វៀតណាម​ ​សម្លាប់​ជ្រូក​ជាង​ ​១,៥លាន​ក្បាល​ ​ដែល​ឆ្លង​ជំងឺ​ប៉េ​ស្តូ​ជ្រូក​អាហ្វ្រិក​

​វៀតណាម​៖​ ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​បាន​រីក​រាលដាល​ក្នុង​ខេត្ត​ ​ក្រុង​ ​ចំនួន​ ​៣៤​ ​រួម​ទាំង​រដ្ឋធានី​ហាណូយ​ ​ដែល​បង្ក​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ ​ចាត់វិធានការ​ ​ដោយ​គិត​មកទល់​ពេលនេះ​ ​បាន​ធ្វើការ​សម្លាប់សត្វ​ជ្រូក​ ​ដែល​ឆ្លង​ជំងឺ​នេះ​ ​ប្រមាណ​ជាង​ ​១,៥​ ​លាន​ក្បាល​។​

​រដ្ឋមន្ត្រី​កសិកម្ម​វៀតណាម​ ​លោក​ ​Nguyen​ ​Xuan​ ​Cuong​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​ថ្លែង​ថា​ ​ស្ថានភាព​ ​កំពុង​កាន់តែ​អាក្រក់​ខ្លាំង​ឡើង​ៗ​ ​ដែល​មិនធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​។​ ​វៀតណាម​ ​បាន​ចាត់វិធានការ​ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​តាំងពី​លេចឮ​ដំណឹង​នៃ​ការ​ផ្ទុះឡើង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅក្នុង​ប្រទេស​ចិន​ ​កាលពី​ខែសីហា​ ​ឆ្នាំ២០១៨មក​ម្ល៉េះ​ ​ក៏ប៉ុន្តែ​ ​ជំងឺ​នេះ​ ​នៅតែ​បាន​ឆ្លង​មកកាន់​ប្រទេស​វៀតណាម​ដដែល​។​

​រដ្ឋមន្ត្រី​កសិកម្ម​វៀតណាម​ ​បាន​បន្ថែម​ថា​ ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​បាន​ឆ្លង​មក​លើ​ជ្រូក​ ​ដែល​ត្រូវ​បាន​ចិញ្ចឹម​តាម​ផ្ទះ​ ​ឬ​ ​កសិដ្ឋាន​ធំៗ​ ​នៅក្នុង​ប្រទេស​វៀតណាម​។​ ​វា​បាន​ផ្ទុះឡើង​ជាលើកដំបូង​ ​ចាប់ពី​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​នៅ​ប៉ែក​កណ្ដាល​ ​និង​ប៉ែក​ខាងជើង​ ​ប្រទេស​វៀតណាម​។​ ​ចំណែក​ ​ប៉ែក​ខាងត្បូង​ ​ត្រូវ​បាន​រក​ឃើញ​ករណី​ឆ្លង​លើកដំបូង​ ​កាលពីដើម​ខែឧសភា​។​

​ក្រសួង​ពាណិជ្ជកម្ម​វៀតណាម​ ​បាន​បង្ហាញថា​ ​ផលិតផល​សាច់​ជាង​ ​៧០ភាគរយ​នៅក្នុង​ប្រទេស​នេះ​ ​ត្រូវ​បាន​ផលិត​ពី​សាច់​ជ្រូក​ ​ដែល​ចេញពី​កសិដ្ឋាន​ប្រមាណ​ ​១ម៉ឺន​កន្លែង​ ​និង​ ​ការ​ចិញ្ចឹម​ជ្រូក​តាម​ផ្ទះ​ប្រហែល​ ​២,៥លាន​ខ្នង​៕​

​ប្រភព​៖​ ​Vietnam​ ​Express​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

You can share this !

Loading...
អត្ថបទទាក់ទង