ប្លែក​ណាស់​ ​បង្គា​ ​រក​ឃើញ​មាន​ជាតិ​ញៀន​កូកាអ៊ីន​

​អង់គ្លេស​៖​ ​បង្គា​ ​មាន​ទាំង​ក្នុងទឹក​ប្រៃ​ ​និង​ទឹកសាប​ ​ហើយ​ជា​អាហារ​ឆ្ងាញ់​ ​និង​មាន​ប្រូតេអ៊ីន​ខ្ពស់​ ​ដែល​គ្រប់គ្នា​ចូលចិត្ត​ញ៉ាំ​ ​លើកលែងតែ​អ្នកមាន​អា​លែ​ក​ហ្ស៊ី​ជាមួយ​គ្រឿង​សមុទ្រ​ប៉ុណ្ណោះ​។​ ​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ ​គឺ​ក្នុង​ខ្លួន​បង្គា​ទន្លេ​ ​ឬ​យើង​និយម​ហៅថា​ ​បង្គា​ទឹកសាប​ ​នៅ​អង់គ្លេស​ ​មាន​សារធាតុ​ញៀន​ ​កូកាអ៊ីន​ ​។​

​បើ​តាម​ ​www.hellokrupet.com​ ​បានឱ្យ​ដឹង​ថា​ ​អ្នកស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ​ ​King’s​ ​College​ ​ក្នុង​ក្រុង​ឡុងដ៍​ ​និង​សាកល​វិទ្យាល័យ​ ​Suffolk​ ​បាន​ធ្វើតេស្ដ​បង្គា​ទន្លេ​ ​យក​មក​ពី​ ​១៥​ ​ទីតាំង​ផ្សេងគ្នា​ក្នុង​តំបន់ជនបទ​ ​Suffolk​ ​ឃើញថា​ ​សុទ្ធតែ​មាន​សារធាតុ​ញៀន​ ​កូកាអ៊ីន​ ​។​ ​ក្រៅពី​នេះ​ ​សារធាតុ​ញៀន​ ​១ប្រភេទ​ទៀត​ ​កេតា​មីន​ ​និង​ជាតិ​ថ្នាំ​សម្លាប់សត្វ​ល្អិត​ហាមឃាត់​ ​ក៏​មាន​ក្នុង​ខ្លួន​បង្គា​ដែរ​ ​។​ ​អ្នកស្រាវជ្រាវ​ថា​ ​“​វា​ជា​ការ​រក​ឃើញ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​”​ ​តែ​ផល​ប៉ះពាល់​លើ​បង្គា​ ​ហាក់​នៅ​កម្រិតទាប​នៅឡើយ​ ​។​

​លោក​សា​ស្ដ្​រា​ចារ្យ​ ​Nic​ ​Bury​ ​នៃ​សាកល​វិទ្យាល័យ​ ​Suffolk​ ​ថា​ ​សារធាតុ​កូកាអ៊ីន​ ​ក្នុង​បង្គា​ ​ជា​បញ្ហា​មួយ​សម្រាប់​ទន្លេ​ ​នៅ​តំបន់​ ​Suffolk​ ​ប៉ុន្ដែ​រង់ចាំ​ការស្រាវជ្រាវ​បន្ថែម​ទៀត​ ​ថា​តើ​បញ្ហា​នេះ​ ​កើតឡើង​នៅតែ​តំបន់​ ​Suffolk​ ​ចក្រភព​អង់គ្លេស​ ​ឬ​ទូទាំង​ពិភពលោក​ ​។​

​លោក​បន្ថែម​ថា​ ​បញ្ហា​បរិស្ថាន​ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពីសា​ធារ​ណ​ជន​ ​ដោយ​វា​ពាក់ព័ន្ធ​ជាមួយ​បម្រែបម្រួល​ធាតុអាកាស​ ​និង​ការ​បំពុល​ដោយ​ប្លាស្ទិក​។​ ​ផល​ប៉ះពាល់​នៃ​ការ​បំពុល​ដោយ​ជាតិគីមី​ទាំងនេះ​ ​លើ​សត្វព្រៃ​ ​មិន​អាច​មើលឃើញ​ទេ​ ​និង​ចាំបាច់​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​៕​

You can share this !

អត្ថបទទាក់ទង