ពលរដ្ឋ​ថា​ ​មាន​ទីតាំង​ណេត​បង្កប់​ល្បែងភ្នាល់​បាល់​ ​កន្ទុយលេខ​ ​រួម​ទាំង​ជល់មាន់​អន​ឡាញ​ ​ចំនួន២កន្លែង​ ​ក្នុង​ខណ្ឌចំការមន​

​ភ្នំពេញ​ ​៖​ ​ទីតាំង​ណេត​បង្កប់​ល្បែងភ្នាល់​បាល់​ ​និង​កន្ទុយលេខ​ ​រួម​ទាំង​ជល់មាន់​តាម​អន​ឡាញ​ ​ចំនួន២កន្លែង​ ​ស្ថិត​ក្នុង​ខណ្ឌចំការមន​ ​កំពុង​បើក​លេង​គគ្រឹកគគ្រេង​ ​ដោយ​ពុំ​ឃើញ​មានការ​ចុះ​បង្រ្កាប​ពីសំណាក់​អាជ្ញាធរ​មូលដ្ឋាន​នោះ​ទេ​ ​។​



​យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ ​បានឱ្យ​ដឹង​ថា​ ​ទីតាំង​ល្បែង​នេះ​ ​គឺ​ ​នៅ​ចំណុច​ផ្ទះថ្ម​ ​មាន​ម្លប់​ដើម​ជ្រៃក្រឹម​នៅ​ខាងមុខ២កន្លែង​ជាប់គ្នា​ ​និង​បាន​បើក​លេង​យូរណាស់​មក​ហើយ​ ​និង​មួយ​កន្លែង​ទៀត​ ​ជ្រក​ក្រោម​ស្លាកយីហោ​ ​KB88​ ​Cafe​ ​កំពុង​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ៤៧៤​ ​ភូមិ៧​ ​សង្កាត់​បឹងត្របែក​ ​ខណ្ឌចំការមន​ ​រាជធានី​ភ្នំពេញ​។​

​ប្រជាពលរដ្ឋ​ ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ​៖​ ​ទីតាំង​ខាងលើ​នេះ​ ​តាំងពី​បើក​អាជីវកម្ម​មក​ ​មិនដែល​ឃើញ​សមត្ថកិច្ច​ចុះ​បង្ក្រាប​នោះ​ទេ​ ​អ្នកខ្លះ​ទៀត​ ​លេង​ចាញ់​លុយ​អស់ពីខ្លួន​ ​រហូតដល់​ប្រាក់​ពាន់​ដុល្លារ​ក៏មានដែរ​ ​។​

​ប្រជាពលរដ្ឋ​ ​ក៏បាន​សំណូមពរ​អាជ្ញាធរ​មូលដ្ឋាន​ ​ជាពិសេស​ ​លោក​ ​ថេង​ ​សុ​ថុល​ ​អភិបាលខណ្ឌ​ចំការមន​ទើប​ឡើង​ថ្មី​ ​មេត្តា​ជួយ​ចុះ​ពិនិត្យមើល​ជាក់ស្តែង​ ​និង​បង្ក្រាប​ផង​ ​ដើម្បី​ឱ្យ​ភូមិ​-​សង្កាត់​ ​មាន​សុវត្ថិភាព​ ​ស្របតាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ​ដោយ​កុំ​បណ្តែតបណ្តោយ​ឱ្យ​មាន​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​យ៉ាង​សេរី​បែបនេះ​ ​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

អត្ថបទទាក់ទង