លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ជំរុញ​ដល់​និស្សិត​បន្ត​ឱ្យ​ខិតខំ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ ​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត​

​ភ្នំពេញ​ ​៖​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ជំរុញ​ដល់​និស្សិត​បន្ត​ខិតខំ​ប្រឹងប្រែង​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ ​ដើម្បី​ចូលរួម​ជា​កម្លាំង​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ ​ឱ្យ​មានការ​រីកចម្រើន​បន្ថែម​ទៀត​ ​។​ ​
​ការ​ជ​ម្រុ​ញនេះ​ ​បាន​ធ្វើឡើង​ខណៈ​ដែល​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ប្រធាន​សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ ​ដែល​ហៅ​កាត់​ថា​ ​អ.ម.ត​ ​បាន​ចូលរួម​ក្នុង​ពិធី​អាហារ​សាមគ្គី​គ្រួសារ​របស់​សមាគម​ ​។​


​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ចាត់ទុកថា​ ​នេះ​ជា​មោទនភាព​សម្រាប់​សមាគម​ ​ដែល​បានឃើញ​សិស្ស​-​និស្សិត​ ​ទទួល​បាន​ជោគជ័យ​ក្នុង​ការសិក្សា​រៀនសូត្រ​ ​ដែល​ជា​ការ​បំពេញ​គោលបំណង​ដ៏​សំខាន់​របស់​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ ​។​ ​មោទនភាព​នេះ​ ​នឹង​បន្ត​រីកចម្រើន​តាម​លទ្ធភាព​ ​និង​សមត្ថភាព​របស់​សិស្ស​-​និស្សិត​ ​នា​ពេល​ខាងមុខ​បន្ថែម​ទៀត​ ​ដែល​កិច្ចការ​នេះ​ ​បាន​ដើរតួ​យ៉ាង​សំខាន់​នៅក្នុង​ប្រទេសជាតិ​ ​និង​ជោគជ័យ​នៅក្នុង​ជីវិត​ ​។​


​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​គ្រប់គ្រង​និស្សិត​តាម​បណ្ដាសា​កល​វិទ្យាល័យ​-​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​និង​នៅ​តាម​បណ្ដា​ខេត្ត​ ​ទាំង១៨ក្រុម​ ​ដែល​បាន​យកចិត្ត​ទុកដាក់​យក​អស់កម្លាំង​កាយ​ចិត្ត​ ​ពេលវេលា​ ​និង​ធនធាន​ ​ដើម្បី​ជួយ​សិស្ស​-​និស្សិត​នៅ​តាម​សាលា​ ​។​ ​
​ក្រៅពី​នេះ​ ​លោក​ ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សាកល​វិទ្យា​ធិការ​ ​និង​នាយក​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​អាហារូបករណ៍​ដល់​គណៈកម្មការ​សិស្ស​-​និស្សិត​អាហារូបករណ៍​ ​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ ​ដើម្បី​ចែក​ជូន​ដល់​កូនចៅ​ប្រជាពលរដ្ឋ​ ​រហូត​ពួកគេ​បាន​បញ្ចប់​ការសិក្សា​ ​និង​កសាង​អនាគត​របស់​ពួកគេ​ ​៕​ ​

You can share this !

អត្ថបទទាក់ទង