ភរិយា​នាយក​រដ្ឋមន្រ្តី​នេប៉ាល់​ ​ទស្សនកិច្ច​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្ប​:​ ​ដែល​មាន​វ័យ​ចំណាស់​ជាង​ ​១០០ឆ្នាំ​

ភ្នំពេញ​ ​៖​ ​នៅ​ថ្ងៃទី១៤​ ​ខែឧសភា​ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​បាន​អញ្ជើញ​ជូនដំណើរ​លោកស្រី​ ​រ៉ា​ឌីកា​ ​សា​ក្យា​ ​ភរិយា​របស់​លោកនាយក​រដ្ឋមន្ត្រី​ ​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេប៉ាល់​ ​ទៅ​ទស្សនកិច្ច​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្ប​:​ ​ដែល​មាន​ចំណាស់​ជាង១០០ឆ្នាំ​របស់​ប្រទេស​កម្ពុជា​ ​។​
​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ ​លោកស្រី​ ​រ៉ា​ឌីកា​ ​សា​ក្យា​ ​ភរិយា​នាយក​រដ្ឋមន្ត្រី​នេប៉ាល់​ ​បាន​អញ្ជើញ​ទស្សនា​មហាវិទ្យាល័យ​នានា​ ​និង​ទស្សនា​សិល្បៈ​ទស្សនីយភាព​ ​របាំ​ក្បាច់​បាត​,​ ​របាំ​សូត្រ​,​ ​របាំ​ក្ងោក​,​ ​ស្នាដៃ​គម្រោង​ស្ថាបត្យកម្ម​,​ ​គំនូរ​,​ ​ឧបករណ៍​តន្ត្រី​ ​។​


​បើ​យោង​តាម​លោក​ ​សោម​ ​សុគន្ធ​ ​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បានឱ្យ​ដឹង​ថា​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​គឺជា​សាកល​វិទ្យាល័យ​មាន​វ័យ​ចំណាស់​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បង្កើត​ឡើង​តាំងពី​ឆ្នាំ១៩១៧​ ​លើ​ផ្ទៃដី​ទំហំ​ ​១៧.០១៣ម៉ែត្រក្រឡា​ ​ដែល​រហូត​ ​មកទល់​ពេលនេះ​មាន​អាយុ១០២ឆ្នាំ​ហើយ​ ​។​


​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​បាន​ធ្វើដំណើរ​យ៉ាង​វែងឆ្ងាយ​ ​តាំងពី​ពេល​កកើត​រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​ ​។​ ​នៅក្នុង​របប​ប្រល័យ​ពូជសាសន៍​ ​ប៉ុ​លព​ត​ ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​ត្រូវ​បាន​បិទទ្វារ​ ​ហើយ​ធនធានមនុស្ស​ជាច្រើន​របស់​សាកល​វិទ្យាល័យ​ ​ត្រូវ​ពួក​ប៉ុ​លព​ត​កាប់សម្លាប់​ស្ទើរ​គ្មាន​សល់​ ​។​
​ក្រោយ​របប​ប៉ុ​លព​ត​ដួល​រលំ​នៅ​ឆ្នាំ១៩៧៩​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​បើក​ដំណើរការ​សាកល​វិទ្យាល័យ​នេះ​ឡើងវិញ​នៅ​ឆ្នាំ១៩៨៨​ ​ដោយ​ប្រមូល​សាស្ត្រា​ចារ្យ​ ​និង​អ្នកជំនាញ​ដែល​នៅ​សេសសល់​ពី​ការ​កាប់សម្លាប់​របស់​ពួក​ប៉ុ​លព​ត​ដើម្បី​បន្ត​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​សិល្បៈ​និង​វប្បធម៌​។​
​សូមជម្រាប​ថា​ ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោកនាយក​រដ្ឋមន្រ្តី​នេប៉ាល់​ ​និង​លោកស្រី​ ​មកកាន់​កម្ពុជា​នា​ពេលនេះ​ ​គឺ​ដើម្បី​ពង្រឹង​ ​និង​ពង្រីក​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ ​នូវ​ចំណងមិត្តភាព​ ​និង​លើកតម្កើង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​ទេសចរណ៍​ ​និង​វប្បធម៌​ ​រវាង​ប្រទេស​ទាំងពីរ​ ​៕​

You can share this !

អត្ថបទទាក់ទង