បេក្ខភាព៤រូប​ ​ដែល​អាច​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​អង់គ្លេស​

អង់គ្លេស​៖​ ​ការប្រកួត​ប្រជែង​ដើម្បី​ក្លាយជា​ប្រធាន​គណបក្ស​ ​Conservative​ ​និង​ជានា​យក​រដ្ឋមន្ត្រី​អង់គ្លេស​ ​បាន​ចាប់ផ្ដើម​ ​បន្ទាប់ពី​លោកស្រី​ ​Theresa​ ​May​ ​បាន​លាលែង​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​ ​កាលពី​ថ្ងៃទី២៤​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​

​បេក្ខភាព៤​ ​រូប​ ​ដែល​បាន​ប្រកាស​ធ្វើការ​ប្រជែង​ដណ្ដើម​តំណែង​នាយក​រដ្ឋមន្ត្រី​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ស្នង​តំណែង​របស់​លោកស្រី​ ​May​ ​រួមមាន​៖​ ​លោក​ ​Jeremy​ ​Hun​ ​រដ្ឋមន្ត្រី​ការបរទេស​,​ ​លោក​ ​Rory​ ​Stewart​ ​រដ្ឋមន្ត្រី​អភិវឌ្ឍន៍​អន្តរជាតិ​,​ ​លោក​ ​Boris​ ​Johnson​ ​អតីត​រដ្ឋមន្ត្រី​ការបរទេស​ ​និង​លោកស្រី​ ​Esther​ ​McVey​ ​អតីត​រដ្ឋមន្ត្រី​ការងារ​អង់គ្លេស​។​

គណបក្ស​ ​Coservative​ ​នឹង​ប្រកាស​ពី​បេក្ខភាព​ម្នាក់​ ​ដែល​នឹង​ត្រូវ​ក្លាយជា​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ​នា​ចុងខែ​កក្កដា​ ​ឆ្នាំ២០១៩​ ​ខាងមុខ​។​

គួរ​រំឭក​ថា​ ​លោកស្រី​ ​Theresa​ ​May​ ​បាន​ប្រកាស​លាលែង​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ​នៅ​រសៀល​ថ្ងៃទី២៤​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ដោយសារ​មិន​អាច​ជួយ​ឱ្យ​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ ​ឬ​ ​Brexit​ ​។​ ​លោកស្រី​ ​បាន​ថ្លែង​ថា​ ​គាត់​បាន​ធ្វើអ្វី​គ្រប់យ៉ាង​អស់ពី​លទ្ធភាព​ហើយ​ ​ដើម្បី​គាំទ្រ​លទ្ធផល​ប្រជាមតិ​ ​Brexit​ ​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ឆ្នាំ២០១៦​។​ ​លោកស្រី​ ​នឹង​លាលែង​ពី​ប្រធាន​បក្ស​ ​Coversative​ ​នៅ​ថ្ងៃទី៧​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​៕​

​ប្រភព​៖​ ​BBC​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

You can share this !

Loading...
អត្ថបទទាក់ទង