រក​ឃើញ​ថ្មី​!​ ​ផឹកទឹក​ផ្លែឈើ​ស្រស់​លើសកម្រិត​ពេក​ ​មិនល្អ​ ​ហើយ​ឆាប់​ស្លាប់​

​អាមេរិក​៖​ ​ទឹក​ផ្លែឈើ​ជា​ជម្រើស​ល្អ​មួយ​ ​ល្អ​ជាង​ភេសជ្ជៈ​គ្រឿង​កំប៉ុង​ប៉ូវ​កម្លាំង​ ​ភេ​សជ្ជៈ​ផ្អែម​ៗ​ជាច្រើន​ទៀត​ ​តែ​យ៉ាងណាមិញ​ ​ការស្រាវជ្រាវ​ថ្មី​ទើប​បង្ហាញថា​ ​ការ​ញ៉ាំទឹក​ផ្លែឈើ​ច្រើន​ ​ក៏​នឹង​ជួប​ហានិភ័យ​ដល់អាយុ​ជីវិត​ដែរ​ ​បើ​ញ៉ាំ​ច្រើនហួស​ប្រមាណ​ ​។​

​យោង​តាម​ ​www.hellokrupet.com​ ​បានឱ្យ​ដឹង​ថា​ ​ក្រុមការងារ​សាកល​វិទ្យាល័យ​ ​Emory​ ​សហការ​ជាមួយ​សាកល​វិទ្យាល័យ​ ​Cornell​ ​នៅ​សហរដ្ឋអាមេរិក​ ​បាន​សិក្សា​លម្អិត​លើកដំបូង​ ​ដោយ​ប្រៀបធៀប​គុណវិបត្តិ​នៃ​ទឹក​ផ្លែឈើ​ ​និង​ភេ​សជ្ជៈ​ផ្អែម​ៗ​ ​(​ទឹកក្រូច​ ​ទឹកតែ​ក្រូចឆ្មារ​…​)​ ​ដែល​មាន​ទំនាក់ទំនង​ហានិភ័យ​ដល់​សុខភាព​។​ ​ការស្រាវជ្រាវ​បាន​រក​ឃើញ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ថា​ ​ការ​ញ៉ាំទឹក​ផ្លែឈើ​សុទ្ធ​ចំណុះ​ត្រឹមតែ​ ​៣៤០មិល្លី​លីត្រ​ក្នុង​មួយថ្ងៃ​ ​អាច​បង្ក​ឱ្យ​មាន​អត្រា​ឆាប់​ស្លាប់​ប្រមាណ​ ​២៤​%​ ​ខណៈ​ក្នុង​ចំណុះ​ ​៣៤០​ ​មិល្លី​លីត្រ​ដូចគ្នា​នៃ​ភេសជ្ជៈ​ជាតិ​ស្ករ​ផ្អែម​ៗ​ ​អាច​បង្ក​ហានិភ័យ​អត្រា​ឆាប់​ស្លាប់​មុន​អាយុ​ ​៦​%​។​

លទ្ធ​លកា​រសិក្​សា​ខាងលើ​ ​ផ្អែក​ទៅលើ​ទិន្នន័យ​ប្រមូល​មក​ជាង​ ​៦ឆ្នាំ​ ​ដោយ​ការ​តាមដាន​ទៅលើ​ទម្លាប់​ញ៉ាំ​ភេសជ្ជៈ​របស់​យុវជន​ស្ម័គ្រចិត្ត​ប្រមាណ​ ​១៣.០០០​ ​នាក់​ ​ហើយ​ការ​តាមដាន​ធ្វើឡើង​ដោយតាម​រយៈ​ការ​បំពេញ​ក្រដាស​សំណួរ​ជាប្រចាំ​របស់​ក្រុម​អ្នកស្រាវជ្រាវ​ ​។​

​អ្នកជំនាញ​ពី​ក្រុមការងារ​ស្រាវជ្រាវ​បានឱ្យ​ដឹង​ថា​ ​ជា​ធម្មតា​ ​ប្រភេទ​ភេសជ្ជៈ​ផ្លែឈើ​ដែល​មាន​ជាតិ​ស្ករ​ ​Fructose​ ​(​ជាតិ​ស្ករ​មាន​ក្នុង​ផ្លែឈើ​ ​ទឹកឃ្មុំ​)​ ​ក៏អាច​បង្ក​ភាពស៊ាំ​អាំង​ស៊ុយ​លី​នដំ​ណើរ​ការ​ខុសប្រក្រតី​ ​ជំរុញ​ឱ្យ​អ័រម៉ូន​បង្កើន​ភាពធាត់​ជុំវិញ​រាងកាយ​ ​។​ ​ដូច្នេះ​ ​ទាំង​ភេសជ្ជៈ​ជាតិ​ផ្អែម​ ​និង​ទឹក​ផ្លែឈើ​ស្រស់​ ​អាច​បង្កើន​ហា​និ​ភ័យ​ជំ​ងឹ​បេះដូង​ ​និង​ទឹកនោមផ្អែម​ដូចគ្នា​ ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ​ ​ក្រុម​អ្នកជំនាញ​សុខភាព​មក​ពី​មូលនិធិ​សុខភាព​ជាតិ​នៃ​ចក្រភព​អង់គ្លេស​ ​បាន​ណែនាំ​ជម្រើស​សម្រាប់​អ្នកចូលចិត្ត​ផ្លែឈើ​ ​ដោយ​ការ​ញ៉ាំ​ផ្ទាល់​ ​ជំនួស​ឱ្យ​ការ​ញ៉ាំ​ភេសជ្ជៈ​ទឹក​ផ្លែឈើ​ក្រឡុក​ ​ឬ​ទឹក​ផ្លែឈើ​ស្រស់​ក្នុង​បរិមាណ​ច្រើន​ក្នុង​មួយថ្ងៃ​ ​។​ ​អ្នកជំនាញ​ក៏បាន​ណែនាំ​ផង​ដែរ​ ​ឱ្យ​កម្រិត​ការ​ញ៉ាំទឹក​ផ្លែឈើ​ស្រស់​ដើម្បី​សុខភាព​ ​គឺ​ត្រឹមតែ​ ​១៥០​ ​មិល្លី​លីត្រ​ប៉ុណ្ណោះ​ក្នុង១ថ្ងៃ​ ​។​

លោក​វេជ្ជបណ្ឌិត​ ​Gunter​ ​Kuhnle​ ​អ្នកជំនាញ​សុខភាព​ ​និង​ជា​សាស្រ្តា​ចារ្យ​សាកល​វិទ្យាល័យ​ ​Reading​ ​ចក្រភព​អង់គ្លេស​ ​បាន​និយាយ​ថា​៖​ ​“​ការសិក្សា​នេះ​ ​ពិតជា​មាន​សារៈសំខាន់​មែនទែន​ ​ទោះបី​ទឹក​ផ្លែឈើ​ ​ត្រូវ​គេ​មើលឃើញ​ថា​ល្អ​សម្រាប់​សុខភាព​ជាង​ភេសជ្ជៈ​ជាតិ​ស្ករ​ ​តែ​វា​ក៏​ផ្តល់​សារធាតុ​ស្ករ​ច្រើនពេក​ផង​ដែរ​។​ ​នៅ​អង់គ្លេស​ពេលនេះ​ ​គេ​ណែនាំ​ឱ្យ​ញ៉ាំ​ត្រឹមតែ​ ​១៥០​ ​មិល្លី​លីត្រ​ក្នុង១​ ​ថ្ងៃ​ ​តែ​ជម្រើស​កាន់តែ​ល្អ​ទៀត​នោះ​ ​គឺ​ញ៉ាំ​ផ្លែឈើ​ផ្ទាល់​តែម្តង​”​ ​៕​ ​

You can share this !

Loading...
អត្ថបទទាក់ទង