រដ្ឋ​នៅ​អាមេរិក​ ​អនុញ្ញាត​ឱ្យ​គ្រូបង្រៀន​កាន់​កាំភ្លើង​ ​ក្នុង​បរិវេណ​សាលារៀន​

​អាមេរិក​៖​ ​ការប្រើ​ប្រាស់​កាំភ្លើង​ ​នៅក្នុង​បរិវេណ​គ្រឹះស្ថាន​អប់រំ​នានា​ ​មិនមែន​ជា​រឿង​ខុសច្បាប់​ឡើយ​ ​បន្ទាប់ពី​អភិបាល​រដ្ឋ​ផ្ល​រី​ដា​ ​លោក​ ​Ron​ ​DeSantis​ ​បាន​ឯកភាព​លើ​សេចក្ដីស្នើ​ច្បាប់​មួយ​ ​ស្ដីពី​ការប្រើ​ប្រាស់​អាវុធ​ក្នុង​បរិវេណ​សាលារៀន​ ​នៅ​រដ្ឋ​ផ្ល​រី​ដា​ ​សហរដ្ឋអាមេរិក​។​

​សេចក្ដីស្នើ​ច្បាប់​នេះ​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​លោក​អភិបាល​រដ្ឋ​ផ្ល​រី​ដា​ ​កាលពី​សប្ដាហ៍​មុន​។​ ​ក្នុង​សេចក្ដីស្នើ​ដដែល​ ​បាន​បញ្ជាក់​ថា​ ​គ្រូបង្រៀន​ទាំងអស់​ ​មិនមែន​ត្រូវ​បាន​សាលា​ ​ផ្ដល់​កាំភ្លើង​ឱ្យ​ប្រើប្រាស់​ ​នៅពេល​ចូល​ដល់​ក្នុង​បរិវេណ​សាលារៀន​នោះ​ទេ​។​ ​វិធានការ​នេះ​ ​តម្រូវ​ឱ្យ​គ្រូបង្រៀន​ទាំងអស់​ ​ដែល​មានបំណង​កាន់​អាវុធ​ ​ត្រូវ​ទទួលការ​បណ្ដុះបណ្ដាល​ ​និង​ឆ្លងកាត់​ការសាកល្បង​បែប​ប៉ូលិស​ ​ការវាយតម្លៃ​ចិត្តសាស្ត្រ​ ​និង​ការ​រកមើល​សារធាតុ​ញៀន​ក្នុង​ខ្លួន​ ​។​

សេចក្ដីស្នើ​ច្បាប់​ខាងលើ​ ​ធ្វើឡើង​តាម​ការ​ឱ្យ​យោបល់​ពី​គណៈកម្មការ​សុវត្ថិភាព​វិទ្យាល័យ​សាធារណៈ​មួយ​ ​បន្ទាប់ពី​ការសម្លាប់រង្គាល​ក្នុង​សាលារៀន​មួយ​កន្លែង​ ​នៅ​ទីក្រុង​ ​Parkland​ ​រដ្ឋ​ផ្ល​រី​ដា​ ​កាលពី​ឆ្នាំ២០១៨​ ​ដែល​បណ្ដាល​ឱ្យ​សិស្ស​ស្លាប់​ ​១៧នាក់​។​ ​នេះ​ក៏​ជា​វិធានការ​បន្ថែម​ ​ទៅលើ​ការ​រឹង​បណ្ដឹង​ការ​លក់​អាវុធ​ ​និង​អនុញ្ញាត​ឱ្យ​គ្រូបង្រៀន​មួយចំនួន​ ​ព្រមទាំង​បុគ្គលិក​ ​មាន​កាំភ្លើង​ក្នុង​ដៃ​នៅក្នុង​បរិវេណ​សាលារៀន​៕​

​ប្រភព​៖​ ​CNN​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

You can share this !

អត្ថបទទាក់ទង