វៀតណាម​ ​ចោទប្រកាន់​អតីត​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្រ្តី​ ​និង​អនុរដ្ឋ​មន្ត្រី​ ​ពាក់ព័ន្ធ​ការបំពាន​ច្បាប់​

​វៀតណាម​៖​ ​ក្នុង​យុទ្ធនាការ​លុបបំបាត់​អំពើពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​បាន​ធ្វើការ​ចោទប្រកាន់​ទៅលើ​អតីត​ឧបនាយក​រដ្ឋមន្ត្រី​ ​Vu​ ​Van​ ​Ninh​,​ ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​វៀតណាម​ ​លោក​ ​Dinh​ ​La​ ​Thang​ ​និង​ ​អតីត​អនុរដ្ឋ​មន្ត្រី​ក្រសួងការងារ​វៀតណាម​ ​លោក​ ​Le​ ​Bach​ ​Hong​ ​ពាក់ព័ន្ធ​ករណី​មួយចំនួន​។​ ​

អតីតឧបនាយករដ្ឋមន្ត្រីវៀតណាម Vu Van Ninh

អតីត​ឧបនាយក​រដ្ឋមន្ត្រី​ ​Vu​ ​Van​ ​Ninh​ ​នឹង​ត្រូវ​កាត់ទោស​ ​ដែល​ពាក់ព័ន្ធ​នឹង​ការរំលោភ​ច្បាប់​ ​ក្នុងករណី​របស់​ក្រុមហ៊ុន​មួយចំនួន​ ​ដែល​នៅ​ក្រោម​ក្រសួង​ដឹកជញ្ជូន​វៀតណាម​។​

ជុំវិញ​ករណី​របស់​អតីត​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​វៀតណាម​ ​គណៈកម្មាធិការ​ខាងលើ​រក​ឃើញថា​ ​ក្រោម​ការគ្រប់គ្រង​របស់​លោក​ ​Dinh​ ​La​ ​Thang​ ​ក្រសួង​ដឹកជញ្ជូន​ ​មាន​កង្វះ​ទំនួល​ខុសត្រូវ​ ​បណ្ដាល​ឱ្យ​មាន​កំហុស​ផ្នែកឯកជន​ភាវូបនីយកម្ម​ ​និង​ការបែងចែក​ថវិកាជាតិ​ ​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ ​ដែល​ស្ថិតនៅ​ក្រោម​ក្រសួង​។​ ​បច្ចុប្បន្ន​ ​លោក​ ​Thang​ ​កំពុង​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ ​បន្ទាប់ពី​ត្រូវ​បាន​បណ្ដេញចេញ​ពី​តួនាទី​ទាំងអស់​ក្នុង​គណបក្ស​ ​។​ ​ចំណែក​ ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ ​៤រូប​ទៀត​ ​ក៏​ត្រូវ​បាន​រក​ឃើញថា​ ​មាន​ជាប់​ទាក់ទង​នឹង​ករណី​ខាងលើ​ផង​ដែរ​ ​។​

​ដោយឡែក​ ​ករណី​របស់​អតីត​អនុរដ្ឋ​មន្ត្រី​ក្រសួងការងារ​វៀតណាម​ ​លោក​ ​Le​ ​Bach​ ​Hong​ ​គឺ​ការរំលោភ​នូវ​គម្រោង​សន្តិសុខ​សង្គម​វៀតណាម​ ​ដែល​ប្រតិបត្តិ​ការ​ផ្នែក​ធានារ៉ាប់រង​សង្គម​។​ ​ជាមួយគ្នា​នេះ​ ​ក្រសួង​បាន​ ​ចាត់វិធានការ​លើ​អតីតប្រធាន​ទីភ្នាក់ងារ​សន្តិសុខ​សង្គម​វៀតណាម​ ​លោក​ ​Nguyen​ ​Huy​ ​Ban​ ​និង​មន្ត្រី​ក្រោម​ឱវាទ​ ​៤រូប​ផង​ដែរ​។​ ​អ្នក​ទាំងអស់​ ​បាន​រំលោភ​ដោយចេតនា​ ​លើច្បាប់​គ្រប់គ្រង​សេដ្ឋកិច្ច​រដ្ឋ​ ​បណ្ដាល​ឱ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​ ​។​

អតីតអនុរដ្ឋមន្ត្រីក្រសួងការងារ វៀតណាម លោក Le Bach Hong

អាជ្ញាធរ​វៀតណាម​ ​បាន​ឃាត់ខ្លួន​ ​អតីត​អនុរដ្ឋ​មន្ត្រី​ក្រសួងការងារ​វៀតណាម​ខាងលើ​ ​កាលពី​ខែធ្នូ​ ​ឆ្នាំ២០១៨​ ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ ​ជុំវិញ​ការ​ធ្វើ​ឱ្យ​ខាតបង់​ថវិកាជាតិ​ប្រមាណ​ ​៧៣លាន​ដុល្លារ​អាមេរិក​ ​។​
​គួរ​រំឭក​ថា​ ​ការចោទប្រកាន់​ទៅលើ​អតីតមន្ត្រី​ជាន់ខ្ពស់​ខាងលើ​ ​ក្រោយពី​លោក​ប្រធានាធិបតី​វៀតណាម​ ​Nguyen​ ​Phu​ ​Trong​ ​បាន​បញ្ជា​កាលពី​ខែមករា​កន្លងទៅ​ ​ឱ្យ​បើក​យុទ្ធនាការ​ដើម្បី​លុបបំបាត់​អំពើពុករលួយ​ ​ក្នុង​ការប្រើ​ប្រាស់​ ​និង​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ ​។​

​កាលពី​ថ្ងៃទី៥​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​បាន​បញ្ជា​ឱ្យ​មានការ​កាត់ទោស​លើ​មេបញ្ជាការ​ទ័ពជើងទឹក​មួយចំនួន​ ​រួមមាន​លោក​ឧត្តម​នាវី​ ​Nguyen​ ​Van​ ​Hien​ ​អតីត​អនុរដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​ ​និង​លោក​ឧត្តម​នាវី​រង​ ​Nguyen​ ​Van​ ​Tinh​ ​នៃ​ទ័ពជើងទឹក​វៀតណាម​ ​ពាក់ព័ន្ធ​ការរំលោភ​បំពានច្បាប់​ ​ស្ដីពី​ការប្រើ​ប្រាស់​ដី​រដ្ឋ​ ​សម្រាប់​វិស័យ​ការពារ​ជាតិ​ ​ព្រមទាំង​លោក​ ​ឧត្តមសេនីយ៍ឯក​ ​Nguyen​ ​Hoang​ ​Thuy​ ​និង​អនុប្រធាន​បុគ្គលិក​ ​Truong​ ​Thanh​ ​Nam​ ​ទទួលបន្ទុក​កិច្ចការ​នៅ​ភាគ​ខាងត្បូង​ទន្លេមេគង្គ​ ​ជុំវិញ​ការរំលោភ​ច្បាប់​ប្រើប្រាស់​ដី​ ​ដែល​ជា​កម្មសិទ្ធិ​របស់​កងកម្លាំង​ការពារ​ជាតិ​៕​

អតីតរដ្ឋមន្ត្រីដឹកជញ្ជូនវៀតណាម Dinh La Thang

​ប្រភព​៖​ ​Tuoi​ ​Tre​ ​News​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

You can share this !

អត្ថបទទាក់ទង