ព្រះចៅអធិរាជ​ជប៉ុន​ ​យាង​ចូល​វាល​ព្រះស្រែ​ ​ស្ទូងស្រូវ​ប្រមាណ១០០ដើម​

​តូក្យូ​៖​ ​ព្រះចៅអធិរាជ​ជប៉ុន​ ​បាន​យាង​ស្ទូងស្រូវ​ក្នុង​វាល​ព្រះស្រែ​ ​នៃ​ព្រះបរមរាជវាំង​ក្នុង​ទីក្រុង​តូក្យូ​ ​កាលពី​ថ្ងៃទី២០​ ​ខែឧសភា​ ​ឆ្នាំ២០១៩កន្លងទៅ​ ​នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ដោយ​ ​NHK​ ​WORLD​-​JAPAN​ ​។​ ការ​យាង​ចូល​វាល​ព្រះស្រែ​របស់​ព្រះចៅអធិរាជ​ជប៉ុន​នេះ​ ​ជា​ព្រះរាជ​បវេណី​រៀងរាល់​ឆ្នាំ​ ​ដោយ​បាន​ចាប់ផ្តើម​នៅ​ជំនាន់​ព្រះ​អយ្យកោ​ ​(​ជីតា​)​ ​ព្រះចៅអធិរាជ​សូ​វ៉ា​ ​ដើម្បី​លើកស្ទួយ​ផ្នែក​កសិកម្ម​។​

ព្រះចៅអធិរាជ​ជប៉ុន​ ​ក៏​នឹង​យាង​ច្រូតស្រូវ​ទាំងនេះ​វិញ​ ​នៅ​សរទរដូវ​ ​ហើយ​ប្រើប្រាស់​អង្ករ​នោះ​នៅក្នុង​ព្រះរាជ​ពិធី​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ព្រះបរមរាជវាំង​ ​៕​

​ដោយ​៖​ ​គង់​ ​ប៊ុ​នណា​

You can share this !

Loading...
អត្ថបទទាក់ទង