លោក​ ​ស៊ី​ ​ជី​នពីង​ ​ប្រកាស​ឱ្យ​ចិន​ទាំងអស់​ ​ត្រៀមខ្លួន​សម្រាប់​ពេលវេលា​ដ៏​លំបាក​

​ចិន​៖​ ​លោក​ប្រធានាធិបតី​ ​ស៊ី​ ​ជិន​ពីង​ ​បាន​ប្រកាស​កាលពី​ថ្ងៃទី២២​ ​ខែឧសភា​ ​ថា​ ​ប្រជាជន​ចិន​ទាំងអស់​ ​ត្រូវ​ត្រៀមលក្ខណៈ​សម្រាប់​ពេលវេលា​ដ៏​លំបាក​ ​ដែល​អាច​បង្ក​ភាព​ស្មុគស្មាញ​ ​ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​ ​និង​សហរដ្ឋអាមេរិក​ ​។​

មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​ ​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​ដោយ​ការដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​គ្នា​ទៅវិញទៅមក​ ​បន្ទាប់ពី​ការចរចា​ ​បាន​ទទួលបរាជ័យ​ ​។​ ​ជាមួយគ្នា​នេះ​ ​ភាគី​សហរដ្ឋ​អា​មេ​រិក​ថ្មី​ៗ​នេះ​ ​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​យក្ស​របស់​ចិន​ ​Huawei​ ​ថែមទៀត​ផង​។​ អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈពេល៣ថ្ងៃ​ ​ទៅ​ភាគ​ខាងត្បូង​ប្រទេស​ ​លោក​ ​ស៊ី​ ​បាន​រំឭក​ប្រជាជន​ចិន​ពី​ការ​លំបាក​ពីអ​តី​ត​កាល​ ​។​ ​

យ៉ាងណាក៏ដោយ​ ​ប្រទេស​ចិន​ ​នៅតែ​មានឱកាស​ដើម្បី​ការ​អភិវឌ្ឍ​ ​ទោះបីជា​ស្ថានភាព​ពិភពលោក​ ​មាន​ភាព​ស្មុគស្មាញ​ក៏ដោយ​ ​។​ ​លោក​ ​ស៊ី​ ​មិនបាន​លើក​ឡើង​ចំៗ​ ​ពី​ភាព​លំបាក​ណាមួយ​ ​ឬ​ចង្អុល​ចំៗ​ជុំវិញ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​នោះ​ទេ​ ​។​ ភាគី​ចិន​ ​និង​អាមេរិក​ ​មិនទាន់​មាន​គម្រោង​ក្នុង​ការចរចា​គ្នា​ ​ទាក់ទង​នឹង​ពាណិជ្ជកម្ម​ឡើយ​ ​ក្រោយ​ជំនួប​លើក​ចុងក្រោយ​កាលពី​ថ្ងៃទី១០​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​ ​នៅ​ថ្ងៃ​ដដែល​ ​លោក​ប្រធានាធិបតី​ ​ដូ​ណាល់​ ​ត្រាំ​ ​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ ​២០០ពាន់​លាន​ដុល្លារ​អាមេរិក​ ​។​ ​លោក​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក​ ​Cui​ ​Tiankai​ ​បាន​ថ្លែង​ថា​ ​ទីក្រុង​ប៉េកាំង​ ​បើក​ចំហរ​ក្នុង​ការចរចា​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​បន្ត​ទៀត​ ​។​

​ចំណែក​ក្រុមហ៊ុន​អាមេរិក​មួយចំនួន​ ​បាន​អះអាង​ថា​ ​ពួកគេ​បាន​រងគ្រោះ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​ចិន​ ​។​ ​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​ប្រទេស​ចិន​ ​និង​បុត្រ​សម្ព័ន្ធ​នៅ​ទីក្រុង​សៀងហៃ​ ​បាន​រាយការណ៍​ថា​ ​រដ្ឋាភិបាល​ចិន​ ​បាន​បញ្ជូន​មន្ត្រី​មក​ត្រួតពិនិត្យ​ ​បង្ក​ភាពយឺត​យ៉ាវ​ផ្នែក​គយ​ ​ឬ​ ​ពន្យារពេល​ចេញ​អាជ្ញា​បណ្ណ​ ​និង​ឯក​សារ​ផ្សេង​ៗ​ ​៕​



​ប្រភព​៖​ ​Reuters​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

You can share this !

Loading...
អត្ថបទទាក់ទង