រោងចក្រ​វេច​ខ្ចប់​ ​និង​នាំចេញ​ចេកអំបូង​លឿង​ថ្មី​មួយទៀត​ ​បង្កើត​ឡើង​នៅ​ខេត្តកំពត​ ​ដោយ​ទុន​វិនិយោគ​ជាង​ ​៣២លាន​ដុល្លារ​

​ខេត្តកំពត​៖​ ​ក្រុមហ៊ុន​ ​ឡង​ ​មេត​ ​អេ​ហ្រ្គី​ខល​ឈ័រ​ ​ឯ.ក​ ​នៅ​ថ្ងៃម្សិលមិញ​ ​បាន​បើក​សម្ពោធ​ចាប់​ផ្តើម​ដំណើរការ​រោងចក្រ​វេច​ខ្ចប់​ ​និង​នាំចេញ​ផ្លែ​ចេកអំបូង​លឿង​ស្រស់​ ​នៅ​ស្រុក​ឈូក​ ​ខេត្តកំពត​ដោយ​ចំណាយ​ទុន​វិនិយោគ​ជាង​ ​៣២លាន​ដុល្លារ​អាមេរិក​ ​។​

​អគ្គនាយក​ក្រុមហ៊ុន​ ​គឺ​ ​លោក​ឧកញ៉ា​ ​ផែ​ ​ហុក​ឈួន​ ​បានឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​នេះ​ ​មាន​ចម្ការ​ចេក​លើ​ផ្ទៃដី​សរុប​ ​១,០០០ហិ​ក​តា​ ​។​ ​បច្ចុប្បន្ន​ផ្ទៃដី​ជាង​ ​៤០០ហិ​ក​តា​ ​កំពុង​ប្រមូល​ផល​វេច​ខ្ចប់​ ​និង​ដំណើរការ​នាំចេញ​ ​ដោយ​សង្ឃឹមថា​ ​ក្នុង​ឆ្នាំ២០១៩នេះ​ ​ចេក​ស្រស់​ប្រមាណ​ជាង​ ​២,២ម៉ឺន​តោន​ ​នឹង​ត្រូវ​ធ្វើការ​នាំចេញ​ ​។​ ​ជាង​នេះ​ទៅទៀត​ ​លោក​រំពឹង​ថា​ ​នៅ​ឆ្នាំ២០២០​ ​បរិមាណ​នេះ​ ​នឹង​កើនឡើង​ដល់​ជាង​ ​៣ម៉ឺន​តោន​ ​។​ ​
​ទន្ទឹម​នឹង​នេះ​ ​ក្រុមហ៊ុន​នេះ​ ​បាន​ស្រូប​យកកម្លាំង​ពលកម្ម​ក្នុង​ស្រុក​ជាង​ ​៨០០នាក់​ ​ហើយ​នៅ​ ​ឆ្នាំ២០២០​ ​នឹង​ត្រូវការ​ពលកម្ម​បន្ថែម​ជាង​ ​១.០០០នាក់​ទៀត​ ​។​

​ជាមួយ​ការ​ចាប់ផ្តើម​ដំណើរការ​នូវ​រោងចក្រ​នេះ​ ​លោក​ ​វេង​ ​សា​ខុន​ ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​រំពឹង​ថា​ ​ការនាំចេញ​ផ្លែ​ចេកអំបូង​លឿង​ដោយ​ផ្ទាល់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ ​នឹង​សម្រេច​បាន​ ​១២ម៉ឺន​តោន​ ​ក្នុង​ឆ្នាំ២០១៩នេះ​ ​ក្នុង​នោះ​ ​មាន​ក្រុមហ៊ុន​ចំនួន៥​ ​ទទួល​បានការ​អនុញ្ញាត​ពី​ប្រទេស​ចិន​ ​ក្នុង​ការនាំចេញ​ដោយ​ផ្ទាល់​ ​។​
​លោក​ ​បាន​បញ្ជាក់​ថា​ ​ប្រទេស​ចិន​ ​ជា​ប្រទេស​ដែល​មាន​តម្រូវការ​ចេក​ច្រើន​ ​ស្មើនឹង៤០ភាគរយ​នៃ​ពិភពលោក​ ​ដែល​មាន​ប្រហែល​ជាង៤លាន​តោន​ ​ក្នុង​មួយឆ្នាំ​ ​ហើយ​ការនាំចេញ​ចេកអំបូង​លឿង​ទៅកាន់​ប្រទេស​ចិន​នេះ​ ​ភាគី​ចិន​ ​មិនបាន​កំណត់​កូតា​នាំចេញ​ចេក​របស់​កម្ពុជា​នោះ​ទេ​ ​។​



​សូម​បញ្ចាក់​ថា​ ​ប្រទេស​កម្ពុជា​ ​បាន​ចាប់ផ្តើម​នាំចេញ​ផ្លែ​ចេកអំបូង​លឿង​ស្រស់​ចំនួន​ ​១០០តោន​ ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ជាលើកដំបូង​ ​កាលពី​ថ្ងៃទី៩​ ​ខែឧសភា​ឆ្នាំ២០១៩​ ​។​ ​ការនាំចេញ​នេះ​ ​ធ្វើឡើង​ដោយក្រុម​ហ៊ុន​ចំនួន​ ​៥នៅ​កម្ពុជា​ ​ក្រោយពី​ចុះហត្ថលេខា​លើ​អនុស្សារ​ណ:នៃ​ការយោគយល់​គ្នា​ ​តាំងពី​ថ្ងៃទី០២​ ​ខែសីហា​ ​ឆ្នាំ២០១៨​ ​៕​

​ដោយ​៖​ ​គង់​ ​ប៊ុ​នណា​

You can share this !

អត្ថបទទាក់ទង