មិន​គួរ​ឱ្យ​ជឿ​!​ ​ក្រុម​ហង្ស​ក្រហម​ ​វាយបក​ទម្លាក់​ក្រុម​អ្នកមាន​បុណ្យ​ ​ទាល់តែបាន​

​អង់គ្លេស​៖​ ​ក្លិប​ហង្ស​ក្រហម​ ​Liverpool​ ​បាន​វាយបក​នៅ​ជើង​ទី២​ ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ ​ពានរង្វាន់​ ​UEFA​ ​Champions​ ​League​ ​ទៅលើ​ក្លិប​អ្នកមាន​បុណ្យ​ ​Barcelona​ ​ដោយ​លទ្ធផល​ ​៤​-​០​ ​(​ជើង​ទី១​៖​ ​Barcelona​ ​៣​-​០​ ​Liverpool​)​ ​កាលពីយប់មិញ​ ​ដែល​ធ្វើ​ឱ្យ​ ​Liverpool​ ​ឡើង​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ ​ក្នុងរយៈពេល​ ​២ឆ្នាំ​ជាប់គ្នា​។​

​ត្រឹមតែ​ ​៧នាទី​ ​Liverpool​ ​បាន​ចាប់ផ្ដើម​ការ​នាំមុខ​របស់​ខ្លួន​ ​ពី​ខ្សែប្រយុទ្ធ​ ​Origi​ ​ហើយ​គ្រាប់​បាល់​បន្តបន្ទាប់​ ​បាន​កើតឡើង​នៅក្នុង​តង់​ទីពីរ​ ​នៅ​នាទី៥៤​ ​និង​ ​៥៦​ ​ដោយ​ខ្សែបម្រើ​ ​Wijnaldum​ ​។​ ​Origi​ ​ដដែល​ ​ជា​អ្នក​បន្ថែម​គ្រាប់​ជ័យជម្នះ​ ​និង​ជាគ្រាប់​ទី៤​ ​នៅ​នាទី​ ​៧៩​ ​ដើម្បី​បញ្ចប់​ក្ដី​ស្រមៃ​របស់​ ​Barcelona​ ​ក្នុង​ការ​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ​Champions​ ​League​ ​។​

​ជា​ការ​កត់សម្គាល់​ ​ខ្សែប្រយុទ្ធ​ ​Lionel​ ​Messi​ ​បាន​ព្យាយាម​ស៊ុត​សំដៅ​ទី​របស់​ ​Liverpool​ ​ចំនួន​ ​៥ដង​ ​ឬ​បង្កើត​ឱកាស​ ​៣លើក​ ​ឱ្យ​ ​Barcelona​ ​ស៊ុត​ទៅលើ​ក្រុម​ម្ចាស់ផ្ទះ​ ​ក្នុង​ការប្រកួត​យប់មិញ​។​

​នេះ​ជា​លើក​ទី៤​ ​ហើយ​ ​ដែល​មានការ​វាយបក​គ្នា​ ​បន្ទាប់ពី​ចាញ់​ ​លើស​ពី៣គ្រាប់​ក្នុង​ជើង​ទីមួយ​ ​នៅ​ ​Champions​ ​League​ ​។​ ​លទ្ធផល​យប់មិញ​ ​មានន័យថា​ ​Barcelona​ ​បាន​ធ្លាក់​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ ​ចំនួន​ ​៣លើក​ ​ក្នុងចំណោម​ការ​ឡើង​ដល់​វគ្គ​នេះ​ ​៤លើក​ចុងក្រោយ​របស់​ខ្លួន​៕​

សូមទស្សនាវីដេអូ៖

 

​ប្រភព​៖​ ​BBC​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

You can share this !

អត្ថបទទាក់ទង