍​ ​គៀត​ ​ច័ន្ទ​ថា​រិទ្ធ​ ​អគ្គនាយក​អន្តោប្រវេសន៍​ ​បានឱ្យ​ដឹង​បន្ថែម​ថា​ ​លទ្ធផល​សរុប​ពី​ដំបូង​ ​គិតដល់​ថ្ងៃទី៣១​ ​ខែឧសភា​ ​ឆ្នាំ២០១៩នេះ​ ​ក៏​មាន​ជនបរទេស​ ​បាន​ដាក់ពាក្យសុំ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោប្រវេសន៍​ ​មាន​អាយុ១៨ឆ្នាំ​ឡើង​ ​ចំនួន​ ​៧៦,៤៩៨នាក់​ ​(​ស្រី​ ​៣៦,៥៨៥នាក់​)​ ​។​ ​ ​ ​ ​ ​

​ជាង​នេះ​ទៀត​ ​អគ្គនាយក​ដ្ឋាន​ ​បាន​ផ្តល់​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោប្រវេសន៍​ ​ឱ្យ​ប្រើប្រាស់​ ​ដល់​អ្នកមាន​អាយុ១៨ឆ្នាំ​ឡើង​ ​សរុប​ចំនួន​ ​៣៣,៩៣៩ប្រកាស​ ​ក្នុងចំណោម​ ​១៧,០៥៧គ្រួសារ​ ​នៃ​អ្នក​ដែល​បាន​ដាក់ពាក្យសុំ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោប្រវេសន៍​ទាំងអស់​ ​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង