ផ្ទុះ​អំពើ​ហិង្សា​ក្នុង​ការ​តវ៉ា​របស់​ពលរដ្ឋ​នៅ​ហុងកុង​ជាង១លាន​នាក់​ ​ទាក់ទង​ច្បាប់​ថ្មី​

ហុងកុង​៖​ ​ការ​តវ៉ា​ដោយសន្តិវិធី​ ​ទ្រង់​ទ្រា​ញ​ធំ​មួយ​ ​ដែល​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ហុងកុង​ជាង​ ​១លាន​នាក់​ ​បាន​ប្រែក្លាយ​ជា​អំពើ​ហិង្សា​ ​ដើម្បី​ប្រឆាំង​នឹង​សេចក្ដីព្រាង​ច្បាប់​មួយ​ ​ស្ដីពី​ការ​ធ្វើ​បត្យាប័ន​ ​នៅ​ថ្ងៃ​ចន្ទ​ ​ទី១០​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​។​


​រដ្ឋាភិបាល​ហុងកុង​ ​បាន​ពិនិត្យ​លើ​សេចក្ដីស្នើ​មួយ​ ​ដែល​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ​នាំ​ខ្លួន​ជនសង្ស័យ​ពីទី​ក្រុង​ហុងកុង​ ​ទៅកាត់​ទោស​នៅ​ចិនដីគោក​។​ ​ច្បាប់​នេះ​ ​ត្រូវ​បាន​ប្រឆាំង​យ៉ាង​ខ្លាំង​ពីសំណាក់​ប្រជាជន​ដែល​រស់នៅ​ទីក្រុង​ហុងកុង​ ​ដែល​បង្ក​ជា​ការ​តវ៉ា​ ​បែប​ហិង្សា​ ​ក្រោយ​មានការ​ប៉ះទង្គិច​រវាង​អ្នក​តវ៉ា​ ​និង​កងកម្លាំង​សន្តិសុខ​ ​នៅមុខ​សភា​ហុងកុង​ ​កាលពី​យប់​ ​ឈាន​ចូល​ថ្ងៃ​ចន្ទ​នេះ​។​ ​អ្នក​តវ៉ា​ ​បាន​ប្រើប្រាស់​ដប​ទឹក​ ​និង​របស់​ផ្សេង​ៗ​ ​គប់​ទៅលើ​កងកម្លាំង​ ​ដែល​ប្រដាប់ដោយ​ដំបង​ក្នុង​ដៃ​។​


​កាលពី​ថ្ងៃអាទិត្យ​ ​ទី៩​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​មនុស្ស​ជាង​ ​១លាន​នាក់​បាន​ចូលរួម​ក្នុង​ការ​ដើរ​ហែ​ក្បួន​មួយ​ ​ដែល​ជា​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំមិន​ធ្លាប់​មាន​។​


​មេដឹកនាំ​ហុងកុង​ ​ដែល​គាំទ្រ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ​លោកស្រី​ ​Carrie​ ​Lam​ ​បាន​អះអាង​ថា​ ​លោកស្រី​ ​គ្មាន​គម្រោង​ទម្លាក់​ចោល​សេចក្ដីព្រាង​ច្បាប់​ខាងលើ​នោះ​ទេ​ ​ទោះបីជា​មាន​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​យ៉ាងណាក្ដី​។​ ​លោកស្រី​បន្ត​ថា​ ​នេះ​ជា​រឿង​ដ៏​សំខាន់​ ​ដើម្បី​នាំ​ខ្លួន​ជនល្មើស​មក​ដាក់ទោស​តាមច្បាប់​ ​និង​កាត់បន្ថយ​បទឧក្រិដ្ឋ​ឆ្លងដែន​៕​

ប្រភព៖ Channel News Asia

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង