លោក​ ​ស៊ី​ ​ទូល​ថ្វាយព្រះ​បាទ​នរោត្តម​ ​សីហ​មុនី​ ​ថា​ ​ចំណងមិត្តភាព​កម្ពុជា​-​ចិន​ ​បាន​កំណត់​ជោគវាសនា​ប្រទេស​ទាំងពីរ​

​ប៉េកាំង​៖​ ​នា​ថ្ងៃម្សិលមិញ​នេះ​ ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​សព្វ​ព្រះរាជហឫទ័យ​ចូល​ជួប​សវនាការ​ជាមួយ​ ​លោក​ ​ស៊ី​ ​ជិន​ភីង​ ​ប្រធានាធិបតី​ ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​នា​វិមាន​មហា​ប្រជាជន​ចិន​ ​រដ្ឋធានី​ប៉េកាំង​ ​។​


​លោក​ ​ស៊ី​ ​ជី​នភី​ង​ ​បាន​ថ្លែង​បង្ហាញថា​ចំណងមិត្តភាព​រវាង​ប្រទេស​ចិន​ ​និង​កម្ពុជា​ ​បាន​បង្ហាញ​ពិភពលោក​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​អំពី​មិត្តភាព​ដ៏​ពិតប្រាកដ​ ​និង​យូរអង្វែង​រវាង​ប្រជាជាតិ​ ​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ ​កម្ពុជា​-​ចិន​ ​ហើយ​វា​ក៏​កំណត់​នូវ​ជោគវាសនា​នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ​។​ ​លោក​ ​បាន​បន្ត​លើកឡើង​ថា​ ​ប្រទេស​ចិន​ ​គោរព​ស្រលាញ់​ចំពោះ​មិត្តភាព​ដ៏​ពិសេស​ជាមួយ​ព្រះរាជវង្សានុវង្ស​នៃ​ប្រទេស​កម្ពុជា​ ​។​ ​
​លោក​ ​ស៊ី​ ​លើកឡើង​ថា​ ​“​បណ្តា​មេដឹកនាំ​ចិន​ជាច្រើន​ជំនាន់​ ​បាន​បង្កើត​ចំណង​មិត្ដ​ភាព​ដ៏​ជិតស្និទ្ធ​ជាមួយ​ព្រះករុណា​ ​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម​ ​សីហនុ​ ​ព្រះ​បរម​រតន​កោដ្ឋ​ ​ហើយ​យើង​ត្រូវតែ​ទទួល​ថែរក្សា​មរតក​នេះ​ ​និង​បន្ត​ពង្រឹង​ចំណងមិត្តភាព​ឱ្យ​បាន​ល្អ​ប្រសើរ​ ​ដើម្បី​បន្សល់ទុក​ឱ្យ​ ​ចំណងមិត្តភាព​កម្ពុជា​-​ចិន​ ​ត្រូវ​ឆ្លងកាត់​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​បន្ត​ទៀត​”​។​


​លោក​បន្ត​ថា​ ​ប្រទេស​ចិន​ ​នឹង​នៅតែ​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ​ស្របតាម​គោលនយោបាយ​ជាតិ​របស់​ខ្លួន​ ​និង​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទស​កម្ពុជា​ ​ដើម្បី​ជំរុញ​ភាពជា​ដៃ​គូរ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​ ​ឱ្យ​បាន​រីកចម្រើន​ឈាន​ដល់កម្រិត​ថ្មី​មួយ​។​ ​
​ជាមួយគ្នា​នេះ​ ​លោក​បាន​ថ្លែង​ថា​ ​ភាគី​ទាំងពីរ​គួរតែ​អនុវត្ត​ផែនការ​សកម្មភាព​នានា​ដើម្បី​កសាង​សហគមន៍​ចិន​ ​និង​កម្ពុជា​ ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ប្រជាជន​ទាំងពីរ​ ​អាច​ទទួល​បានផល​ប្រយោជន៍​ ​និង​សម្រាប់​ជា​គំរូ​ក្នុង​ការគោរព​គ្នា​ទៅវិញទៅមក​ ​ព្រមទាំង​សម្រាប់​ការ​ស្វែងយល់​អំពី​អរិយធម៌​ ​និង​ភាព​សម្បូរ​បែប​នៃ​វប្បធម៌​របស់​ប្រទេស​ទាំងពីរ​ ​។​
​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​មាន​ព្រះរាជ​បន្ទូល​ ​ថ្លែងអំណរគុណ​ជាទីបំផុត​ ​ចំពោះ​រដ្ឋាភិបាល​ ​និង​ប្រជាជន​ចិន​ ​សម្រាប់​ទំនាក់ទំនង​ដ៏​ជ្រាលជ្រៅ​ដែល​បាន​ផ្តល់​ជូន​ព្រះរាជវង្សានុវង្ស​ ​នៃ​ប្រទេស​កម្ពុជា​ ​និង​សម្រាប់​ការ​គាំទ្រ​ដ៏​មានតម្លៃ​ ​ដែល​ប្រទេស​ចិន​បាន​ផ្តល់​ដល់​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជាយូរមកហើយ​។​ ​ប្រជាជន​កម្ពុជា​ ​នឹង​ឈរ​យ៉ាង​រឹងមាំ​ជាមួយ​ប្រជាជន​ចិន​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​។

​ ​
​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ​មាន​ព្រះរាជ​បន្ទូល​ថា​ ​ប្រទេស​កម្ពុជា​ ​សូម​អបអរសាទរ​ ​ប្រទេស​ចិន​ ​ចំពោះ​សមិទ្ធិ​ផល​ដែល​សម្រេច​បាន​ក្រោម​ការ​អភិវឌ្ឍ​ដ៏​ធំធេង​របស់​ខ្លួន​ក្នុងរយៈពេល​ ​៧០ឆ្នាំ​កន្លងមក​នេះ​ ​ចាប់តាំងពី​ការបង្កើត​ឡើង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​ព្រមទាំង​បាន​កោតសរសើរ​ដល់​ឥទ្ធិពល​ដ៏​សំខាន់​របស់​ចិន​ ​នៅក្នុង​កិច្ចការ​អន្តរជាតិ​ ​ហើយ​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គោលនយោបាយ​ ​"​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​"​ ​។​ ​
​ព្រះអង្គ​ ​មាន​ព្រះរាជ​បន្ទូល​បន្ត​ថា​ ​សន្និសីទ​ការសន្ទនា​ស៊ីវិល​អាស៊ាន​ ​ដែល​បាន​ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ​លោក​ប្រធានាធិបតី​ ​ស៊ី​ ​ជី​នភី​ង​ ​នៅពេល​នេះ​ ​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ ​និង​ការយោគយល់​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងអស់​៕​

You can share this !

អត្ថបទទាក់ទង