រដ្ឋមន្ត្រី​ឧស្សាហកម្ម​ម៉ាឡេស៊ី​ ​ជាប់​រឿងអាស្រូវ​ផ្លូវភេទ​ ​ជាមួយ​ប្រុស​ដូចគ្នា​ ​

ម៉ាឡេស៊ី​៖​ ​ថ្មី​ៗ​នេះ​ ​វីដេអូ​មួយ​ ​ត្រូវ​បាន​ចែកចាយ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ​ដោយ​បង្ហាញ​ពី​សកម្មភាព​ផ្លូវភេទ​ ​របស់​បុរស២នាក់​ ​ដែល​ត្រូវ​បាន​អះអាង​ថា​ ​ជារ​ដ្ឋ​មន្ត្រី​ឧស្សាហកម្ម​ ​ជាមួយ​និង​មន្ត្រី​ដែល​ជា​លេខា​ផ្ទាល់ខ្លួន​ម្នាក់​។​

​ឈ្មោះ​ ​Muhammad​ ​Haziq​ ​Abdul​ ​Aziz​ ​ដែល​ជាម​ន្ត្រី​ជាន់ខ្ពស់​ ​និង​ជា​លេខា​ផ្ទាល់ខ្លួន​របស់​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ ​និង​ទំនិញ​ ​របស់​ប្រទេស​ម៉ាឡេស៊ី​ ​បាន​សារភាព​ថា​ ​គាត់​ ​និង​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ ​លោក​ ​Datuk​ ​Seri​ ​Shamsul​ ​Iskandar​ ​Mohd​ ​Akin​ ​បាន​រួមភេទ​ជាមួយគ្នា​។​ ​ក្នុង​វីដេអូ​សារភាព​ ​គាត់​បន្ត​ថា​ ​លោក​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ដដែល​ ​មិន​សមជា​មេដឹកនាំ​ម្នាក់​ឡើយ​ ​ហើយ​បាន​អំពាវនាវ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​ធ្វើការ​ស៊ើបអង្កេត​លើ​រដ្ឋមន្ត្រី​រូប​នេះ​។​

​វីដេអូ​រួមភេទ​ ​បាន​បែកធ្លាយ​នៅ​លើ​បណ្ដាញ​សង្គម​ ​កាលពី​ថ្ងៃទី១១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​។​

​លោក​ ​Datuk​ ​Lokman​ ​Noor​ ​Adam​ ​សមាជិក​ទីប្រឹក្សា​កំពូល​នៃ​គណបក្ស​ប្រឆាំង​នៅ​ម៉ាឡេស៊ី​ ​បាន​ទាមទារ​ឱ្យ​ប៉ូលិស​ ​បើក​ការស៊ើបអង្កេត​ ​ទៅលើ​វីដេអូ​នោះ​ ​ដើម្បី​ឈាន​ដល់​ការកំណត់​អត្តសញ្ញាណ​ពិតប្រាកដ​។​

​សូមជម្រាប​ថា​ ​លោក​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ម៉ាឡេស៊ី​ ​មិនទាន់​ធ្វើការ​បកស្រាយ​ចំពោះ​ការ​អះអាង​របស់​ឈ្មោះ​ ​Muhammad​ ​Haziq​ ​Abdul​ ​Aziz​ ​ដែល​អះអាង​ថា​ ​ជា​លេខា​ផ្ទាល់ខ្លួន​របស់​រដ្ឋមន្ត្រី​ឧស្សាហកម្ម​នោះ​ទេ​៕​

 

ប្រភព៖ Asia One

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង