យាន​អវ​កាស​ចាស់​ៗ​ ​ពេល​អស់សាំង​ ​ធ្លាក់​មក​លើ​ផែនដី​ ​នៅ​តំបន់​ណា​?​

​អាមេរិក​៖​ ​នៅពេល​យានអវកាស​អស់សាំង​ ​ពួកវា​នឹង​ត្រូវ​ធ្លាក់​ទៅ​តំបន់​មួយ​ដែល​ទីភ្នាក់ងារ​អវកាស​ ​NASA​ ​ឱ្យឈ្មោះ​ថា​ ​ទី​កប់ខ្មោច​របស់​យានអវកាស​ ​។​ ​វា​ស្ថិតនៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ​ចម្ងាយ​ប្រហែល​ ​៥០០០គីឡូម៉ែត្រ​ ​ពី​ឆ្នេរ​ភាគ​ខាងកើត​ ​ប្រទេស​នូវែលហ្សេឡង់​ ​និង​មាន​ជម្រៅ​ចុះទៅ​បាតសមុទ្រ​ជាង​ ​៣គីឡូម៉ែត្រ​។​ ​វា​ជាទី​តាំង​ឆ្ងាយ​បំផុត​ពី​ដី​ទ្វីប​។​

​យានអវកាស​ ​ត្រូវ​បាន​ធ្លាក់​មក​លើ​ផែនដី​វិញ​ ​ក្នុង​ល្បឿន​ជិត​ ​៣០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ ​NASAបាន​ព្យាករ​ថា​ ​ភាគរយ​ដែល​បំណែក​យានអវកាស​ ​អាច​ធ្លាក់​ចំ​មនុស្ស​ ​គឺ​ ​១​ ​លើ​ ​១០០០០​។​

​ចាប់តាំងពី​ឆ្នាំ១៩៧១មក​ ​យានអវកាស​ជាង​ ​២៦៣គ្រឿង​ ​បាន​ធ្លាក់​នៅ​ទីនោះ​។​ ​យានអវកាស​ដែល​អាច​ធ្លាក់​មកដល់​ផែនដី​ ​គឺជា​យាន​ខ្នាត​ធំ​ ​ចំណែក​ ​យាន​ខ្នាត​តូច​ ​ឬ​ផ្កាយ​រណ​បតូចៗ​ ​ត្រូវ​បាន​ឆេះ​ទាំងស្រុង​ ​មុននឹង​ធ្លាក់​ដល់​ផែនដី​។​

​សំណួរ​សួរ​ថា​ ​តើ​ស្ថានីយ​អវកាស​អន្តរជាតិ​ ​ISS​ ​នឹង​អស់សាំង​នៅពេល​ណា​?​ ​បើ​តាម​ ​NASA​ ​វា​នឹង​ត្រូវ​គេ​បោះបង់ចោល​នៅក្នុង​រយៈពេល​ ​១២ឆ្នាំ​ទៀត​៕​

​ប្រភព​៖​ ​Business​ ​Insider​
​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្​ឌ​លាភ​

You can share this !

Loading...
អត្ថបទទាក់ទង