លោក​ ​ថា​ក់​ស៊ីន​ ​គ្រោង​ចំណាយ​លុយ​ជិត​ ​២០០លាន​ដុល្លារ​ ​ទិញ​ក្លិប១នៅ​លី​គ​កំពូល​អង់គ្លេស​

​បរទេស​៖​ ​សារព័ត៌មាន​ ​Goal​ ​បាន​រាយការណ៍​ថា​ ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ ​លោក​ ​ថា​ក់​ស៊ីន​ ​ស៊ី​ណា​វ៉ា​ត្រា​ ​កំពុង​ត្រៀម​ទឹកប្រាក់​ចំនួន​ ​១៥០លាន​ផោន​ ​(​ប្រមាណ​ជាង​ ​១៩៤លាន​ដុល្លារ​អាមេរិក​)​ ​ដើម្បី​ទិញ​យក​ក្លិប​បាល់ទាត់​ ​Crystal​ ​Palace​ ​ដែល​កំពុង​លេង​នៅ​លី​គ​កំពូល​អង់គ្លេស​ ​និង​មាន​កៅអី​សម្រាប់​រដូវ​កាល២០១៩​-​២០២០​ ​ផង​ដែរ​ ​។​ ​Crystal​ ​បញ្ចប់​រដូវ​កាល​ ​២០១៨​-​២០១៩​ ​នៅ​ចំណាត់ថ្នាក់​លេខ១២​ ​ដោយ​ទទួល​បាន​ ​៤៩ពិន្ទុ​។​


​ប្រភព​ជិត​ស្និត​ជាមួយ​លោក​ថា​ក់​ស៊ីន​ ​ឈ្មោះ​ ​Miti​ ​Tiyapairat​ ​អតីតប្រធាន​ក្លិប​ ​Chiangrai​ ​United​ ​ដែល​កំពុង​ប្រកួតប្រជែង​នៅ​លី​គ​កំពូល​ថៃ​ ​បាន​ប្រាប់​ប្រភព​ខាងលើ​ថា​ ​បច្ចុប្បន្ន​ភ្នាក់ងារ​របស់​លោក​ថា​ក់​ស៊ីន​ ​និង​ក្លិប​ ​Crystal​ ​Palace​ ​កំពុងធ្វើការ​ចរចា​ ​ដើម្បី​ឈាន​ដល់​ការសម្រេច​ទិញ​យក​ជា​ផ្លូវការ​ ​នៅពេល​ដ៏​ខ្លី​ខាងមុខ​។​ ​លោក​បន្ត​ថា​ ​កិច្ច​ព្រមព្រៀង​នោះ​ ​មានតម្លៃ​ប្រហែល​ ​១៥០លាន​ផោន​។​ ​ជុំវិញ​ព័ត៌មាន​លម្អិត​ផ្សេងទៀត​ ​ប្រភព​មិនបាន​បញ្ជាក់​នោះ​ទេ​។​


​គួរ​រំឭក​ថា​ ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ដដែល​ ​បាន​ព្យាយាម​ទិញ​ក្លិប​នៅ​លី​គ​អង់គ្លេស​ចំនួន​ ​៣លើក​រួចមក​ហើយ​ ​ក្នុង​នោះ​ ​ទទួលជោគជ័យ១លើក​ ​ពេល​ទិញ​បាន​ក្លិប​ ​Manchester​ ​City​ ​កាលពី​ឆ្នាំ២០០៧​ ​ពោល​គឺ១ឆ្នាំ​ ​ក្រោយ​រដ្ឋាភិបាល​របស់​លោក​ ​ថា​ក់​ស៊ីន​ ​ត្រូវ​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រូបលោក​ ​កាលពី​ឆ្នាំ២០០៦​។​ ​នៅ​ឆ្នាំ២០០៨​ ​លោក​បាន​លក់​ក្លិប​នេះ​បន្ត​ ​ទៅ​ឱ្យ​មហាសេដ្ឋី​ប្រេង​អារ៉ាប់​។​
​ក្រៅពី​ ​Man​ ​City​ ​លោក​ក៏​ធ្លាប់​ព្យាយាម​ទិញ​យក​ក្លិប​ ​Liverpool​ ​និង​ ​Fulham​ ​ផង​ដែរ​ ​តែ​ទទួលបរាជ័យ​៕​

​ប្រភព​៖​ ​Goal​
​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្​ឌ​លាភ​

You can share this !

អត្ថបទទាក់ទង