ពលរដ្ឋ​ក្នុង​ខេត្តរតនគិរី​ ​លែង​ខ្វល់​ពី​កង្វះ​ទឹក​ប្រើប្រាស់​ ​ព្រមទាំង​អាច​ចាប់ផ្តើម​ការ​ដាំដុះ​ដំណាំ​កសិកម្ម​

​ខេត្តរតនគិរី​÷​ ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី​ ​មានការ​សប្បាយចិត្ត​ ​លែង​មាន​កង្វល់​ពី​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ទៀតហើយ​ ​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ជាច្រើន​មេ​គ្របដណ្ដប់​ទូទាំង​ខេត្ត​ ​ព្រមទាំង​មានការ​យកចិត្ត​ទុកដាក់​ផ្គត់ផ្គង់​ទឹក​ពីសំណាក់​អាជ្ញាធរ​ខេត្ត​ផង​នោះ​ ​។​

ក្នុង​អំឡុង​សប្ដាហ៍​ទី២​ ​ខែឧសភា​ ​ឆ្នាំ២០១៩នេះ​ ​មាន​ភ្លៀង​ធ្លាក់​ជាច្រើន​មេ​ ​គ្របដណ្ដប់​ទូទាំង​ខេត្ត​ ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​សប្បាយចិត្ត​ ​មិន​ខ្វល់​ពី​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​អាច​ឱ្យ​ពួកគាត់​ប្រកបការងារ​កសិកម្ម​បាន​ទៀតផង​ ​។​

​យោង​តាម​លោក​ ​ចាន់​ ​ប៊ុ​ន​ធឿន​ ​ប្រធានមន្ទីរ​ធនធានទឹក​ ​និងឧតុនិយម​ ​ខេត្តរតនគិរី​ ​បានឱ្យ​ដឹង​នៅ​ថ្ងៃទី១១​ ​ខែឧសភា​ ​ថា​ ​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​មួយចំនួន​ ​ដែល​បារម្ភ​ថា​ ​អាច​នឹង​ប្រឈម​កង្វះ​ទឹក​ប្រើប្រាស់​កន្លងមក​នោះ​ ​ឥឡូវ​មិន​មានការ​ខ្វះខាត​ទឹក​ប្រើប្រាស់​នោះ​ទេ​។​ ​

​លោក​ ​អះអាង​ថា​ ​ក្នុង​អំឡុង​សប្ដាហ៍​ទី២​ ​ខែឧសភា​នេះ​ ​មាន​ភ្លៀង​ធ្លាក់​ជាច្រើន​គ្របដណ្ដប់​តាម​បណ្ដា​ស្រុក​ ​ក្រុង​ ​ព្រមទាំង​ប្រព័ន្ធ​ធារាសាស្ត្រ​ទាំងអស់​ ​ធ្វើ​ឱ្យ​មាន​ទឹកហូរ​ហៀរ​ ​អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​គ្រប់គ្រាន់​ឡើងវិញ​ហើយ​ ​។​

​លោក​ ​ប្រធានមន្ទីរ​ ​បាន​បញ្ជាក់​ទៀត​ថា​ ​អំឡុង​ដើមឆ្នាំ២០១៩​ ​កន្លងមក​នេះ​ ​អាជ្ញាធរ​ខេត្ត​ ​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ​ចុះ​ស្ដារ​អណ្ដូងទឹក​ ​ស្រះ​ ​ប្រឡាយ​ ​និង​ត្រៀម​រថយន្ត​សម្រាប់​ដឹកជញ្ជូន​ទឹក​ចែក​ជូន​ពលរដ្ឋ​ ​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​តាម​បណ្ដា​ស្រុក​មួយចំនួន​ ​អាជ្ញាធរ​ខេត្ត​ ​ក៏បាន​ចុះ​ចែក​ទឹក​ជូន​ពួកគាត់​ជា​បណ្ដើរ​ៗ​ផង​ដែរ​ ​។​

​សូម​បញ្ជាក់​ថា​ ​ក្នុង​រដូវប្រាំង​កន្លងមក​ ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី​ ​មិន​មានការ​ព្រួយបារម្ភ​ចំពោះ​កង្វះ​ទឹក​ប្រើប្រាស់​នោះ​ទេ​ ​។​ ​ផ្ទុយទៅវិញ​ ​ពួកគាត់​មានការ​កក់ក្ដៅ​ ​បន្ទាប់ពី​ឃើញ​អាជ្ញាធរ​ខេត្ត​ ​ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ ​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​ជួយ​ពួកគាត់​ ​។​ ​ជាមួយគ្នា​នេះ​ ​នៅដើម​ខែឧសភា​ ​មិន​ត្រឹមតែ​មិន​មានការ​ខ្វះ​ទឹក​ប្រើប្រាស់​នោះ​ទេ​ ​ថែមទាំង​ធ្វើ​ឱ្យ​ពួកគាត់​ ​ប្រញាប់​ប្រញា​លក្នុង​ការ​ដាំដុះ​ដំណាំ​ ​ប្រកបរបរ​កសិកម្ម​របស់​ពួកគាត់​ទៀតផង​ ​៕​

You can share this !

អត្ថបទទាក់ទង