ប្រធាន​ធនាគារ​ចិន​ខេ​ត្ត​ជាំ​ង​ស៊ី​ ​ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​ធនាគារ​ ​និង​សំណង់​ ​នៅ​ខេត្ត​ព្រះសីហនុ​ ​

ព្រះសីហនុ​៖​ ​ប្រធាន​ធនាគារ​ខេ​ត្ត​ជាំ​ង​ស៊ី​ ​ប្រទេស​ចិន​ ​លោក​ ​តឹង​ ​អ៊ី​ង​គ័ង​ ​បាន​ប្រាប់​លោក​ ​យន្ត​ ​មីន​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​ថា​ ​លោក​បាន​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​វិស័យ​ធនាគារ​ ​និង​សំណង់​ ​ក្នុង​ខេត្ត​ព្រះសីហនុ​ ​ដោយសារ​ខេត្ត​នេះ​ ​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។​

​ការ​ប្រាប់​ពី​ចំណាប់​អារម្មណ៍​របស់​ប្រធាន​ធនាគារ​ខេ​ត្ត​ជាំ​ង​ស៊ី​នេះ​ ​បាន​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ ​ស្វែងយល់​ពី​សក្តា​នុ​ពល​ ​នៃ​ការ​វិនិយោគ​ ​ក្នុង​ខេត្ត​ព្រះសីហនុ​ ​កាលពី​ព្រឹក​ថ្ងៃទី១២​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​។​

​ក្នុង​ដំណើរ​ស្វែងយល់​ពី​សក្តា​នុ​ពល​ ​នៃ​ការ​វិនិយោគ​នេះ​ ​លោក​ ​តឹង​ ​អ៊ី​ង​គ័ង​ ​បាន​កោតសរសើរ​ពី​ការ​អភិវឌ្ឍ​ ​និង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដែល​មាន​វិនិយោគិន​ ​មកកាន់​ខេត្ត​ព្រះសីហនុ​យ៉ាង​គំហុក​ ​ហើយ​លោក​សង្ឃឹមថា​ ​នឹង​មាន​វិនិយោគិន​ ​មកកាន់​ខេត្ត​ព្រះសីហនុ​បន្ត​ទៀត​។​ ​លោក​ ​ក៏បាន​សន្យា​ ​ជួយ​ផ្សព្វផ្សាយ​ពី​សក្តា​នុ​ពល​របស់​ខេត្ត​ព្រះសីហនុ​ដល់​វិនិយោគ​ខេ​ត្ត​ជាំ​ង​ស៊ី​ ​ឱ្យមក​កាន់​ខេត្ត​ព្រះសីហនុ​បន្ត​ទៀតផង​ដែរ​។​

​លោក​ ​យន្ត​ ​មីន​ ​បាន​ប្រាប់​ពី​សក្តា​នុ​ពល​របស់​ខេត្ត​ព្រះសីហនុ​មាន​ដូចជា​ ​វិស័យ​កសិកម្ម​ ​ឧស្សាហកម្ម​ ​ពាណិជ្ជកម្ម​ ​និង​ទេសចរណ៍​ ​ដែល​ជា​វិស័យ​គោលដៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្ត​នេះ​។​ ​ខេត្ត​ព្រះសីហនុ​ ​មាន​កំពង់ផែ​ទឹកជ្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ ​តំបន់ឆ្នេរ​ ​និង​កោះ៣៣​ ​ដែល​ជាម​រត​ក​ធម្មជាតិ​ដ៏​មានតម្លៃ​ ​ដែល​រាជរដ្ឋាភិបាល​ ​នឹង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ ​ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង​ ​ស្របតាម​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ២០១៥​-​២០២៥​។​

​លោក​បាន​បន្ត​ថា​ ​វិស័យ​អាទិភាព​ឈានមុខ​គេ​ ​ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ ​នា​ពេល​បច្ចុប្បន្ន​ ​រួមមាន​៖​

​ទី១​.​ ​កំពង់ផែ​សមុទ្រ​អន្តរជាតិ​ក្រុង​ព្រះសីហនុ​ ​ក្នុង​ការ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​ ​ជា​លក្ខណៈ​ជាតិ​ ​និង​អន្តរជាតិ​ ​ដែល​មាន​ទំនិញ​ជា​កុងតឺន័រ​ចេញ​-​ចូល​ប្រមាណ​ ​៧៣ភាគរយ​ ​នៃ​បរិមាណ​ទំនិញ​នាំចេញ​-​នាំចូល​ទូទាំង​ប្រទេស​។​

​ទី២​.​ ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ​នា​ពេល​បច្ចុប្បន្ន​ ​បាន​និង​កំពុង​ប្រតិបត្តិ​ការ​ ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ ​ចំនួន១០​ ​មាន​ជើងហោះហើរ​ចំនួន​ ​១៣៣ជើង​ ​ក្នុង​មួយ​សប្តាហ៍​ ​និង​ហោះហើរ​ទៅកាន់​អន្តរជាតិ​មាន​ ​៩១ជើង​ ​ក្នុង​មួយ​សប្តាហ៍​។​

​ទី៣​.​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើក​ ​កម្ពស់​សេដ្ឋកិច្ច​ ​និង​បង្កើន​ការងារ​ជូន​ប្រជាពលរដ្ឋ​។​ ​ខេត្ត​ព្រះសីហនុ​ ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៥​ ​កំពុង​ដំណើរការ​ ​និង​មាន​រោងចក្រ​ធំ​តូច​ ​សរុប​ ​២១៩​ ​កន្លែង​ ​សិប្បកម្ម​អាជីវកម្ម​ខ្នាត​តូច​ ​និង​មធ្យម​មាន​ ​១០៣៧កន្លែង​ ​និង​សេវា​កម្ម​ផ្សេង​ៗ​ទៀត​ ​ស្រូប​យកកម្លាំង​ពលកម្ម​សរុប​ ​៨១៤៧៥នាក់​ ​ស្រី​ ​៣៨.៦៥២​ ​នាក់​ ​ក្នុង​នោះ​ ​ទុន​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ ​មាន​ចំនួន​ ​៨ពាន់​លាន​ដុល្លារ​អាមេរិក​ ​និង​ធានា​សន្តិសុខ​ ​សុវត្ថិភាព​ជូន​អ្នក​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង