មាន​របៀប​ថ្មី​!​ ​ព្យាបាល​មហារីក​ឥឡូវ​ ​មិនបាច់​សម្លាប់​កោសិកា​មេរោគ​ទៀត​ទេ​

បរទេស​ ​៖​ ​ភាគច្រើន​ ​ការ​ព្យាបាល​មហារីក​ ​ផ្ដោត​លើ​ការ​សម្លាប់​កោសិកា​ជំងឺ​នេះ​ ​ប៉ុន្តែ​ការសិក្សា​មួយ​ ​រក​ឃើញ​វិធី​ព្យាបាល​ថ្មី​ ​ដោយ​មិន​ចាំបាច់​សម្លាប់​មេរោគ​ក៏បាន​ដែរ​ ​។​ ​បើ​តាម​ ​www.hellokrupet.com​ ​មធ្យោបាយ​ថ្មី​សម្រាប់​ព្យាបាល​ជំងឺមហារីក​ ​គឺ​ពេទ្យ​អាច​រក្សាទុក​មេរោគ​នេះ​ ​ហើយ​ពិនិត្យ​លើ​កោសិកា​បង្ក​មេរោគ​ ​(​Matastatic​ ​Cell​)​ ​និង​រារាំង​កោសិកា​នេះ​ ​មិន​ឱ្យ​បង្ក​ដុំ​សាច់​មហារីក​ថ្មី​ ​។​ ​ការសាកល្បង​លើ​សត្វ​កណ្ដុរ​ ​ក៏​រក​ឃើញថា​ ​ថ្នាំ​អាច​រារាំង​កោសិកា​បង្ក​មេរោគ​មហារីក​សុដន់​ ​បាន​យ៉ាង​មានប្រសិទ្ធភាព​។​

​លោក​ ​Michael​ ​Wendt​ ​សាស្ត្រា​ចារ្យ​សាក​វិទ្យាល័យ​ ​Purdue​ ​ក្នុង​រដ្ឋ​ ​Illinois​ ​សហរដ្ឋអាមេរិក​ ​បញ្ជាក់​ថា​ ​កោសិកា​មហារីក​វិវត្ត​លឿន​ណាស់​ ​ធ្វើ​ឱ្យ​ពេទ្យ​ពិបាក​ព្យាបាល​ ​។​ ​ដូច្នេះ​ ​លោក​ ​និង​ក្រុម​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​នៅ​សាកល​វិទ្យាល័យ​ ​Purdue​ ​សម្រេច​សិក្សា​លើ​ការ​ព្យាបាល​ជំងឺ​នេះ​ ​ដោយ​រក្សាទុក​កោសិកា​មេរោគ​នេះ​ឱ្យ​សុវត្ថិភាព​ ​និង​រារាំង​មិន​ឱ្យ​វិវត្ត​ ​ឬ​រីក​រាលដាល​បន្ថែម​ទៀត​។​ ​ក្នុង​ការសិក្សា​នេះ​ ​អ្នកស្រាវជ្រាវ​ ​ប្រើ​ថ្នាំ​ ​Fostamatinib​ ​បញ្ឈប់​ការ​វិវត្ត​របស់​កោសិកា​មហារីក​សុដន់​ ​មិន​ឱ្យ​បង្ក​ដុំ​សាច់​មហារីក​ថ្មី​។​ ​ក្រោយ​សាកល្បង​វិធី​នេះ​ ​លើ​សត្វ​កណ្ដុរ​មាន​ផ្ទុក​មហារីក​សុដន់​ ​អ្នកស្រាវជ្រាវ​រក​ឃើញថា​ ​ថ្នាំ​ ​Fostamatinib​ ​ពិតជា​ព្យាបាល​កោសិកា​មហារីក​ ​ដោយ​រក្សាទុក​ ​និង​រារាំង​កោសិកា​មេរោគ​ ​មិន​ឱ្យ​បង្ក​ដុំ​សាច់​មហារីក​ថ្មី​មែន​ ​។​

លោក​ ​Aparna​ ​Shinde​ ​អ្នកស្រាវជ្រាវ​ចូលរួម​ក្នុង​ការសិក្សា​នេះ​ ​បញ្ជាក់​ថា​ ​ពិតជា​ល្អ​ ​ដោយសារ​ថ្នាំ​ ​Fostatmatinib​ ​មាន​ជាតិពុល​ទាប​សម្រាប់​អ្នកមាន​ជំងឺរ៉ាំរ៉ៃ​ ​ដោយ​ពួកគេ​អាច​លេបថ្នាំ​នេះ​ ​ដើម្​បរា​រាំង​ការ​វិវត្ត​របស់​ជំងឺមហារីក​បាន​ ​៕​


You can share this !

អត្ថបទទាក់ទង