លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ថា​ ​ប្រទេស​កម្ពុជា​ ​ក៏ដូចជា​បណ្តា​ប្រទេស​ដទៃ​ក្នុង​តំបន់​ ​ត្រូវ​រួមគ្នា​ថែរក្សា​ ​សន្តិភាព​ ​និង​សិ្ថរ​ភាព​ ​ដើម្បី​ការ​អភិវឌ្ឍ​

សិង្ហបុរី​៖​ ​លោក​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​អគ្គ​មេបញ្ជាការ​រង​ ​នៃ​កងយោធពល​ខេមរភូមិន្ទ​ ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ ​បញ្ជាការ​ដ្ឋាន​កងទ័ពជើងគោក​កម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី​ ​តែ​ ​ជី​ហាន​ ​(​Teo​ ​Chee​ ​Hean​)​ ​រដ្ឋមន្រ្តី​ ​ទទួលបន្ទុក​កិច្ចការ​សន្តិសុខជាតិ​ ​នៃ​សាធារណរដ្ឋ​សិង្ហបុរី​ ​កាលពី​រសៀល​ថ្ងៃទី១១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​។​

​នៅក្នុង​ជំនួប​នេះ​ ​លោក​ទេស​រដ្ឋមន្រ្តី​ ​និង​រដ្ឋមន្រ្តី​ ​ទទួលបន្ទុក​កិច្ចការ​សន្តិសុខជាតិ​ ​នៃ​សាធារណរដ្ឋ​សិង្ហបុរី​ ​បាន​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ ​ជូនចំពោះ​លោក​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​និង​គណៈប្រតិភូ​ ​ដែល​បាន​មក​បំពេញ​ទស្សនៈ​ផ្លូវការ​នៅ​សាធារណរដ្ឋ​សិង្ហបុរី​។​ ​រដ្ឋមន្រ្តី​ ​ទទួលបន្ទុក​កិច្ចការ​សន្តិសុខជាតិ​សិង្ហបុរី​ ​បាន​បន្ត​ថា​ ​ប្រទេស​សឹង្ហ​បុរី​ ​និង​ប្រទេស​កម្ពុជា​ ​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​តាំងពី​យូរ​លុង​ណាស់​មក​ហើយ​ ​និយាយ​ជា​រួម​ក្នុង​វិស័យ​ ​មួយចំនួន​ដូចជា​៖​ ​អប់រំ​ ​ពាណិជ្ជកម្ម​ ​ទេសចរណ៍​ ​និង​និយាយដោយឡែក​ក្នុង​វិស័យ​សន្តិសុខ​។​ ​លោក​ទេស​រដ្ឋមន្ត្រី​ ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ទស្សនកិច្ច​ ​របស់​លោក​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​មេបញ្ជាការ​កងទ័ពជើងគោក​ ​នា​ពេលនេះ​ ​នឹង​កាន់តែ​រឹតចំណង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​។​

​ជាមួយគ្នា​នេះ​ដែរ​ ​លោក​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​សម្តែង​ការ​អរគុណ​ចំពោះ​សាធារណរដ្ឋ​សិង្ហបុរី​ ​ដែល​បាន​អញ្ជើញ​រូបលោក​ ​និង​គណៈប្រតិភូ​កងទ័ពជើងគោក​ ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​។​ ​មេបញ្ជាការ​កងទ័ពជើងគោក​ ​បាន​បន្ថែម​ថា​ ​ជា​ការពិត​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​សិង្ហបុរី​ ​មាន​ទំនាក់ទំនង​ជាមួយគ្នា​ជាង​ ​៥០ឆ្នាំ​មក​ហើយ​ ​ហើយ​ទំនាក់ទំនង​នេះ​ ​នឹង​នៅតែ​បន្ត​ទៅ​ថ្ងៃ​អនាគត​។​ ​ពាក់ព័ន្ធ​ការងារ​សន្តិសុខ​ ​និង​សិ្ថរ​ភាព​ក្នុង​តំបន់​ ​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​បញ្ជាក់​ថា​ ​ប្រទេស​កម្ពុជា​ ​ក៏ដូចជា​បណ្តា​ប្រទេស​ដទៃ​ ​ក្នុង​តំបន់​ត្រូវ​រួមគ្នា​ថែរក្សា​ ​បើ​ពុំ​មាន​សន្តិភាព​ ​និង​សិ្ថរ​ភាព​ ​នោះ​ក៏​ពុំ​មានការ​អភិវឌ្ឍ​ផង​ដែរ​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង