រួមភេទ​អត់​សុវត្ថិភាព​នៅ​ថៃ​ ​ឥឡូវ​មាន​អ្នក​កើត​ស្វាយ​ ​ច្រើន​ដល់កម្រិត​ប្រកាស​អាសន្ន​

ថៃ​៖​ ​ជំងឺស្វាយ​ ​(​Syphilis​)​ ​ជា​ប្រភេទ​ជំងឺ​កាមរោគ​ ​ឆ្លងតាម​រយៈ​ការ​រួមភេទ​ ​ឈាម​ ​ការប្រើ​ប្រាស់​បន្ទប់ទឹក​រួមគ្នា​ ​និង​ពី​ម្ដាយ​ទៅ​កូន​ ​។​ ​ពេលនេះ​ ​យុវជន​ថៃ​ក្មេង​ៗ​ ​មាន​ផ្ទុក​ជំងឺ​នេះ​ ​កើនឡើង​ដល់កម្រិត​ប្រកាស​អាសន្ន​ ​ហើយ​មូលហេតុ​ចម្បង​ ​គឺ​ដោយសារ​ទម្លាប់​រួមភេទ​អត់​សុវត្ថិភាព​ ​។​

​លោក​ ​Suwanchai​ ​Wattanayingcharoenchai​ ​ប្រធាន​នាយកដ្ឋាន​បង្ការ​ជំងឺ​របស់​ថៃ​ ​បញ្ជាក់​ថា​ ​ទិន្នន័យ​បង្ហាញថា​ ​ការ​ឆ្លង​ជំងឺស្វាយ​ក្នុងចំណោម​យុវជន​អាយុ​ពី​ ​១៥​-​២៤​ ​ឆ្នាំ​ ​កើនឡើង​ជិត​ ​៣៧​%​ ​បើ​ធៀប​នឹង​ឆ្នាំមុន​។​ ​ការ​កើនឡើង​នេះ​ ​ដោយសារ​ការ​ទម្លាប់​រួមភេទ​មិន​មាន​សុវត្ថិភាព​ ​ហើយក៏​ជា​កត្ដា​ធ្វើឲ្យ​ការកាត់បន្ថយ​ការ​ឆ្លង​ជំងឺអេដស៍​ ​មិន​អាច​ជោគជ័យ​ផង​ដែរ​។​ ​លោក​លើកឡើង​ថា​ ​ការ​កើនឡើង​នេះ​ ​ក៏អាច​កំណត់​ថា​ ​យុវជន​ថៃ​ខ្វះ​ការយល់​ដឹងពី​ការ​រួមភេទ​ប្រកបដោយ​សុវត្ថិភាព​។​

​លោក​បន្ដ​ថា​ ​យុវជន​ថៃ​ក្មេង​ៗ​មាន​សកម្មភាព​ផ្លូវភេទ​ច្រើន​ ​ហើយ​តាម​ការស្ទង់មតិ​ដោយ​នាយកដ្ឋាន​របស់​លោក​ ​មាន​ប្រមាណ​ ​៣០​%​ ​មិន​ប្រើ​ស្រោមអនាម័យ​នោះ​ទេ​។​

​គួរ​បញ្ជាក់​ថា​ ​រោគសញ្ញា​ជំងឺស្វាយ​មាន​រោគសញ្ញា​ហើម​ឈឺក្បាល​លិង្គ​ ​និង​រមាស់​ ​តែ​ជំងឺ​នេះ​អាច​ព្យាបាល​ជាសះស្បើយ​។​

You can share this !

អត្ថបទទាក់ទង