មន្ទីរពេទ្យ​ល្បី​បំផុត​ ​Bumrungrad​ ​នៅ​ទីក្រុង​បាងកក​ ​សុំទោស​អ្នកជំងឺ​ ​ចំពោះ​ការ​បញ្ចូល​ឈាម​ផ្ទុក​វីរុស​ ​HIV​

​ថៃ​៖​ ​មន្ទីរពេទ្យ​ឯកជន​ឈានមុខ​គេ​មួយ​នៅ​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​ ​គឺ​ ​មន្ទីរពេទ្យ​ ​Bumrungrad​ ​បាន​សារភាព​ថា​ ​អ្នកជំងឺ​មហារីក​ម្នាក់​របស់​ខ្លួន​ ​បាន​ឆ្លង​វីរុស​ ​HIV​ ​ដោយចៃដន្យ​ក្នុងអំឡុងពេល​ចាក់​បញ្ចូល​ឈាម​។​ ​
​សេចក្តី​ថ្លែងការណ៍​ ​បាន​សរសេរ​ថា​ ​"​មន្ទីរពេទ្យ​ ​មានការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​អ្នកជំងឺ​រងគ្រោះ​"​ ​។​
​ការ​បែកធ្លាយ​នេះ​ ​បាន​កើតឡើង​ ​បន្ទាប់ពី​អ្នកជំងឺ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ ​គាត់​បាន​ឆ្លង​វីរុស​នេះ​បន្ទាប់ពី​បង់ប្រាក់​ ​៧លាន​បាត​ ​សម្រាប់​ការ​ព្យាបាល​មហារីក​ដោយ​វិធីសាស្ត្រ​គីមី​នៅ​មន្ទីរពេទ្យ​ ​Bumrungrad​។​


​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញផ្សាយ​ ​មន្ទីរពេទ្យ​ដ៏​ល្បីល្បាញ​នេះ​ ​បាន​ទទួលស្គាល់​ពី​កំហុសឆ្គង​នេះ​ ​ហើយ​បាន​សុំទោស​ជា​សាធារណៈ​។​
​មន្ទីរពេទ្យ​ដែល​ត្រូវ​បាន​ជាប់​ចំណាត់ថ្នាក់​ជា​មន្ទីរពេទ្យ​ល្អ​បំផុត​ ​និង​ថ្លៃ​បំផុត​របស់​ថៃ​មួយ​នេះ​ ​បានឱ្យ​ដឹង​បន្ថែម​ថា​ ​ឈាម​ដែល​ទទួល​បាន​ពី​កាកបាទក្រហម​ ​មាន​ផ្ទុក​វីរុស​ ​HIV​ ​ដែល​មិន​អាច​ត្រូវ​បាន​រក​ឃើញ​នៅពេល​ធ្វើការ​បរិច្ចាគ​ ​។​
​សូម​បញ្ជាក់​ថា​ ​អ្នកជំងឺ​លោក​ ​Takeru​ ​Noppasin​ ​Jin​ ​វ័យ​ ​២៤ឆ្នាំ​ ​បាន​បង្ហាញ​អត្តសញ្ញាណ​ខ្លួន​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ ​ជា​អ្នកជំងឺ​មហារីក​ឈាម​ដែល​បាន​ឆ្លង​មេរោគ​ ​HIV​ ​ក្នុងអំឡុងពេល​ការ​ព្យាបាល​របស់​គាត់​នៅ​មន្ទីរពេទ្យ​ ​Bumrungrad​៕​ ​



​ប្រភព​៖​ ​បាងកក​ប៉ុស្តិ៍​

You can share this !

អត្ថបទទាក់ទង